ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់ធ្វើតេស្ត​ថ្នាំពុល​លើ​សត្វ​ឆ្មា មុន​ដាក់​ស​ម្លា​.​ប់​គូស្នេហ៍ ហើយ​បង្វែរ​ដាន​ជា​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​ប៉ូលិស​វៀតណាម​ចាប់​ភ័ស្តុតាង​បាន

20 ម៉ោង មុន

វៀតណាម ៖ ស្ត្រី​ម្នាក់​រស់នៅ​ក្នុង​ខេត្ត​ឡាំ​ដុ​ង តំបន់​ខ្ពង់រាប នៃ​ភាគ​កណ្តាល​ប្រទេស​វៀតណាម បាន​សារភាព​ថា នាង​បាន​បំពុល​បុរស​ជា​គូស្នេហ៍ ជាមួយនឹង​ថ្នាំពុល (Cyanide) បន្ទាប់​ពី​នាង​បាន​ធ្វើតេស្ត​សារធាតុពុល​នេះ…

វៀតណាម ៖ ស្ត្រី​ម្នាក់​រស់នៅ​ក្នុង​ខេត្ត​ឡាំ​ដុ​ង តំបន់​ខ្ពង់រាប នៃ​ភាគ​កណ្តាល​ប្រទេស​វៀតណាម បាន​សារភាព​ថា នាង​បាន​បំពុល​បុរស​ជា​គូស្នេហ៍ ជាមួយនឹង​ថ្នាំពុល (Cyanide) បន្ទាប់​ពី​នាង​បាន​ធ្វើតេស្ត​សារធាតុពុល​នេះ លើ​សត្វ​ឆ្មា​១​ក្បាល រួច​មក នេះ​បើ​តាម​សារព័ត៌មាន​វៀតណាមជាច្រើន បានចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៤ ។

ស្ត្រី​ជា​ជនសង្ស័យ​មានឈ្មោះ Nguyen Thu Trang អាយុ​៣៩​ឆ្នាំ បាន​សារភាព​ថា បាន​ស​ម្លា​.​ប់​គូស្នេហ៍​របស់​នាង អាយុ​៣៨​ឆ្នាំ រស់នៅ​ទីក្រុង​ហូ​ជី​មិ​ញ ក្រោយ​ពេល​រូប​នាង និង​គូស្នេហ៍​មាន​ជម្លោះ​កើតឡើង ។ បន្ទាប់​ពី​ស​ម្លា​.​ប់​គូស្នេហ៍​រួច​មក នាង Trang បាន​បង្វែរ​រឿង​ឃា​.​ត​កម្មនេះ ទៅ​ជា​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​វិញ ដោយ​បើក​ដឹក​សាកស​.​ព​ទៅ​កាន់​ខេត្ត​ឡាំ​ដុ​ង ហើយ​រុញ​រថយន្ត​ទម្លាក​ចុះ​ពីលើ​ច្រាំង​ថ្ម កាលពី​ថ្ងៃ​ទី​២១ ខែតុលា ។

មន្ត្រី​ប៉ូលិស​ខេត្ត​ឡាំ​ដុ​ង បាន​ឲ្យ​ដឹង​ថា នាង​Trang មាន​កំហឹង​យ៉ាង​ខ្លាំង បន្ទាប់​ពី​ដឹង​ថា គូស្នេហ៍​របស់​នាង​មាន​ទំនាក់ទំនង​ស្នេហា​ថ្មី ជាមួយ​នារី​ម្នាក់​ទៀត ។ នាង​Trang បាន​ទិញ​ថ្នាំពុល (Cyanide) ហើយ​ធ្វើតេស្ត​សារធាតុពុល​នេះ លើ​សត្វ​ឆ្មា​មួយ​ក្បាល​ជា​មុន​សិន វា​ងា​.​ប់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ។

ប៉ូលិស​ខេត្ត​ឡាំ​ដុ​ង បាន​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់​មក​នាង​Trang បាន​ប្រើ​ថ្នាំពុល​លើ​គូស្នេហ៍​របស់​នាង ខណៈ​ដែល​គូស្នេហ៍​របស់​នាង បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ពី​ខេត្ត​ដុ​ង​ថាប ទៅ​កាន់​ទីក្រុង​ហូ​ជី​មិ​ញ កាលពី​ថ្ងៃ​ទី​២០ ខែតុលា ។ ក្នុងអំឡុងពេល​ឈប់​ទិញ​ភេសជ្ជៈ​តាម​ផ្លូវ នាង​Trang លួច​ដាក់​ថ្នាំពុល​ក្នុង​ភេសជ្ជៈ អោយ​គូស្នេហ៍ ផឹក ។ ក្រោយ​ពី​ផឹក​អស់ហើយ ជន​រង​គ្រោះ​បាន​ត្អូញត្អែរ​ពី​អាកា​រៈ​មិន​ស្រួល​ក្នុង​ខ្លួន ហើយ​បាន​សុំ​ឲ្យ​នាង​Trang ជួយ​បើកបរ​ជំនួស ។ ក្រោយមក គាត់​បាន​ស្លា​.​ប់​នៅ​ក្នុង​រថយន្ត ។

ប៉ូលិស​ខេត្ត​ឡាំ​ដុ​ង បាន​បន្ត​ទៀត​ថា បន្ទាប់​មក នាង Trang បាន​ដឹក​សាកស​.​ព​ជន​រង​គ្រោះ ទៅ​កាន់​ផ្ទះល្វែង​មួយ ក្នុង​សង្កាត់​៧ ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ។ នៅ​ថ្ងៃ​បន្ទាប់ នាង​បាន​ដឹក​សាកស​.​ព​ជន​រង​គ្រោះ​ទៅ​ខេត្ត​ឡាំ​ដុ​ង ជា​ស្រុក​កំណើត​របស់​នាង ដើម្បី​ស្វែងរក​មធ្យោបាយ​បំបាត់​ភ័ស្តុតាង​ចោល ។ នៅ​ពេល​ដែល​នាង​ទៅ​ដល់​តំបន់​មួយ ឃើញ​ថា អំណោយផល នាង​ក៏​បាន​រុករក​ទីតាំង មុន​ពេល​រុញ​ទ​ម្លា​.​ក់​រថយន្ត​ពីលើ​ចំណោតច្រាំង​ថ្ម នៅ​ក្នុង​ឃុំ Dai Lao ដោយ​បង្វែរ​រឿង​ជា​គ្រោះថ្នាក់​ចរាចរណ៍​វិញ ។

ប៉ូលិស​ខេត្ត​ឡាំ​ដុ​ង បាន​បន្ថែម​ទៀត​ថា នៅ​ថ្ងៃ​នោះ មន្ត្រី​ប៉ូលិស​ខេត្ត បាន​ទទួល​របាយការណ៍ នៃ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ហើយ​បាន​បញ្ជូន​មន្ត្រី​ជា​ច្រើន​នាក់ ទៅ​កាន់​កន្លែង​កើតហេតុ ។ ពេល​នោះ នាង Trang បាន​អះអាង​ថា រូប​នាង និង​បុរស​រង​គ្រោះ កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ដា​ឡា​ត់ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជួយ​គ្រោះថ្នាក់​កើតឡើង ។ នាង​បាន​និយាយ​បន្ត​ថា នាង​បាន​បើកទ្វារ​រថយន្ត លោត​គេចខ្លួន​ទាន់ មុន​ពេល​រថយន្ត​ធ្លាក់​ចុះ​ចំណោតច្រាំង​ថ្ម ។

ទោះបីជា​ស្ត្រី​សង្ស័យ បង្វែរ​ដាន​យ៉ាងណា ក៏​មិន​អាច​លាក់បាំង​ពី​ប៉ូលិស​បាន​ឡើង ដោយ​អ្នកស៊ើប​អង្កេត​បាន​រក​ឃើញ​ភ័ស្តុតាង​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លា​.​ប់​មុន​ពេល​ធ្លាក់​រថយន្ត​ទៅ​ទៀត ។ ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ និង​ធ្វើការ​សួរ​ចម្លើយ​ប៉ុន្មាន​ថ្ងៃ នាង Trang បាន​សារភាព​ថា ពិតជា​បាន​ស​ម្លា​.​ប់​គូស្នេហ៍​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ