ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ គោមរៈ ច័ន្ទរាជ្យ ឈ្នះមេដាយ និងជាប់ឈ្មោះជាកីឡាករឆ្នើម

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ទូរទស្សនិកជន​អាច​នឹង​ស្គាល់​រហ័ស​នាម គោម​រៈ ច័ន្ទ​រាជ្យ​ហើយ ដោយ​កីឡាករ​វ័យក្មេង​ម្នាក់​នេះ វៃ​បាន​ល្អ ដោយ​កាលពី​កន្លង​ទៅ​កីឡាករ​រូប​នេះ​វាយ កីឡាករ អូន…

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ទូរទស្សនិកជន​អាច​នឹង​ស្គាល់​រហ័ស​នាម គោម​រៈ ច័ន្ទ​រាជ្យ​ហើយ ដោយ​កីឡាករ​វ័យក្មេង​ម្នាក់​នេះ វៃ​បាន​ល្អ ដោយ​កាលពី​កន្លង​ទៅ​កីឡាករ​រូប​នេះ​វាយ កីឡាករ អូន ស៊ីនួន ដែល​ជា​គូ​ជក់ចិត្ត នៅ​ក្នុង​ចំណី​ចក្ខុ​របស់​អស់លោក​អ្នក មិន​ចង់អោយ​ពេលវេលា​នៃ​ការ​ប្រកួត​រំលង​ទៅ​សោះ ។

កី​ឡករ គោម​រៈ ច័ន្ទ​រាជ្យ ជា​កសិករ កើត​ក្នុង​ត្រកូល​អ្នកក្រ​ខ្សត់ ខណៈ​ពេល​ដែល​កីឡាករ​រូប​នេះ​រៀន​បណ្តើរ​វាយ​លើក​ស​ង្វ្រៀ​ន​បណ្តើរ ដោយ​កាលពី​កន្លង​ទៅ​កីឡាករ​រូប​នេះ តស៊ូ​ជាមួយ​ការ​សិក្សា មិន​ចង់អោយ​គេ​ថា «​អ្នក​ប្រដាល់​មិន​ចេះអក្សរ​នោះ​ឡើយ​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​កីឡាករ​វ័យក្មេង​ជំទង់​រូប​នេះ ។

ក្រោយ​ឈ្នះ​ការ​ប្រកួត ដណ្តើម​បាន​ចំណាត់​លេខ​១ មេដាយមាស​យុទ្ធ​គុន​ចម្រុះ​បុរាណ​ខ្មែរ​នោះ​កីឡាករ ផេង សុ​បញ្ញា (​ហៅ គោម​រៈ ច័ន្ទ​រាជ្យ​) បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​របស់​ខ្លួន​ថា​«​ខ្ញុំបាទ សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ជា​ពិសេស សម្តេច​មហា​វរ​ធិ​បតី (​ហ៊ុន ម៉ា​ណែ​ត​) ដែល​បាន​ប្រារព្ធ​ពិធីការ​ប្រកួត​គុន​ចម្រុះ​ខ្មែរ​បុរាណ ហើយ​ក៏​អរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​នឹង​បង​ៗ​រួម​អា​ជីប​ជាមួយ​គ្នា​នឹង​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​គាំទ្រ​ពួក​ខ្ងុំ រហូត​មក​អី​លូវ​ខ្ញុំ​ធ្វើ​វា​បាន​ហើយ​» ។

គួរ​បញ្ជាក់​ដែរ​ថា នៅ​ក្រោយ​ភាព​ជោគជ័យ​របស់​កីឡាករ គោម​រៈ ច័ន្ទ​រាជ្យ គឺ​មាន​វីរៈបុរស​២​រូប​នោះ គឺ​លោកឪពុក​ស្មើនឹង​ជីវិត ម្នាក់​ទៀត គឺ​លោកគ្រូ​ដែល​តែង​ផ្តល់​ភាព​កក់ក្តៅ ការ​បង្ហាត់បង្រៀន ទើប​ឈ្នះ​ពានរង្វាន់ និង​ភាព​ល្បីល្បាញ​នោះ ។

តាម​រយៈ​បទ​សម្ភាសន៍​សារព័ត៌មាន​កោះសន្តិភាព លោក ផេង សុ​បញ្ញា (​ហៅ គោម​រៈ ច័ន្ទ​រាជ្យ​) និយាយ​ថា ខ្លួន​ពិតជា​រំភើប​រីករាយ​ជា​ខ្លាំង​ក្រោយ​ខ្លួន​ឈ្នះ​ការ​ប្រកួត​ដណ្តើម​បាន​មេដាយមាស​យុទ្ធ​គុន​ចម្រុះ​បុរាណ​ខ្មែរ​ទទួល​បាន​មេដាយមាស​ចំណាត់ថ្នាក់​លេខ​១ ដោយ​ប្អូន​ថា ការ​ប្រកួត​ពិតជា​លំបាក ឈឺខ្លួន​ច្រើន តែ​អ្វី​ជា​លទ្ធផល​មួយ​ដែល​លើស​ពី​ការ​រំពឹង​ទុក ។

គោម​រៈ ច័ន្ទ​រាជ្យ កីឡាករ​វ័យក្មេង​រូប​នេះ​បន្ត​ទៀត ប្អូន​ឈ្នះ​ដៃគូ​ប្រកួត​ក្នុង​ទឹក​ទី ២ ដោយ​ធ្វើ​អោយ​កីឡាករ​មួយទៀត​ឈាម​ចម្រុះ គឺ​បាន​ផ្តួល​កីឡាករ អូន ស៊ីនួន​ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ ។

បើ​ងាក​មក​ទឹកប្រាក់​ចំនួន​២០០០​ដុល្លារ និង​ម៉ូតូ​១​គ្រឿង​វិញ​កីឡាករ គោម​រៈ ច័ន្ទ​រាជ្យ​ថា ប្អូន​ប្រគល់​ម៉ូតូ​ជូន​អ្នក​មានគុណ និង​ដក​ទឹកប្រាក់​មួយ​ចំនួន​ជូន​ម្តាយ​ឪពុក មួយ​ផ្នែក​ទៀត​ទុក​សម្រាប់​ការ​ផ្គត់ផ្គង់​ការ​សិក្សារ​របស់​ប្អូន​ផ្ទាល់ ព្រោះ​កាលពី​កន្លង​ទៅ​ប្អូន​ធ្លាប់​លើក​ឡើង​ថា « មិន​ចង់​លឺ​ពាក្យ​អ្នក​ប្រដាល់​មិន​ចេះអក្សរ​នោះ​ឡើយ​» ។

គួរ​បញ្ជាក់​ដែរ​ថា គោរមៈ ចន្ទ​រាជ្យ សំបូរ​ស្នេហ៍​ដែល​ជា​កីឡាករ​ចាប់​យក​អាជីព​អ្នក​ប្រដាល់​ទាំង​វ័យក្មេង​ប្អូន​ថា មក​ពី​មូលហេតុ​ស្រឡាញ់​ប្រដាល់ ព្រោះ​ប្អូន​មាន​ក្តី​ស្រ​ម៉ៃ​ចង់​ក្លាយជា​អ្នក​ប្រដាល់ ដែល​មាន​នាម​ល្បីល្បាញ​មាន​គេ​ស្គាល់​ច្រើន ចង់​ប្រកួត​តំណាង​ជាតិ និង​ជា​ពិសេស​ចង់​ប្រកួត ONE Championship៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ