ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ផ្ទុក​ហួសមាឌ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ក្រឡាប់ចាក់​បន្លែ​ចោល​ពេញ​ផ្លូវ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ១​គ្រឿង ដឹក​បន្លែ​ជា​ច្រើន​តោន ពុំ​ដឹង​ថា នាំ​ចូល​មក​ពី​ប្រទេស​វៀត​ណា ឬ​ដឹក​មក​ពី​ទីណា​នោះ​ទេ នាំ​ចូល​មក​លក់​នៅ​រាជធានី​ភ្នំពេញ គ្រាន់តែ​អ្នកបើកបរ​ប្រាប់​ថា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ១​គ្រឿង ដឹក​បន្លែ​ជា​ច្រើន​តោន ពុំ​ដឹង​ថា នាំ​ចូល​មក​ពី​ប្រទេស​វៀត​ណា ឬ​ដឹក​មក​ពី​ទីណា​នោះ​ទេ នាំ​ចូល​មក​លក់​នៅ​រាជធានី​ភ្នំពេញ គ្រាន់តែ​អ្នកបើកបរ​ប្រាប់​ថា ដឹក​មក​ពីក្រោម​។ សង្ស័យ​ផ្ទុក​ធ្ងន់​ហួសមាឌ ខណៈ​កំពុង​បើកបរ​សុខ​ៗ ស្រាប់តែ​ក្រឡាប់ចាក់​បន្លែ​ចោល​ពេញ​ផ្លូវ​តែ​ម្ដង ប៉ុន្តែ​ជា​សំណាងល្អ ពុំ​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ ឬ​អ្នកដំណើរ​ណា​ម្នាក់​រង​របួស​នោះ​ឡើយ គ្រាន់តែ​ខូចខាត​រថយន្ត និង​ខូចខាត​បន្លែ​ខ្លះ​ៗ តែ​ប៉ុណ្ណោះ ។

ឧប្បត្តិហេតុ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ ២០២៤​នេះ នៅ​តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ស្ថិត​នៅ​ក្នុងភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ខាងលើ​នោះ ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0279 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដឹក​បន្លែ​ចម្រុះ​ច្រើន​មុខ ទម្ងន់​រាប់​តោន និង​វេច​ខ្ចប់​ដោយ​ថង់ កេស​ស្នោរ និង​បាវ ជាដើម ។

តាម​ប្រ​ភ​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​នេះ បើកបរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ចូល​រាជធានី​ភ្នំពេញ ក្នុង​ល្បឿន​លឿន​គួរសម​ដែរ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ សង្ស័យ​ផ្ទុក​ធ្ងន់ និង​ខ្ពស់​ហួសមាឌ ហើយ​ទំនង​មាន​សភាព​ឃ្លេងឃ្លោង​ផង​នោះ ស្រាប់តែ​ក្រឡាប់​ដេក​ផ្អៀង​ស្ដូក​លើ​ផ្លូវ និង​ចាក់​បន្លែ​ចោល​ពេញ​ផ្លូវ តែ​ម្ដង ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ ពុំ​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ ឬ​អ្នកដំណើរ​ណា​ម្នាក់​រង​របួស ឬ​ស្លា​.​ប់​នោះ​ឡើយ គ្រាន់តែ​ខូចខាត​រថយន្ត និង​ខូចខាត​បន្លែ​ខ្លះ​ៗ​ប៉ុណ្ណោះ ។

ចំណែកឯ អ្នកបើកបរ​រថយន្ត បាន​ប្រាប់​ថា ខណៈ​កំពុង​បើកបរ​នោះ គាត់​បើក​យឺត​ៗ ហើយ​អត់​បាន​គេច​អ្វី​នៅ​ខាង​មុខ​នោះ​ទេ ប៉ុន្តែ​ពុំ​ដឹង​ថា​យ៉ាងម៉េច​ទេ ស្រាប់តែ​ក្រឡាប់​តែ​ម្ដង ។ គាត់​មិន​បាន​ប្រាប់​អោយ​ដឹង​ថា បន្លែ​ទាំងនោះ​ដឹក​ចេញពី​ទីណា​នោះ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា ដឹក​មក​ពីក្រោម ដោយ​ពុំ​ដឹង​ថា ដឹក​មក​ពី​ប្រទេស​វៀតណាម ឬ​តំបន់​ណាមួយ​នោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ជើងឯក បាន​ចុះ​ទៅ​កាន់​ទីនោះ ហើយដោយ​ពិនិត្យ​ឃើញ​ថា មិន​មានការ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ឯកជន និង​សម្បត្តិ​សាធារណៈ ឬ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នោះ​។ ទើប​នគរបាល ឲ្យ​ម្ចាស់​ប្រមូល​បន្លែ​ចេញពី​ផ្លូវ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​សាធារណៈជន ទូទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ