ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធំ Starbucks ប្រកាសរុះរើម៉ឺនុយផ្គត់ផ្គង់កាហ្វេសកល ដើម្បីទាក់ទាញអតិថិជនមកវិញ

9 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ លោក Brian Niccol នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនផ្គត់ផ្គង់កាហ្វេ Starbucks បានប្រកាសថា លោកនឹងរៀបចំម៉ឺនុយខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេជាសកលឡើងវិញ ខណៈក្រុមហ៊ុននៅតែបន្តមើលឃើញការលក់…

សហរដ្ឋអាមេរិក ៖ លោក Brian Niccol នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនផ្គត់ផ្គង់កាហ្វេ Starbucks បានប្រកាសថា លោកនឹងរៀបចំម៉ឺនុយខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេជាសកលឡើងវិញ ខណៈក្រុមហ៊ុននៅតែបន្តមើលឃើញការលក់ និងប្រាក់ចំណេញធ្លាក់ចុះ។ លោកក៏បានប្រកាសផ្អាកការព្យាករណ៍ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំខាងមុខ ដោយសារតែស្ថានភាពបច្ចុប្បន្ននៃអាជីវកម្ម។

យោងតាមប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី២៣ ខែតុលា បានឱ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់កាហ្វេរបស់អាមេរិក Starbucks ដ៏ល្បីល្បាញលំដាប់ពិភពលោក បានរាយការណ៍ពីប្រាក់ចំណេញប្រចាំត្រីមាសដំបូងបង្ហាញពីការលក់ និងប្រាក់ចំណេញបានធ្លាក់ចុះយ៉ាងខ្លាំង ហើយភាគហ៊ុន Starbucks បានធ្លាក់ចុះជាង ៤% បន្ទាប់ពីការប្រកាសនេះ។

លោក Brian Niccol ដែលចូលកាន់តំណែងជានាយកប្រតិបត្តិថ្មី កាលពីដើមខែកញ្ញា បានថ្លែងថា «Starbucks ចាំបាច់ត្រូវផ្លាស់ប្តូរជាមូលដ្ឋាន ដើម្បីនាំយកអតិថិជនត្រឡប់មកវិញ។ យើងនឹងធ្វើឱ្យម៉ឺនុយដ៏ស្មុគស្មាញហួសហេតុរបស់យើង ដើម្បីជួសជុលតម្លៃ និងធានាថា អតិថិជនគ្រប់រូបមានអារម្មណ៍ថា Starbucks ទាក់ទាញ រាល់ពេលពួកគេមកដល់ហាង។

ក្រុមហ៊ុន Starbucks មើលឃើញថា អតិថិជនកាត់បន្ថយការចំណាយ ដោយសារការកើនឡើងថ្លៃលើការចំណាយប្រចាំថ្ងៃរស់នៅ។ ក្រុមហ៊ុនរំពឹងថានឹងឃើញការលក់ប្រៀបធៀបជាសកលសម្រាប់រយៈពេល៣ខែដល់ចុងខែកញ្ញាបានធ្លាក់ចុះ ៧% ខណៈប្រាក់ចំណេញនឹងទាបជាង ២៥%។ ការធ្លាក់ចុះគឺកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសចិន ដែលការលក់ធ្លាក់ចុះដល់ ១៤% សម្រាប់រយៈពេលដូចគ្នា ដោយសារតែកត្តាសេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងប្រទេសសេដ្ឋកិច្ចធំទី២ ពិភពលោកមួយនេះ។

លោក Brian Niccol ដែលពីមុនជាប្រធានក្រុមហ៊ុនសង្វាក់អាហាររបស់ប្រទេសម៉ិកស៊ិក Chipotle ត្រូវបានតែងតាំងជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Starbucks ជំនួសលោក Laxman Narasimhan ដើម្បីជួយកែប្រែស្ថានភាពមិនល្អរបស់អាជីវកម្មមួយនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ