ភ្ញាក់ផ្អើលពេញក្រុងសៀមរាប ខណៈចាប់លោកចាងហ្វាងកាសែតម្នាក់តាមដីកា
- សៀមរាប
ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នេះ កម្លាំងនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ឈ្មោះ ស៊ឹម ឈីវ…
ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នេះ កម្លាំងនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ឈ្មោះ ស៊ឹម ឈីវ…
ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នេះ កម្លាំងនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ឈ្មោះ ស៊ឹម ឈីវ ឈានពីសិទ្ធ ជាចាងហ្វាងកាសែតអប់រំដើម្បីសេរីភាព និងបរិស្ថាន ភេទប្រុស អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅភូមិហត់ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្ន រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប មានប្រពន្ធឈ្មោះ អ៊ុំ ស្រីល័ក្ខ បង្កការភ្ញាក់ផ្អើលពេញក្រុងសៀមរាប ។
បើតាមដីការបស់លោក យិន មុនីរិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ឈ្មោះ ស៊ឹម ឈីវ ឈានពីសិទ្ធ ចាងហ្វាងកាសែតអប់រំដើម្បីសេរីភាព និងបរិស្ថាន នៅត្រង់ចំណុចទី១នៃសេចក្តីសម្រេចរបស់សាលក្រមលេខ២១៩ «ឃច» ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តសៀមរាប ដោយដាក់ពន្ធនាគារកំណត់រយៈពេល៦ខែ និងពិន័យជាប្រាក់ចំនួន១លានរៀល ពីបទប្តឹងបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ និងថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែង ឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣១១ និងមាត្រា៣១២នៃក្រមព្រហ្មទណ្ឌ ។
ដីការបស់ព្រះរាជអាជ្ញារងបានបញ្ជាក់ថា ឈ្មោះ ស៊ឹម ឈីវ ឈានពីសិទ្ធ នេះ ក៏បានធ្វើការប្តឹងទាស់ទៅសាលាឧទ្ធរណ៍បាត់ដំបង និងសាលក្រមកំបាំងមុខខាងលើ ហើយត្រូវបានសាលាឧទ្ធរណ៍បាត់ដំបងចេញសាលដីកាលេខ ៣៩០ ( ឆ ) ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយសម្រេច “តម្កល់” សាល ក្រម លេខ ១៧ ” គ ” /២១៣ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ របស់សាលា ដំបូងខេត្តសៀមរាប ទុកជាបានការដដែល តាមសាលក្រម លេខ ១៧ ” គ ” /២១៣ ចុះថ្ងៃទី៩ ខែមិនាឆ្នាំ២០២១ ។
ដីកាសម្រេចរបស់ព្រះរាជអាជ្ញារងបានបន្ថែមទៀតថា ដោយយល់ឃើញថា មានពាក្យស្នើសុំអនុវត្តសាលដីកាព្រហ្មទណ្ឌសាលាឧទ្ធរណ៍បាត់ដំបង ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់ ឈ្មោះ គង់ មង្គល និងពាក្យស្នើសុំអនុវត្តបន្ថែម ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ របស់ឈ្មោះ គង់ មង្គល បានស្នើសុំតំណាងអយ្យការ ក្នុងការអនុវត្តទោសទៅលើឈ្មោះ ឈាន ពីសិទ្ធ ចាងហ្វាងកាសែតអប់រំដើម្បីសេរីភាព និងបរិស្ថាន ផ្តន្ទាទោសរយៈពេល៦ខែ និងពិន័យជាប្រាក់ចំនួន១លានរៀល ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ