ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​អាណិត​ព្រម​ឲ្យ​ជិះ​ជាមួយ ​ដូច​ធ្វើបុណ្យ អស់​ម៉ូតូ​ហើយ វិះ​អស់​ជីវិត​ទៀត

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់ ខណៈ​ជិះ​ម៉ូតូ ១​គ្រឿង តាម​ផ្លូវ បាន​ជួបនឹង​ជនសង្ស័យ​ម្នាក់ ដែល​មិន​ធ្លាប់​ស្គាល់គ្នា​ពី​មុន​មក​ទេ ហើយ​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​នោះ សុំ​ជិះ​ម៉ូតូ​ជាមួយ…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់ ខណៈ​ជិះ​ម៉ូតូ ១​គ្រឿង តាម​ផ្លូវ បាន​ជួបនឹង​ជនសង្ស័យ​ម្នាក់ ដែល​មិន​ធ្លាប់​ស្គាល់គ្នា​ពី​មុន​មក​ទេ ហើយ​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​នោះ សុំ​ជិះ​ម៉ូតូ​ជាមួយ ដោយ​ពឹង​ឲ្យ​ជូន​ទៅ​កាន់​សាលាសង្កាត់​ត្រពាំង​ក្រសាំង លុះ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ស្ងាត់ ស្រាប់តែ​ជនសង្ស័យ​ដក​កាំបិត​ចិតបន្លែ ដាក់​លើ​.​ក គំរាម​កា​.​ប់ស​ម្លា​.​ប់ និង​ស្រែក​ឲ្យ​ឈប់ រួច​ធាក់​ទម្លាក់​ពីលើ​ម៉ូតូ ដួល​កប់​ទឹក​ភក់ ប្ល​.​ន់​យក​ម៉ូតូ​បាន​សម្រេច រួច​ហើយ​ជិះ​គេចខ្លួន​បាត់​ស្រមោល តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤​នេះ នៅ​តាម​ផ្លូវលំ​បង្គោល​ភ្លើង ហៅ​ផ្លូវ​រថភ្លើង​ថ្មី ស្ថិត​នៅ​ក្នុង​ក្នុងភូមិ​អក្សរ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្មេង​ប្រុស​ជំទង់​រង​គ្រោះ ឈ្មោះ រស់ រាត្រី អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១ មាន​ទីលំនៅ​ភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ បាត់បង់​ម៉ូតូ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ មិន​ចាំ​ស្លាក​លេខ ។

ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ បាន​និយាយ​ថា នៅ​មុន​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ ១​គ្រឿង​នោះ ចេញពីផ្ទះ ហើយ​បាន​ជួប​ជនសង្ស័យ​ម្នាក់​នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ដែល​មិន​ធ្លាប់​ស្គាល់គ្នា​ពី​មុន​មក​នោះ​ទេ​។ ពេល​នោះ ជនសង្ស័យ បាន​ហៅ សុំ​ជិះ​ដោយសារ និង​ពឹង​ឲ្យ​ខ្លួន​ជួយ​ឌុ​ប​ជូន​ទៅ​កាន់​សង្កាត់​ត្រពាំង​ក្រសាំង​។ ដោយ​មានការ​អាណិតអាសូរ ខ្លួន​ក៏​បាន​យល់ព្រម​ឲ្យ​ជិះ​ជាមួយ ដូច​ធ្វើបុណ្យ ហើយ​មិន​បាន​គិតដល់ ឬ​ស្មានថា ជនសង្ស័យ​រូប​នោះ​គឺជា​ចោរ​ឡើយ ស្មានថា ជា​មនុស្ស​ល្អ ។

ក្មេង​ប្រុស​រង​គ្រោះ បាន​និយាយ​បន្ត​ទៀត​ថា ខ្លួន​បាន​ដឹក​ជនសង្ស័យ​រូប​នោះ ធ្វើ​ដំណើរ​តាម​ផ្លូវលំ​បង្គោល​ភ្លើង ហៅ​ផ្លូវ​រថភ្លើង​ថ្មី ដែល​ពោរពេញ​ទៅ​ដោយ​ទឹក និង​ភក់ រអិល​ពិបាក​ជិះ​ខ្លាំង​ណាស់​។ មិនតែប៉ុណ្ណោះ ដោយសារ​តែ​ផ្លូវ​លំបាក ទើប​ពុំ​មាន​អ្នកដំណើរ​ដោយ​ម៉ូតូ ឬ ថ្មើរជើង ឬ​ក៏​រថយន្ត​ធុន​តូច​បើក​ឆ្លងកាត់​ឡើយ គឺ​មាន​តែ​រថយន្ត​ធុន​ធំ​ៗ​ប៉ុណ្ណោះ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ដែល​ជា​កន្លែង​ស្ងាត់ ស្រាប់តែ​ជនសង្ស័យ ដក​កា​បិត​មក​ដាក់​លើ​.​ក គំរាម​កា​.​ប់ស​ម្លា​.​ប់ ហើយ​ឲ្យ​ឈប់ រួច​ធាក់​ខ្លួន​ទម្លាក់​ពីលើ​ម៉ូតូ បណ្តាល​ឲ្យ​ដួល​កប់​ភក់ ហើយ​យក​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​បញ្ជាក់​ប្រាប់​ថា មុន​ពេល​យក​ម៉ូតូ​គេចខ្លួន ជនសង្ស័យ​បាន​បោះចោល​កាំបិត​ចិតបន្លែ នៅ​ជិត​កន្លែង​កើតហេតុ​នោះ ចំណែក​ក្មេង​ប្រុស​រង​គ្រោះ បានរ​ត់ទៅ​ផ្ទះ ប្រាប់​ឪពុក បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ។ បន្ទាប់​មក​ឪពុក បាន​នាំ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ត្រពាំង​ក្រសាំង ហើយ​នគរបាល​ប៉ុស្តិ៍ បាន​នាំ​ក្មេង​ប្រុស​រង​គ្រោះ ទៅ​ចង្អុលបង្ហាញ​ទីតាំង​កើតហេតុ ។ ខណៈនោះ​នគរបាល បាន​រក​ឃើញ​កា​បិត​ចិតបន្លែ ដែល​ជនសង្ស័យ បោះចោល​នោះ​ផង​ដែរ រួច​បាន​ទទួល​ពាក្យបណ្ដឹង​ជន​រង​គ្រោះ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ចោរប្លន់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ