ខេត្តកំពង់ឆ្នាំង ៖ បើទោះបីមានការចុះបង្ក្រាបបទល្មើសនេសាទ យ៉ាងណាក្តីក៏បទល្មើសនេសាទ នៅតែកើតមានឡើងឥតឈប់ឈរ និងស្ទើរគ្រប់កន្លែង ជាពិសេសបទល្មើសដាក់របាំងស្បៃមុង តែជាបទល្មើសបំផ្លាញមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថស្រុកជលគីរី ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ សុភិន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកបានចុះសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកដឹកនាំដោយលោកម៉ុត ម៉េង អភិបាលរងស្រុក បានចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង នៅចំណុចក្រោយភូមិឫស្សីដង្គួច និងក្រោយភូមិកំពុងខ្លាញ់ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
ក្នុងប្រតិបត្តិការនេះ ជាលទ្ធផលធ្វើការបង្ក្រាបបានបទល្មើសនេសាទរបាំងស្បៃមុងចំនួន៧ន្លែងស្មើប្រវែង២២០ម៉ែត្រ លបលូស្បៃមុងចំនួន៧លប បង្គោលចំនួន១១៥ដើម និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិចំនួន១៥គីឡូក្រាម ។ សម្ភារៈល្មើសទាំងអស់ ត្រូវបំផ្លាញចោលនៅនឹងកន្លែង ។
កិច្ចប្រតិបត្តិការ បង្ក្រាបខាងលើបានប្រើប្រាស់កម្លាំងសរុបចំនួន១៣នាក់ និងមធ្យោបាយកាណូតបាឡាស្មាច់ចំនួន៤គ្រឿង ។
គួររំលឹកថា រាល់បទល្មើសនេសាទ ដែលត្រូវបានបង្ក្រាបទាំងអស់គេពុំដែលឃើញចាប់បានជនប្រព្រឹត្តមកផ្ដន្ទាគេទោសតាមច្បាប់នោះទេ ៕
ចែករំលែកព័តមាននេះ