ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ ក្នុង​ឡុ​ង​ពេលព្រះរាជ​ពិធី​ខួប​ទី​២០នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ និង​ព្រះរាជ​ពិធី បុណ្យ​អុំទូក

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ណែនាំ​អាជ្ញាធរ ឱ្យ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ណែនាំ​អាជ្ញាធរ ឱ្យ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ក្នុង​ឱកាស​ព្រះរាជ​ពិធី​ខួប​ទី​២០ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។

ការ​ណែនាំ​របស់សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រីនៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤ នា​វិមាន​សន្តិភាព​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រីរបស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​របៀបរៀបរយ​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល ជូន​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ក្នុងអំឡុងពេល ព្រះរាជ​ពិធី​ខួប​ទី​២០ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​ថ្វាយ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ និង​ទេសចរណ៍​ឱ្យ​បាន​ទូលំទូលាយ​។

សូម​រំលឹក​ថា ព្រះរាជ​ពិធី​ខួប​ទី​២០ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​ថ្វាយ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ខែតុលា ដល់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤​។

ដោយឡែក ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះ​បរមរាជវាំង ដើម្បី​បើកឱកាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ បាន​ចូលរួម​កម្សាន្ត​សប្បាយ​រីករាយ អបអរសាទរ​តាម​ប្រពៃណី​ជាតិ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ