ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បាតុកម្ម​នៅ​កូរ៉េ​ខាងត្បូង ​របស់​ក្រុម​ជ្រុលនិយម “​បរាជ័យ​” “​គ្មាន​អ្នកចូលរួម​” និង ជា​បាតុកម្ម​ប្រមូល​លុយ​ដូច​សព្វដង

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ បាតុកម្ម​នៅ​កូរ៉េ​ខាងត្បូង​ ដែល​រៀបចំ​ដោយ​ក្រុមប្រឆាំង​ជ្រុលនិយម ​នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៤ ​នេះ បាន បរាជ័យ​ព្រោះ​គ្មាន​អ្នកចូលរួម​ដូច​ការ​រំពឹង​ទុក​ ដែល​អ្នកចូលរួម​មាន​មិន​ដល់​…

រាជធានីភ្នំពេញ៖ បាតុកម្ម​នៅ​កូរ៉េ​ខាងត្បូង​ ដែល​រៀបចំ​ដោយ​ក្រុមប្រឆាំង​ជ្រុលនិយម ​នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៤ ​នេះ បាន បរាជ័យ​ព្រោះ​គ្មាន​អ្នកចូលរួម​ដូច​ការ​រំពឹង​ទុក​ ដែល​អ្នកចូលរួម​មាន​មិន​ដល់​ ៤០​ នាក់​ផង ហើយ​ចុង​ក្រោយ​បាតុកម្ម ក៏​បាន​កៀរគ​ថវិកា​ពី​អ្នកចូលរួម​ដូច​សព្វដង ​។

បាតុកម្ម​បរាជ័យ​របស់​ក្រុម​ជ្រុលនិយម ​បំផ្លាញ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក ស្រី​មួរ សុខ​ហួរ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ក្លាយជា​បាតុកម្ម​ដែល​ខកចិត្ត​ ដោយ​គ្មាន​ពលករ​ខ្មែរ​គាំទ្រ​ ។

អ្នកវិភាគ​នៅ​កម្ពុជា លោក ថុ​ង ម៉េ​ង​ដា​វីត បាន​លើក​ឡើង​ពី​ចំណុច ​ដែល​ធ្វើ​ឱ្យ​បាតុកម្ម​របស់​ក្រុម​បំផ្លាញ​ជាតិ​ទទួល​បរាជ័យ​ ដោយសារ​តែ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ប្រយោជន៍​ជាតិ​ ដែល​ធ្វើ​ឱ្យ​ពលករ​មិន​ចូលរួម​ ។

លោក​សង្កត់ធ្ងន់​ថា​៖ «គណបក្សប្រឆាំង​និង​ក្រុម​ជ្រុលនិយម​ទាំង​អស់ នោះ​ធ្វើ​នយោបាយ​ធ្វើការ​អំពាវនាវ​ប្រ​កូក​ប្រកាស​ធ្វើ​បាតុកម្ម​ ដើម្បី​ជីវភាព​នយោបាយ​របស់​គាត់​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​គិត​ពី​ជីវភាព និង​សេចក្តីសុខ​របស់​ប្រជាជន​ខ្មែរ​នោះ​ទេ ​។ ការ​ធ្វើ​នយោបាយ និង​ការ​រៃ​អង្គាសប្រាក់​ទាំង​អស់នេះ ​ជា​សកម្មភាព​ជាក់ស្តែង ជា​អ្វី​ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​អ​សម្មភាព ​ក្នុង​ការ​ដឹកនាំ​នយោបាយ ការ​មិន​មាន​គោលនយោបាយ​ច្បាស់លាស់ និង​ការ​បម្រើ​តែ​ប្រយោជន៍​ដល់​បក្សពួក​របស់​ខ្លួន និង​បរទេស​តែ​ប៉ុណ្ណោះ​» ។

ជាមួយ​គ្នា​នេះ លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា និង​ជា​អ្នក​តាមដាន​នយោបាយ​កម្ពុជា បាន​មើលឃើញ​ថា​ក្រុមប្រឆាំង​កាន់តែ​អ​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ព្រោះ​នយោបាយ​បំផ្លិចបំផ្លាញ​ជាតិ និង​បង្អាប់បង្អោន​ជាតិ​ខ្លួនឯង​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​អស់ជំនឿ ​។

លោក​គូសបញ្ជាក់​៖ «​ការ​ប្រមូល​លុយ ដាក់​ធុង គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា​ការ​ធ្វើ​បាតុកម្ម​នេះ ចេតនា​គឺជា​ការ​ប្រមូល​លុយ កៀ​គរ​គ្នា​ដើម្បី​ប្រមូល​លុយ​យក​ទៅ​ចិញ្ចឹម​ចលនា ការងារ​នេះ​បន្ត​ទៀត​ប៉ុណ្ណោះ​… អ្នក​ដែល​ធ្លាប់​ជឿជាក់ អ្នក​ដែល​ធ្លាប់​បង់លុយ​តាម​គោលការណ៍​បក្ស​គឺ​លែង​មាន មាន​ន័យ​ថា​ស្រមោល​នៃ​ខ្មោច គណបក្ស​សម រ​ង្ស៊ី គឺ​បាត់បង់​បន្តិច​ម្តង​ៗ នៅ​ពេល​អ្នក​ទាំង​អស់នោះ​បាត់​ជំនឿ​ចិត្ត ដែល​ធ្វើ​ឱ្យ​ការ​បង់លុយ​លែង​មាន​» ​។

យ៉ាងណា​ក៏​ដោយ ក្រុមប្រឆាំង​ជ្រុលនិយម ត្រូវ​បាន​គេ​មើលឃើញ​ ពី​ការ​បាត់បង់​ប្រជាប្រិយភាព​ ព្រោះតែ​ការ​ធ្វើ​នយោបាយ​ដែល​មិន​ឆ្លុះ​បញ្ចាំង ​ពី​ប្រយោជន៍​ជាតិ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​ក្រុម​ពលករ​អស់ជំនឿ​ដោយសារ​តែ ​ការ​ប្រមូល​ថវិកា ​ដើម្បី​ឧ​ប​ត្ថ​មការ​ធ្វើ​បាតុកម្ម និង​គ្នីគ្នា និង​ការ​លែង​ជឿជាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ ចំពោះ​ក្រុមប្រឆាំង​ដែល​លាប​ពណ៌ និង​បំផ្លើសការពិត​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ​៕ អត្ថបទសហការ