ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនបានទេ ! ប្រយ័ត្នដូចករណីនេះ ចំពោះអ្នកមានម្តាយឪពុកចាស់ៗ ខណៈលោកតាម្នាក់វង្វេងផ្ទះពីភ្នំពេញដល់ខេត្តតាកែវ

7 ម៉ោង មុន

អ្នក​ដែល​មាន​ម្តាយ​ឪពុក​ចាស់​ៗ​គួរ​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​កាលពី​កន្លង​ទៅ មាន​ច្រើន​ករណី​រួច​មក​ហើយ ចាស់​ៗ​ដែល​វង្វេង​ផ្ទះសម្បែង ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ៗ​នោះ ។ ជា​កា​ពិត កាលពី​ពេល​ថ្មី​ៗ​មាន​លោកតា​មួយ​វង្វេង​ផ្ទះ កូនចៅ​ដើរ​រក​គ្រប់​ច្រក​ល្ហ​ង ដោយ​តាម​រយៈ​គណនី​ហ្វេ​ក​ប៊ុ​កមួយ​ឈ្មោះ…

អ្នក​ដែល​មាន​ម្តាយ​ឪពុក​ចាស់​ៗ​គួរ​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​កាលពី​កន្លង​ទៅ មាន​ច្រើន​ករណី​រួច​មក​ហើយ ចាស់​ៗ​ដែល​វង្វេង​ផ្ទះសម្បែង ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ៗ​នោះ ។

ជា​កា​ពិត កាលពី​ពេល​ថ្មី​ៗ​មាន​លោកតា​មួយ​វង្វេង​ផ្ទះ កូនចៅ​ដើរ​រក​គ្រប់​ច្រក​ល្ហ​ង ដោយ​តាម​រយៈ​គណនី​ហ្វេ​ក​ប៊ុ​កមួយ​ឈ្មោះ វ​ណ្ណា វ​ណ្ណា ជា​ភាសា​អង់​គ្លេ​ង បាន​បង្ហោះ​ពី​ការ​បាត់​ឪពុក​របស់​ខ្លួន​ថា​« នាង​ខ្ញុំ​បាន​បាត់​លោកឪពុក ។ ឈ្មោះ​លោកតា គង់​ឌី អាយុ​៩៨​ឆ្នាំ ។ បាន​ចេញពីផ្ទះ​នៅ​ម៉ោង​១០,១១ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ ។

គាត់​វង្វេង គាត់​ជិះ​ផាស់​ហ្អេ​ប ផ្ទះ​កូន​នៅ​ឯ​ផ្សារ​ឈូក​មាស តែ​គាត់​វ​ង្វ​ង​ផាស​ហ្អេ​ប បាន​ដាក់​គាត់​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ហើយ​ឥឡូវ​មិនដឹង​គាត់​ដើ​ទៅ​ណា​ទៀត​ទេ​ម៉ោង​ស្មើ​នេះ​មិន​ទាន់​ឃើញ​ទេ បើ​បងប្អូន​ទាំងអស់​គ្នា​បានឃើញ​គាត់ សូម​ជួយ​ទាក់ទង​មក​លេខ​នាង​ខ្ញុំ »​។

គួរ​បញ្ជាក់​ដែរ​ថា គិត​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤​នេះ ក្រុម​គ្រួសារ​របស់​លោកតា គង់​ឌី ដែល​មាន​ព្រះ​ជន្ម​៩៨​ឆ្នាំ បាន​រក​ឃើញ​លោកតា​ហើយ គឺ​នៅ​ខេត្តតាកែវ ដោយ​ស្ថានភាព​បែប​នេះ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អ្នកស្រី ឌី វ​ណ្ណា ដែល​ជា​កូនស្រី​របស់​លោកតា គង់ ឌី មាន​ព្រះ​ជន្ម​៩៨​ឆ្នាំ អ្នកស្រី​ថា នា​ពេល​នេះ​អ្នក​ក្រុម​គ្រួសារ​បងប្អូន​បាន​រក​ឃើញ​លោកតា​ហើយ គឺ​នៅ​ម៉ោង​៧​ព្រឹក​មិ​ញ​នេះ នៅ​ខេត្តតាកែវ ។

អ្នកស្រី ឌី វ​ណ្ណា បាន​ជម្រាប​ពី​មូលហេតុ​នៃ​ការ​បាត់​លោកឪពុក​អ្នកស្រី​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ ដោយសារ​ពេល​នោះ​គាត់​បាន​ចេញ​ទិញ​កាហ្វេ​ហូប​នៅ​មុខ​ផ្ទះ ហើយ​ក៏​បាន​ជួប​ផាស់​ហ្អេ​ប​មួយ នៅ​ខាង​មុខ ហើយ​ក៏​គាត់​បាន​ឡើង​ជិះ គាត់​ថា មក​ផ្ទះ​កូន​នៅ​ផ្សារ​ពោធិ៍​ចិន​តុង តែ​តាម​ការ​ពិត​ផ្ទះ​កូន​នៅ​ផ្សារ​ឈូក​មាស តែ​ដោយសារ​អាយុ​គាត់​ច្រើន ហើយ​ការ​ចង​ចាំ​របស់​គាត់​ក៏​មិន​បាន​ល្អ ដូច្នេះ​លោកតា​ក៏​វង្វេងផ្លូវ បន្ទាប់​មក​អ្នក​រត់​កង់​បី​ឥណ្ឌា គាត់​ក៏​យក​លោកឪពុក​របស់​អ្នកស្រី​ទៅ​ដាក់​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​គាត់​មិន​បាន​ប្រាប់​អ្នក​ដែល​នៅ​យាម​ថា គាត់​វង្វេង​ផ្ទះ​កូន​គាត់​ទេ រួច​ហើយ​គាត់​ក៏​ចេញ​ទៅ​បាត់ ។

អ្នកស្រី ឌី វ​ណ្ណា ដែល​មាន​វ័យ​៦០​ឆ្នាំ បន្ត​ទៀត​ថា នៅ​ពេល​មាន​ឪពុក​ម្ដាយ​ចាស់​ៗ​អាយុ​គាត់​ច្រើន​មិន​ងាយស្រួល​ទេ ព្រោះ​គាត់​វង្វេង ដូច្នេះ​ហ៊ាន​តែ​ប្រហែស​តែ​មួយ​ភ្លែត គឺ​គាត់​ចេញ​ដើរ​បាត់​ហើយ ក្នុង​នេះ​ដែរ​អ្នកស្រី​សូម​បញ្ជាក់​ថា មិនមែន​កូន​ៗ​មិន​មើលថែ​គាត់​ទេ តែ​ពេល​ខ្លះ​កូន​ៗ​ត្រូវការ​ចេញ​ទៅ​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត ដូចនេះ​ជា​ចុង​ក្រោយ​អ្នកស្រី​ថា ការ​មើលថែ​អ្នក​មានគុណ ក្នុង​ពេល​នេះ​ពិតជា​សំខាន់​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ ។

គួរ​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ពេល​នេះ កូន​ៗ​របស់​លោកតា​បាន​រក​ឃើញ​លោក​វិញ​ហើយ ពោល​ការ​មើលថែ​អ្នក​មានគុណ​ពិតជា​សំខាន់ ដូច្នេះ​សូម​យកចិត្ត​ទុក​ចំពោះ​អ្នក​មានគុណ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ