ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំ​១​ខ្សែ​ខូចរហូត​​ក្លាយជា​រណ្តៅរ​អិ​ល​​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ ប្រជាពលរដ្ឋ​សង្កាត់​បាទី​បានអំពាវនាវ​ដល់​លោក​ប្រធាន​មន្ទីរ​ជំនាញ ​និង​អាជ្ញា​ធរ ជា​ពិសេស ​លោក​អភិបាល​ខេត្តស្វាយរៀង​ មេត្តា​ផ្តល់​ផ្លូវ​១​ខ្សែ​ប្រវែង​ជិត​២​គីឡូ​ម៉ែត្រ​ ​ដែល​កំពុង​ស្រុត​ខូច​ក្លាយជា​រណ្តៅ​ជ្រៅ​ៗរអិល ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ជា​ពិសេស…

ខេត្តស្វាយរៀង​ ៖​ ប្រជាពលរដ្ឋ​សង្កាត់​បាទី​បានអំពាវនាវ​ដល់​លោក​ប្រធាន​មន្ទីរ​ជំនាញ ​និង​អាជ្ញា​ធរ ជា​ពិសេស ​លោក​អភិបាល​ខេត្តស្វាយរៀង​ មេត្តា​ផ្តល់​ផ្លូវ​១​ខ្សែ​ប្រវែង​ជិត​២​គីឡូ​ម៉ែត្រ​ ​ដែល​កំពុង​ស្រុត​ខូច​ក្លាយជា​រណ្តៅ​ជ្រៅ​ៗរអិល ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ជា​ពិសេស ក្នុងរ​ដូ​វ​វស្សា​នេះ​ ។​ ​

ការ​​អំពាវនាវ​នេះ​ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ តុលា​ ២០២៤ ស្ថិត​​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ​សង្កាត់​បាទី​ ក្រុង​បា​វិត ​។ ប្រជាពលរដ្ឋ​រស់នៅ​តាម​អម​បណ្តោយ​ផ្លូវ​បាន​លើក​ឡើង​ថា ផ្លូវលំ​១​ខ្សែ​ប្រវែង​ជិត​២​គី​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ត្រូវ​ស្រុត​ខូច​ក្លាយជា​រណ្តៅ​សំបុកមាន់ របើក​ដីឥដ្ឋ រ​អិល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​រដូវ​វស្សា​នេះ ជា​ពិសេស ​បើ​មាន​សម​ជិ​ក​គ្រួសារ​ណា​មាន​ជំងឺ​សង្គ្រោះ​បន្ទាន់ ស្ត្រី​ឆ្លងទន្លេ​ ត្រូវ​ទៅ​មណ្ឌល​សុខភាព​នៅ​ពេល​យប់ គឺកាន់តែ​​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង កូនសិស្ស​តូច​ៗ​ធ្វើ​ដំណើរ​ទៅ​សាលារៀន ពិបាកធ្វើ​ដំណើរ​ខ្លាំង​ណាស់​ ។

​ផ្លូវ​នេះ​ធ្វើ​ដំណើរ​បាន​តែ​តាម​ម៉ូតូ​ទេ រថយន្ត​តូច​មិន​អាច​ធ្វើ​ដំណើរ​បាន​ទេ បើ​រថយន្ត​មាន​ប៉ុង​២​លេខ​កាប់​ពី​តាស់ ​ទើប​អាច​ធ្វើ​ចរាចរណ៍​បាន​និង​រថយន្ត​ធុន​ធំ ។ ​ប្រភព​បន្ត​ថា  កម្មករ​កម្ម​ការ​នី ទៅ​ធ្វើការ​រោងចក្រ អ្នក​ជិះ​ម៉ូតូ ត្រូវ​ជិះ​វាង​ទៅ​ឡើង​ផ្លូវ​ទៅ​ស្រុក​ច​ន្ទ្រា ដូច្នេះ​ ត្រូវ​ជិះ​វាង​ជិត​១០​គីឡូម៉ែត្រ​ទើប​មាន​ផ្លូវបត់​ទៅ​សង្កាត់​បាទី​ក្រុង​បា​វិត​។ ហើយ​ផ្លូវ​ដែល​ស្រុត​ខូច​ខ្លាំង​ជាងគេ​ គឺ​ផ្លូវ​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​១​គីឡូម៉ែត្រ ដល់​ផ្លូវ​ក្រាល​ក្រួស​ក្រហម ក៏​បុ​ន្តែ​ផ្លូវ​គ្រួ​ស​ក្រហម​១​ខ្សែ​នោះ​ក៏​ចាប់ផ្តើម​ខូច​បណ្តើរ​ៗ​ដែរ​ហើយ​ ។

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ផ្លូវ​នេះ​ គឺ​ចេញពី​ភូមិ​ត្រពាំង​ផ្លុង ​មក​ជើង​គឺ​ឡើង​មក​ផ្លូវជាតិ​លេខ​១​ទៅ​ក្រុង​បា​វិត ​ហើយ​បើ​ទៅ​ត្បូង​គឺ​ឆ្ពោះទៅ​សាលាស្រុក​ច​ន្ទ្រា ទើប​ឡើង​តាម​ផ្លូវ​ក្រាល​កៅស៊ូ​ត្រឡប់​មក​សង្កាត់​បាទី​គឺ​វាង​ជិត​១០​គីឡូម៉ែត្រ​។

​ហើយ​ផ្លូវ​១​ខ្សែ​នេះ​ ខូច​៣-៤​ឆ្នាំ​ហើយ ខែប្រាំង​ហុយ​ដល់​ខែវស្សា ស្រុត​ក្លាយជា​រណ្តៅ​រ​អិល​។ ប្រជាពលរដ្ឋ​សុំសំណូមពរ​សុំ​ការ​ជួសជុលពីអាជ្ញា​ធរ​សង្កាត់ ​និង​ក្រុង​ចេះ ​តែ​និយាយ​ថា ចាំ​ជួសជុល​ឲ្យ ហើយ​១​ឆ្នាំ​ហើយ​១​ឆ្នាំ​ទៀត​ មិនឃើញ​ជួស​ជុល​ឲ្យ​​​សោះ​ ទើប​អំពាវនាវ​ដល់​លោក​អភិបាលខេត្ត ​មេត្តា​ចុះ​មក​ពិនិត្យ​និង​ដោះស្រាយ​​ផង។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ