ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Pump Electric Solution សម្ពោធផលិតផល និង​ធ្វើ​សិក្ខាសាលា​បង្ហាញ​ពី​ផលិតផល ម៉ូ​ទ័​រ​បូមទឹក និង​ឧបករណ៍​អគ្គិសនី

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Pump Electric Solution បាន​សម្ពោធ​ផលិតផល និង​ធ្វើ​សិក្ខាសាលា​ដើម្បីបង្ហាញអំពី «​ផលិតផល​ម៉ូ​ទ័​រ​បូមទឹក និង​ឧបករណ៍​អគ្គិសនី​»…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Pump Electric Solution បាន​សម្ពោធ​ផលិតផល និង​ធ្វើ​សិក្ខាសាលា​ដើម្បីបង្ហាញអំពី «​ផលិតផល​ម៉ូ​ទ័​រ​បូមទឹក និង​ឧបករណ៍​អគ្គិសនី​» នៅ Fairfield by Marriott Phnom Penh Hotel កាលពី​ថ្ងៃ​ទី ២៥ ខែតុលា ឆ្នាំ​២០២៤ មកនេះ ។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​បាន​បង្ហាញ​ពី​ការ​រួមចំណែក​យ៉ាង​សំខាន់​របស់​ក្រុមហ៊ុន​ចំពោះ​ឧស្សាហកម្ម​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ការ​បង្ហាញ​ពី​ផលិតផល​ទំនើប​ៗ​ពី​ដៃគូរ​សហការ​របស់ Pump Electric Solution ជា​ក្រុមហ៊ុន​ដែល​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​ផង​ដែរ ។

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ដែរ ក្រុមហ៊ុន Pump Electric Solution ថែម​ទាំង​បាន​ធ្វើ​បទ​បង្ហាញ​ជា​បន្តបន្ទាប់​ពី​រោងចក្រ​ដៃគូ​អន្តរជាតិ​ឈានមុខ​គេ​មួយ​ចំនួន​របស់​ក្រុមហ៊ុន ដែល​រួម​មាន ៖

១. ក្រុមហ៊ុន Hyundai Electric (​កូរ៉េ​) ជា​រោងចក្រ​ផ្គត់ផ្គង់​ឌី​ហ្ស​ង់​ទ័​រ​គ្រប់​ប្រភេទ ។
២. ក្រុមហ៊ុន ម៉ូ​ទ័រ​បូមទឹក Walrus Pump (​តៃវ៉ាន់​) ត្រូវ​បាន​គេ​ស្គាល់​ថា ជា​រោងចក្រ​ផ្គត់ផ្គង់​ម៉ូ​ទ័​រ​បូមទឹក​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ ។
៣. ក្រុមហ៊ុន ម៉ូ​ទ័រ​បូមទឹក CNP (​ប្រទេស​ចិន​) អ្នកឯកទេស​ខាង​ម៉ូ​ទ័រ​បូមទឹក​ឧស្សាហកម្ម
៤. ក្រុមហ៊ុន ម៉ូ​ទ័រ​បូមទឹក Tsurumi Pump (​ជប៉ុន​) ជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក​ក្នុង​វិស័យ​បូមទឹក​កខ្វក់ និង សារធាតុ​គីមី​ផ្សេង​ៗ ។
៥. ក្រុមហ៊ុន Lumax Lighting (​ថៃ​) ជា​រោងចក្រ​ផ្គត់ផ្គង់​អំ​ពូ​ល​អគ្គិសនី​គ្រប់​ប្រភេទ ។
៦. ក្រុមហ៊ុន Bosch Power Tools (​អា​ល្លឺ​ម៉​ង់​) ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​ជាង​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ឧស្សាហកម្ម និង​សំណង់ ។

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ដៃគូ​ទាំងអស់​ខាងលើ​ក៏​បាន​ចែករំលែក​ការ​យល់​ដឹង​អំពី​វឌ្ឍនភាព​ផលិតផល​ចុង​ក្រោយ​បំផុត ការ​ច្នៃប្រឌិត​បច្ចេកទេស និង​ការ​អនុវត្ត​ល្អ​បំផុត​នៅ​ក្នុង​វិស័យ​រៀង​ៗ​ខ្លួន ។ អ្នកចូលរួម​ទទួល​បាន​ចំណេះដឹង​ដ៏​មាន​តម្លៃ​នៅ​ក្នុង​បច្ចេកវិទ្យា និង​ការ​ថែទាំ​ម៉ូ​ទ័​រ សុវត្ថិភាព​ក្នុង​ប្រើប្រាស់​ឧបករណ៍​អគ្គិសនី ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន Pump Electric Solution នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​រោងចក្រ Walrus , CNP, Tsurumi, Hyundia, Lumax Light, Bosch ដោយ​ទទួលស្គាល់​ក្រុមហ៊ុន​ជា​ផ្លូវការ​ថា ជា​អ្នក​ចែកចាយ និង​ចែកចាយ​ផ្តាច់មុខ​សម្រាប់​ម៉ាក​ល្បី​ៗ​ទាំងនេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

សិក្ខាសាលា​នេះ​បាន​ចាប់ផ្តើម​ពី​ម៉ោង ១:៣០ រសៀល រហូត​ដល់​ការ​ពិសារ​អាហារ Buffet ពេល​ល្ងាច នៅ Fairfield by Marriott Phnom Penh Hotel ។ ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយជា​ឱកាស​ពិសេស​មួយ​សម្រាប់​បណ្តាញ​ទំនាក់ទំនង ការ​ចែករំលែក​ចំណេះដឹង និង​អបអរសាទរ​ការ​បន្ត​រីក​ចម្រើន​នៃ​ឧស្សាហកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​ផង​ដែរ ។

មិនតែប៉ុណ្ណោះ ចាប់តាំងពី​បង្កើត​ឡើង​មក​ក្រុមហ៊ុន Pump Electric Solution បាន​រីក​ចម្រើន​ទៅ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ម៉ូ​ទ័​រ​បូមទឹក និង​ឧបករណ៍​អគ្គិសនី​ដែល​មានគុណ​ភាព​ខ្ពស់ ។ ដោយ​កាលពី​ឆ្នាំ ២០២១ ក្រុមហ៊ុន​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដោយ​បាន​ពង្រឹង​កេរ្តិ៍ឈ្មោះ​ជា​តួអង្គ​សំខាន់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ។ សព្វ​ថ្ងៃនេះ Pump Electric Solution បម្រើ​ដល់​វិស័យ​ជា​ច្រើន រួម​មាន​ក្រុមហ៊ុន​សំណង់ ក្រុមហ៊ុន​ស្ថាបត្យកម្ម ឧស្សាហកម្ម​អាហារ និង​ភេសជ្ជៈ (F&B) រោងចក្រ ការ​អភិវឌ្ឍន៍​បុរី គម្រោង​លំនៅ​ឋាន ក្រុមហ៊ុន​វិស្វកម្ម​បច្ចេកទេស ស្ថានីយ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​ក្រុមហ៊ុន​ប្រព្រឹត្តិកម្ម​ទឹក​សំណល់​កខ្វក់​ជាដើម ។ ក្រុមហ៊ុន Pump Electric Solution បាន​បង្ហាញ​ពី​ភាព​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Pump Electric Solution គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ដំណោះស្រាយ​ម៉ូ​ទ័រ​បូមទឹក និង​ឧបករណ៍​អគ្គិសនី ចាប់តាំងពី​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៨ មក​ម្លេះ ។ គួរ​បញ្ជាក់​ផង​ដែរ សម្រាប់​បងប្អូន​ដែល​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ពី​ក្រុមហ៊ុន Pump Electric Solution អាច​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរស័ព្ទ ៖ ០៩៩ ៣៧៦ ៨៩៨ / ០៩៨ ៣៧៦ ៨៩៨ / ០១២ ៣១៨ ១៩០ ឬ​អាច​ទៅ​ទីតាំង​ផ្ទាល់​ដែល​ស្ថិត​នៅ អគារ​លេខ C19 ផ្លូវ R8 សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ៕ អត្ថបទសហការ