ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​មូលដ្ឋាន​ក្រោម​ឱវាទ​ទូ​ទាំង​រាជធានី​ភ្នំពេញ លើក​ឡើង​សំណើរ និង​សំណូមពរ​ចំនួន​២៣ សុំ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ ដើម្បី​ងាយស្រួល​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ

23 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល ១​ថ្ងៃ​កន្លះ នៃ​វេទិកា ស្តី​ពី​ការ​អនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ រយៈពេល​៣​ឆ្នាំ (២០២១ ដល់…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល ១​ថ្ងៃ​កន្លះ នៃ​វេទិកា ស្តី​ពី​ការ​អនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ រយៈពេល​៣​ឆ្នាំ (២០២១ ដល់ ២០២៣) នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២១-២២ ខែតុលា ឆ្នាំ​២០២៤ ថ្នាក់​ខណ្ឌ និង​សង្កាត់​ទាំង​១០៥ បាន​លើក​ឡើងជា​សំណើរ និង​សំណូមពរ​ចំនួន​២៣ ស្មើ ៨​ប្រធានបទ ដើម្បី​ឱ្យ​ថ្នាក់​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ថ្នាក់​ជាតិ​ជួយ​អន្តរាគមន៍​ដោះស្រាយ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​បំពេញការងារ​លើ​ផ្តល់​សេវា​ផ្សេង​ៗ នៅ​ថ្នាក់​ក្រោម​ជាតិ មាន​ភាព​លឿន ឆាប់រហ័ស និង​កាត់​បន្ថយ​បាន​បញ្ហា​ប្រឈម​ផ្សេង​ៗ ។

វេទិកា​រយៈពេល ១​ថ្ងៃ​កន្លះ​នេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោ​គ ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោ​គ ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​សណ្ឋាគារ រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ ។

ក្នុង​រយៈពេល ១​ថ្ងៃ​កន្លះ នៃ​វេទិកា ស្តី​ពី​ការ​អនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ រយៈពេល​៣​ឆ្នាំ (២០២១ ដល់ ២០២៣) នៅ​រាជធានី​ភ្នំពេញ ថ្នាក់​ខណ្ឌ និង​សង្កាត់​ទាំង​១០៥​បាន​លើក​ឡើងជា​សំណើរ និង​សំណូម​ជា​ច្រើន ដូច​ជា​ការ​ស្នើ​សុំ ផ្សព្វផ្សាយ បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​ក្រុមប្រឹក្សា​សង្កាត់ ដើម្បី​បាន​យល់​កាន់តែ​ច្បាស់​ពី​ការងារ​គ្រប់គ្រង​។ ការ​ស្នើ​សុំ​ធនធានមនុស្ស និង​ថវិកា​បន្ថែម​នៅ​ថ្នាក់​សង្កាត់​។ ការ​ស្នើ​សុំ​អោយ​បន្ត​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ បរិស្ថាន ខណៈ​ពលរដ្ឋ​មួយ​ចំនួន មិន​គោរព​ច្បាប់​ចរាចរណ៍ និង​ការ​ទុកដាក់​សំរាម​មិន​ទាន់​បាន​ល្អ​។ ការ​ស្នើ​សុំ​បង់​ព័ន្ធ​ប្រថាប់ត្រា​ថ្នាក់ទាប នៅ​ត្រឹម​ខណ្ឌ​។ ការ​ស្នើ​សុំ​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី លើ​ការងារ​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ដោយសារ​ធនធានមនុស្ស​នៅ​មាន​កំរិត​។ ការ​ស្នើ​សុំ​ផ្តល់​ប្រាក់​សោធន​និវត្តន៍ ដល់​ក្រុមប្រឹក្សា​សង្កាត់​។ ការ​ស្នើ​សុំ​កែសម្រួល​ការ​ចុះបញ្ជី ទោច​ក្រ​-​ត្រីចក្រយានយន្ត​។ ការ​ស្នើ​សុំ ការ​ចុះ​ធ្វើ​អធិការកិច្ច​របស់​ក្រសួង​ពាក់ព័ន្ធ ចុះ​មក​តែ ១​ដង រួម​គ្នា ។

ក្នុង​ថ្ងៃ​ទី​២ នៃ​វេទិកា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា រយៈពេល​១​ថ្ងៃ​កន្លះ នៃ​វេទិកា ថ្នាក់​ខណ្ឌ និង​សង្កាត់ បាន​លើក​ឡើងជា​សំណើរ និង​សំណូម​ចំនួន ២៣ ស្មើ​៨​ប្រធានបទ ក្នុង​នោះ​នៅ​ថ្នាក់​សង្កាត់​ចំនួន​៧ ថ្នាក់​ខណ្ឌ​ចំនួន​៧ និង​នៅ​ថ្នាក់​មន្ទីរ វិស័យ​ចំនួន​៩ ហើយ​ក្នុង​ចំណោម​សំណើរ និង​សំណូម បញ្ហា​ប្រឈម​ទាំងនេះ យើង​ដោះស្រាយ​បាន​ចំនួន​៩​បញ្ហា បញ្ជូន​ទៅ​ថ្នាក់​ជាតិ​អោយ​ជួយ​ដោះស្រាយ​ចំនួន​១៣​បញ្ហា និង​១​បញ្ហា​ទៀត យើង​ព្យួរ​ទុក នោះ​គឺ​ការ​ស្នើ​សុំ​ផ្តល់​ប្រាក់​សោធន​និវត្តន៍ ដល់​ក្រុមប្រឹក្សា​សង្កាត់​។ ការងារ​នេះ​យើង​រង​ចាំ​អោយ​សមាគម​ន​ក្រុមប្រឹក្សា ពិភាក្សា​គ្នា​បន្ត​ជាមួយ​ក្រុមប្រឹក្សា​ថ្នាក់​ជាតិ យើង​មិន​អាច​ធ្វើ​តែឯង​នៅ​រាជធានី​ភ្នំពេញ​បាន​ទេ ព្រោះ​វា ក៏​ពាក់ព័ន្ធ​នឹង ក្រុមប្រឹក្សា​នៅ​ខេត្ត​ផង​ដែរ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ទៀត​ថា វេទិកា​ស្តី​ពី​ការ​អនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ត្រូវធ្វើ​ឡើង​៣​ឆ្នាំ​ម្តង ដើម្បី​រួម​គ្នា​កំណត់​បញ្ហា​ប្រឈម​នានា យក​មក​ដោះស្រាយ ស្រប​ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា ផ្អែក​លើ​មូលដ្ឋាន​គ្រឹះ​របស់​ប្រទេស​កម្ពុជា​ដែល​មាន​សុខ សន្តិភាព ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​កម្ពុជា និង​បន្ត​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ