ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរជាង​២០០​នាក់ហោះ​ត្រង់​មក​កាន់​អាកាសយានដ្ឋាន​អន្តរជាតិខេត្ត​ព្រះ​សីហ​នុ

8 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ​៖ ​ថ្លែង​​ក្នុង​កិច្ច​សម្ភាសន៍​ នៅ​ព្រឹក​ថ្ងៃ​ទី២៥ តុលា លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹងថា ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ហោះហើរ​ត្រង់​មក​ពី​ប្រទេស​រុ​ស្ស៊ី…

ខេត្ត​ព្រះ​សីហ​នុ ​៖ ​ថ្លែង​​ក្នុង​កិច្ច​សម្ភាសន៍​ នៅ​ព្រឹក​ថ្ងៃ​ទី២៥ តុលា លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹងថា ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ហោះហើរ​ត្រង់​មក​ពី​ប្រទេស​រុ​ស្ស៊ី និង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ចំនួន​២៣៤នាក់ មក​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ នៃ​ព្រះរាជាណាចក្រ​កម្ពុជាជា​លើក​ដំបូង​ បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​-១៩បាន​ស្ងប់ស្ងាត់​ទៅ​វិញ​។

លោក​អភិបាលរង​ខេត្តក៏​បាន​បញ្ជាក់​ថា​ នេះ​ជា​មោទនភាព​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរ​ប៉ែក​អឺរ៉ុប​មក​ជា​លើក​ដំបូង មក​ទស្សនា​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​មាន​សក្តានុពល​ជា​ច្រើន​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ ទាំង​អន្តរជាតិ​មក​លំហែកម្សាន្តតាម​រយៈ​ការ​ខិតខំ​របស់​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាក្រសួងទេសចរណ៍ អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​បណ្ដា​ប្រទេស​នានា​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​បន្ត​ថា ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​រុ​ស្ស៊ី​ និង​ប្រទេស​កា​ហ្សា​ក់​ស្ថាននឹង​មក​ជា​បន្តបន្ទាប់​នៅ​ថ្ងៃនេះ ថ្ងៃស្អែក​រហូត​ដល់​ខែវិច្ឆិកា​ឆ្នាំ២០២៤ មាន​យន្តហោះ​ដឹក​ភ្ញៀវ​ទេសចរ​មក​ជាង៤០យន្តហោះ​បន្ថែម​ទៀត​ផង​ដែរ មក​សម្រាកលំហែ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។

ចំពោះ​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​រយៈពេល​ចាប់ពី៥ ថ្ងៃ​១​ស​ប្តា​ហ៍​ឬ​ក៏១០ថ្ងៃ ហើយ​ភ្ញៀវ​ប្រមាណ១០% ក៏​បាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប​។

អភិបាលរង​ខេត្ត ក៏​បាន​បញ្ជាក់​ថា ចំពោះ​ភ្ញៀវ​ទេសចរ​មក​ពី​ប៉ែក​អឺរ៉ុប​មក​កាន់​ទឹកដី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុ​ជានា​ពេល​នេះ សបញ្ជាក់​ឲ្យ​ឃើញ​ពី​ទំនុកចិត្ត​សុខ​សន្តិភាព​ស្ថិរភាព​នយោបាយ នៃ​ប្រទេស​កម្ពុជា​ក្រោម​កា​ដឹកនាំ​របស់​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្នុង​នោះ​ អាជ្ញាធរ​ខេត្ត​បាន​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ទាំង​ការ​ស្នាក់​នៅ​ទាំង​បដិ​សណ្ឋារកិច្ច ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​ភាព​កក់ក្តៅ​មក​សម្រាកលំហែ​កម្សាន្ត លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ម្ដង​ហើយ​និង​ចង់​មក​លេង​ម្ដងទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ