ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំនាញ​ជីវិត​សំខាន់​ៗ​សម្រាប់​ក្មេង​ជំទង់ !

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឆាកជីវិត​កន្លង​ផុត​ទៅ​លឿន​ណាស់ ប្រហែស​តែ​បន្តិច​កូន​តូច​របស់​អ្នក​នឹង​លូតលាស់​ក្លាយជា​មនុស្ស​វ័យ​ជំទង់​ជាមួយនឹង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួក​គេ​រួច​ទៅ​ហើយ ។ ដូច្នេះ ការ​បង្រៀន​កុមារ​អំពី​ជំនាញ​ជីវិត​តាំងពី​ក្មេង​ៗ​ពិតជា​មាន​សារៈសំខាន់​ណាស់ ។ ជីវិត​ពោរពេញ​ដោយ​ភាព​ភ្ញាក់ផ្អើល ទាំង​រីករាយ…

រាជធានី​ភ្នំពេញ ៖ ឆាកជីវិត​កន្លង​ផុត​ទៅ​លឿន​ណាស់ ប្រហែស​តែ​បន្តិច​កូន​តូច​របស់​អ្នក​នឹង​លូតលាស់​ក្លាយជា​មនុស្ស​វ័យ​ជំទង់​ជាមួយនឹង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួក​គេ​រួច​ទៅ​ហើយ ។ ដូច្នេះ ការ​បង្រៀន​កុមារ​អំពី​ជំនាញ​ជីវិត​តាំងពី​ក្មេង​ៗ​ពិតជា​មាន​សារៈសំខាន់​ណាស់ ។ ជីវិត​ពោរពេញ​ដោយ​ភាព​ភ្ញាក់ផ្អើល ទាំង​រីករាយ និង​មិន​សប្បាយចិត្ត ។ ដើម្បី​ធ្វើ​ឱ្យ​កូន​របស់​អ្នក​ត្រៀមខ្លួន​ប្រឈម​មុខ​នឹង​អ្វី​ទាំងអស់​ក្នុង​ជីវិត អ្នក​គួរតែ​ជួយ​ពួក​គេ​ឱ្យ​ទទួល​បាន​ជំនាញ​ជីវិត​ជា​មូលដ្ឋាន​ទាំងនេះ​តាំងពី​ក្មេង ។

១. ជំនាញ​ទុកដាក់​លុយ ៖ លុយ ប្រហែល​មិនមែន​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត​នោះ​ទេ ប៉ុន្តែ​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ជីវិត​ដែល​មាន​ផាសុកភាព ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​វិន័យ​ហិរញ្ញវត្ថុ គឺជា​ជំនាញ​សំខាន់​មួយ​ដែល​ត្រូវ​រៀន​តាំងពី​ក្មេង ។

២. ជំនាញ​ធ្វើ​ម្ហូបអាហារ ៖ ចូរ​បង្រៀន​កូន​អំពី​ការ​ធ្វើ​ម្ហូបអាហារ ដើម្បី​ពួក​គេ​អាចរ​ស់បាន​ដោយ​ខ្លួនឯង ទោះ​នៅ​ក្នុង​ផ្នែក​ណាមួយ​នៃ​ពិភពលោក​ក៏​ដោយ ។

៣. ការ​ស្លៀកពាក់ ៖ ចូរ​បង្រៀន​កូន​របស់​អ្នក​ក្នុង​ការ​ស្លៀកពាក់​ឱ្យ​បាន​សមរម្យ និង​ស្រប​តាម​កាលៈទេសៈ ។

៤. ការ​តុបតែង​ខ្លួន ៖ ការ​ថែទាំ និង​តុបតែង​ខ្លួន ជា​ជំនាញ​ដែល​កុមារ​ត្រូវ​រៀន​ឱ្យ​បាន​ឆាប់ ។ ការ​សម្អាង​ខ្លួន​ជា​រឿង​សំខាន់ ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ ទំនាក់ទំនង​សង្គម​ល្អ ឬ​ស្នេហា​ផ្អែមល្ហែម​ផង​ដែរ ។

៥. អនាម័យ ៖ បង្រៀន​កូន​របស់​អ្នក​ឱ្យ​ចេះ​រក្សា​ខ្លួនឯង ក៏​ដូច​ជា​បរិស្ថាន​ជុំវិញ​ខ្លួន​ឱ្យ​ស្អាត និង​មាន​របៀបរៀបរយ ។

៦. ការ​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន និង​ការ​សង្គ្រោះ​បឋម ៖ វា​ជា​រឿង​សំខាន់​ៗ​ដែល​ក្មេង​ជំទង់​គួរ
រៀន វា​ជា​ផ្នែក​មួយ​នៃ​ការ​ថែរក្សា​ខ្លួនឯង និង​មនុស្ស​ជុំវិញ​ខ្លួន ។

៧. ជំនាញ​សង្គម និង​អាកប្បកិរិយា ៖ ការ​បង្រៀន​កូន​របស់​អ្នក​នូវ​ជំនាញ និង​សុជីវធម៌​ដែល​ពួក​គេ​នឹង​បង្ហាញ​នៅ​ក្នុង​សង្គម គឺ​ចាំបាច់​សម្រាប់​ពួក​គេ ដើម្បី​ឱ្យ​មានជីវិត​សង្គម​រលូន ។

៨. ជំនាញ​គ្រប់គ្រង និង​រៀបចំ ៖ ការ​រៀបចំ​មិន​បាន​ល្អ វា​នាំ​ឱ្យ​ខាត​ពេល និង​ការ​គ្រប់គ្រង​ពេលវេលា​មិន​បាន​ល្អ ។

៩. ជំនាញ​បើកបរ និង​ថែទាំ​រថយន្ត ៖ ការ​ចេះ​បើកឡាន​មិន​គ្រប់គ្រាន់​ទេ ក្មេង​ជំទង់​របស់​អ្នក​ក៏​គួរ​ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍ ការ​ថែទាំ​រថយន្ត និង​អ្វី​ដែល​ត្រូវធ្វើ​នៅ​ពេល​មាន​បញ្ហា​យានយន្ត ។

១០. ជំនាញ​ទំនាក់ទំនង ៖ ការ​ប្រាស្រ័យ​ទាក់ទង គឺជា​ជំនាញ​ដ៏​សំខាន់​ដែល​ក្មេង​ជំទង់​របស់​អ្នក​ត្រូវ​មាន ។

១១. ជំនាញ​អាកប្បកិរិយា ៖ ជួយ​កូន​របស់​អ្នក​ឱ្យ​មាន​បុគ្គលិកលក្ខណៈ អត្ត​ចរិតល្អ មាន​សុជីវធម៌ និង​សីលធម៌​ក្នុង​ខ្លួន ។

១២. ជំនាញ​រក្សា​សុវត្ថិភាព ៖ នៅ​ពេល​ដែល​កូន​ជំទង់​របស់​អ្នក​ចេញ​ក្រៅ​ពិភពលោក​ដោយ​ខ្លួនឯង វា​ជា​ការ​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​ពី​របៀប​រក្សា​សុវត្ថិភាព ។

១៣. គ្រប់គ្រង​អារម្មណ៍ ៖ ការ​បង្រៀន​ក្មេង​ជំទង់​ឱ្យ​ទប់ទល់​នឹង​អារម្មណ៍​ខ្លួនឯង​នឹង​អនុញ្ញាត​ឱ្យ​ពួក​គេ​មើលឃើញ​ជ្រុង​ជា​ច្រើន មុន​នឹង​សម្រេចចិត្ត​លើ​រឿង​អ្វីមួយ ។

១៤. ជំនាញ​ដោះស្រាយ​បញ្ហា ៖ អ្នក​មិន​អាច​រំពឹង​ថា កូន​របស់​អ្នក​នឹង​ត្រលប់​មក​រក​អ្នក​វិញ ដើម្បី​សុំ​ជំនួយ​ពេល​ពួក​គេ​មាន​បញ្ហា​នោះ​ទេ ដូច្នេះ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន គឺ​បង្រៀន​ពួក​គេ​ឱ្យ​ចេះ​ដោះស្រាយ​បញ្ហា​ដូច​ជា​មនុស្ស​ពេញវ័យ ។

១៥. ជំនាញ​អប់រំ​មូលដ្ឋាន ៖ បង្រៀន​កូន​របស់​អ្នក​ឱ្យ​រៀន​អាន សរសេរ និង​និយាយ​នៅផ្ទះ ។ ប៉ុន្តែ​ពួក​គេ​ក៏​ប្រហែលជា​ត្រូវ​ដឹង​ពី​របៀប​ប្រើប្រាស់​កុំព្យូទ័រ ទូរស័ព្ទ និង​ឧបករណ៍​ផ្សេង​ៗ​ផង​ដែរ ។

១៦. ការ​គ្រប់គ្រង​ពេលវេលា ៖ យើង​ទាំងអស់​គ្នា​មាន ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដូច​គ្នា ។ របៀប​ដែល​យើង​គ្រប់គ្រង​ពេលវេលា​ធ្វើ​ឱ្យ​ពិភពលោក​មាន​ភាព​ខុស​គ្នា​នៅ​ក្នុង​អ្វី​ដែល​យើង​សម្រេច​បាន ។

១៧. ជំនាញ​សម្រេចចិត្ត ៖ ក្មេង​ជំទង់​របស់​អ្នក​នឹង​ត្រូវ​សម្រេចចិត្ត និង​ជ្រើសរើស​នៅ​គ្រប់​ជំហាន​នៃ​ជីវិត​ពេញវ័យ​របស់​ពួក​គេ ដូច្នេះ​ចូរ​បង្រៀន​ជំនាញ​នេះ​សម្រាប់​ពួក​គេ​តាំងពី​ក្មេង​វ័យ ៕ ប្រភព ៖ apis.edu

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​បើក​វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ២០២៤ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​កម្មវិធី​ភាសា​ចិន ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ ចូល​រៀន​រៀងរាល់ថ្ងៃ ។ សាលារៀន​ផ្តល់​ជូន​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា ការ​ធានា​រ៉ាប់រង​គ្រោះ ថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕