ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បង្រៀន​កូន​អំពី​ជំនាញ​គ្រប់គ្រង​ពេលវេលា​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​ល្អ​បំផុត !

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ក្នុង​ការ​បង្រៀន​ការ​គ្រប់គ្រង​ពេលវេលា​របស់​កូន ? សូម​ចាប់ផ្តើម​ជាមួយនឹង​ការ​ណែនាំ​ជាក់ស្តែង​មួយ​ចំនួន​នេះ​សម្រាប់​កុមារ ដូច​ខាងក្រោម​នេះ ៖ ១. បង្កើត​ទម្លាប់​ប្រចាំ​ថ្ងៃ ៖…

រាជធានី​ភ្នំពេញ ៖ តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ក្នុង​ការ​បង្រៀន​ការ​គ្រប់គ្រង​ពេលវេលា​របស់​កូន ? សូម​ចាប់ផ្តើម​ជាមួយនឹង​ការ​ណែនាំ​ជាក់ស្តែង​មួយ​ចំនួន​នេះ​សម្រាប់​កុមារ ដូច​ខាងក្រោម​នេះ ៖

១. បង្កើត​ទម្លាប់​ប្រចាំ​ថ្ងៃ ៖ ការ​បង្កើត​ទម្លាប់​ប្រចាំ​ថ្ងៃ​ទៀងទាត់​អាច​ជួយ​ឱ្យ​កុមារ​ទទួល​បាន​អារម្មណ៍​នៃ​ពេលវេលា ។ ចូរ​កំណត់​ពេលវេលា​ទៀងទាត់​សម្រាប់​ការ​ញ៉ាំ​អាហារ ធ្វើ​កិច្ចការ​ផ្ទះ មើល​ទូរទស្សន៍ សម្រាក ការងារ​ផ្ទះ និង​ការ​ចូល​គេង​ជាដើម ។

២. បង្រៀន​កូន​ឱ្យ​រក្សា​សណ្តាប់ធ្នាប់ ៖ ការ​រក្សា​តុ​របស់​កូន​អ្នក និង​បន្ទប់​ឱ្យ​ស្អាត គឺជា​កត្តា​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា ពីព្រោះ​សូ​ម្បី​តែ​កាលវិភាគ​ដែល​បាន​រៀបចំ​ហើយ​យ៉ាង​ល្អ និង​តឹងរ៉ឹង ក៏​អាច​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​ខ្ជះខ្ជាយ​ពេល​ក្នុង​ការ​រៀបចំ​តុ​រៀន ឬ​ស្វែងរក​ខ្មៅ​ដៃ ឬ​សៀវភៅ​កត់ត្រា​ដែល​បាត់ ។

៣. រៀបចំ​បញ្ជី​ការងារ​ត្រូវធ្វើ ៖ ចូរ​សាកល្បង​ធ្វើ​បញ្ជី​ការងារ​ត្រូវធ្វើ​ចម្រុះ​ពណ៌​ជាមួយនឹង​ភារកិច្ច​ប្រចាំ​ថ្ងៃ ស​ប្តា​ហ៍ ឬ​ប្រចាំខែ ។

៤. កំណត់​អាទិភាព​នៅ​ពេល​ធ្វើ​ផែនការ ៖ វា​ដល់​ពេល​ដែល​ត្រូវ​បង្រៀន​កូន​កំណត់​រឿង​អាទិភាព​ហើយ ។ ចូរ​ធ្វើ​តាម​ច្បាប់ គឺ​ធ្វើ​រឿង​ដែល​សំខាន់​បំផុត​មុន​សិន ទើប​ធ្វើ​រឿង​បន្តបន្ទាប់ ។

៥. បង្រៀន​កូន​អំពី​ពេលវេលា ៖ តើ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ដើម្បី​សម្អាត​បន្ទប់ ? ចុះ​ការ​ធ្វើ​លំ​ហាត់​គណិត​វិទ្យា​វិញ ? ដើម្បី​រៀបចំ​ផែនការ​ឱ្យ​បាន​ល្អ វា​ជា​ការ​ល្អ​ក្នុង​ការ​ដឹង​ថា វា​ត្រូវ​ចំណាយពេល​ប៉ុន្មាន ។

៦. បំបែក​ការងារ​ធំ ឬ​យូរ​ទៅ​ជា​ដំណាក់កាល​តូច​ៗ ៖ មួយ​ម៉ោង គឺជា​ពេលវេលា​ដ៏​យូរណាស់
សម្រាប់​កុមារ ។ ប្រសិនបើ​សកម្មភាព​មួយ​ចំណាយពេល​យូរ (​ច្រើន​ជាង​មួយ​ម៉ោង​) វា​ជា​ការ​ប្រសើរ​ក្នុង​ការ​បែងចែក​វា​ទៅ​ជា​ដំណាក់កាល​តូច​ៗ (​ដាក់​ការងារ​ត្រឹម ១៥​នាទី ឬ ២០​នាទី​ជាដើម​) ដើម្បី​កុំឱ្យ​កុមារ​បាត់បង់​ការ​ផ្តោតអារម្មណ៍ និង​ការ​លើកទឹកចិត្ត ។

៧. ប្រើ​ពេល​អេ​ក្រង់​មើល​វី​ដេ​អូ​អប់រំ​ឱ្យ​បាន​ច្រើន ៖ ការ​រៀន​ភាសា​អង់គ្លេស​តាម​អ៊ីនធឺណិត និង​ការ​មើល​រឿង​អប់រំ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​កូន​បាន​ប្រសើរ​ឡើង​ទេ ប៉ុន្តែ​ពួក​គេ​ក៏​អាច​រៀន​គ្រប់គ្រង​ពេលវេលា​បាន​ផង​ដែរ ។

៨. លេង​ហ្គេ​ម​គ្រប់គ្រង​ពេលវេលា ៖ បង្រៀន​ការ​គ្រប់គ្រង​ពេលវេលា​តាម​រយៈ​ការ​លេង​ហ្គេ​ម និង​សកម្មភាព​គួរ​ឱ្យ​ចាប់អារម្មណ៍ ដូច​ជា​ការ​លេងអុក​ក៏​អាច​ជួយ​កូន​អ្នក​បាន​ផង​ដែរ ។

៩. រៀន​តាម​សៀវភៅ ៖ ចូរ​ស្វែងរក​សៀវភៅ​ដែល​ណែនាំ ឬ​ហ្វឹកហាត់​ការ​ប្រើប្រាស់​ពេលវេលា ដើម្បី​ឱ្យ​កូន​អាន​បន្ថែម​ទៀត ។

១០. រៀបចំ​ផែនការ​កុំ​ហួសពេក ៖ វា​ជា​ការ​ល្អ​ក្នុង​ការ​ទុក​កន្លែង​ទំនេរ​ខ្លះ​សម្រាប់​គម្រោង​ដែល​មិន​បាន​គ្រោងទុក ។ ការ​ធ្វើ​ផែនការ​ហួសហេតុ និង​ការ​ប្រកាន់ខ្ជាប់​តាម​កាលវិភាគ​ពេក​អាច​ធ្វើ​ឱ្យ​កូន​អ្នក​ធុញថប់ និង​តានតឹង ។ គ្មាន​នរណា​ចូល​ចិត្ត​រស់នៅ​ក្រោម​សម្ពាធ​ខ្លាំង​ពេក​ទេ​មែន​ទេ ៕ ប្រភព ៖ novakidschool

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​បើក​វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ២០២៤ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​កម្មវិធី​ភាសា​ចិន ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ ចូល​រៀន​រៀងរាល់ថ្ងៃ ។ សាលារៀន​ផ្តល់​ជូន​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា ការ​ធានា​រ៉ាប់រង​គ្រោះ ថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕