ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ប្តេជ្ញា​នឹង​បន្ត​ធ្វើ​យ៉ាងណា​ឱ្យ​កូន​ខ្មែរ​នៅ​គ្រប់កន្លែង​ទាំងអស់ មានឱកាស​អង្គុយ​រៀន​នៅ​សាលា​ល្អ និង​មេរៀន​ទំនើប

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា នឹង​បន្ត​ធ្វើ​យ៉ាងណា​ឱ្យ​កូន​ខ្មែរ​នៅ​គ្រប់កន្លែង​ទាំងអស់ ទទួល​បានការ​សិក្សា​រៀនសូត្រ ជាមួយ​សាលា​ល្អ…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា នឹង​បន្ត​ធ្វើ​យ៉ាងណា​ឱ្យ​កូន​ខ្មែរ​នៅ​គ្រប់កន្លែង​ទាំងអស់ ទទួល​បានការ​សិក្សា​រៀនសូត្រ ជាមួយ​សាលា​ល្អ និង​មេរៀន​ទំនើប​ៗ ពាក់ព័ន្ធ​បច្ចេកវិទ្យា​ជាដើម តាម​រយៈ​ការ​បន្ត​ជំរុញ​ការ​កសាង ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង “​ពិធី​អបអរសាទរ​សមិទ្ធផល​នានា ក្រោម​គម្រោង​ជំនួយ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្រាប់​ការ​កែ​លម្អ​បរិស្ថាន​សាលារៀន និង​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​អប់រំ​នៅ​កម្ពុជា​” ស្ថិត​នៅ​វិទ្យាល័យ​ពាមជីកង ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម នា​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៤ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា “​នៅ​ក្នុង​ថវិកាជាតិ​ប្រចាំឆ្នាំ គឺ​យើង​តែងតែ​បង្កើន ទៅ​លើ​វិស័យ​អ​ទិ​ភាព​ធំ​ៗ​ជា​ច្រើន ក្នុង​នោះ​ធំ​២ គឺ​សុខាភិបាល និង​អប់រំ ដែល​យើង​មិន​អាច​ចោល​បាន ។ ហើយ​ចំណាយ​ទៅ​លើ​វិស័យ​សុខាភិបាល​របស់​យើង ចំណាយ​ទៅ​លើ​កម្មវិធី​គាំពារ​សង្គម ដើម្បី​ធ្វើ​ឱ្យ​សុខភាព​ប្រជាពលរដ្ឋ​របស់​យើង​កាន់តែ​ល្អ ការ​ចំណាយ​របស់​យើង កម្មវិធី​ឧបត្ថម្ភ រួម​ទាំង​ឧបត្ថម្ភ​អាហារ​មួយ​ចំនួន នៅ​តាម​សាលា​មួយ​ចំនួន គឺ​យើង​បាន​បង្កើន​សហការ​ជាមួយ​ដៃគូ​របស់​យើង ប៉ុន្តែ​អ្វី​ដែល​សំខាន់ ចំណី​ទាំង​ផ្លូវ​កាយ ចំណី​ទាំង​អារម្មណ៍ និង​ចំណេះដឹង​ឱ្យ​កាន់តែ​រឹង​មាំ​” ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​បវរ​ធិ​បតី គូសបញ្ជាក់​ថា “​យើង​នឹង​បន្ត​ធ្វើ​យ៉ាងណា ឱ្យ​កូន​ខ្មែរ​របស់​យើង នៅ​គ្រប់កន្លែង​ទាំងអស់ មិន​ថា នៅ​ទី​នេះ ម្សិល​ម្ងៃ​ខ្ញុំ​ទៅ​មណ្ឌល​គី​រី ខ្ញុំ​ឃើញ​ក្មួយ​ៗ​នៅ​ទីនោះ ថ្នាក់​ទី​១១ ថ្នាក់​ទី​១២ ក៏​មានឱកាស​អង្គុយ​រៀន​នៅ​សាលា​ល្អ មានឱកាស​រៀន នូវ​មេរៀន​ទំនើប នេះ​ហើយ​ដែល​យើង​នឹង​បន្ត​រុញ​តទៅ​ទៀត ពិត​ណាស់​យើង​បាន​រីក​ច្រើន ប៉ុន្តែ​មិន​ទាន់​គ្រប់កន្លែង​នោះ​ទេ ហើយ​ជា​ពិសេស​នៅ​តំបន់​ខ្លះ ដែល​យើង​ឃើញ​ថា កន្លែង​ថ្មី កន្លែង​ដែល​ធ្លាប់តែ​ជា​ទីលានប្រយុទ្ធ​គ្នា​ពី​មុន យើង​ដោះ​មីន បង្កើត​ភូមិ ចឹ​ង​ចំនួន​ប្រជាជន​កើន​លឿន​ជាង យើង​បន្ត​ជំរុញ​កសាង​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ