អត្រាអត់ការងារធ្វើរបស់យុវជនចិនធ្លាក់ចុះ ក្រោយកើនឡើងរយៈពេល២ខែជាប់គ្នា
ប្រទេសចិន ៖ អត្រាអត់ការងារធ្វើសម្រាប់យុវជនអាយុចាប់ពី ១៦ ដល់ ២៤ឆ្នាំ នៅក្នុងប្រទេសចិន ដោយមិនរាប់បញ្ចូលសិស្សនោះ បានធ្លាក់ចុះមកនៅត្រឹម ១៧.៦%…
ប្រទេសចិន ៖ អត្រាអត់ការងារធ្វើសម្រាប់យុវជនអាយុចាប់ពី ១៦ ដល់ ២៤ឆ្នាំ នៅក្នុងប្រទេសចិន ដោយមិនរាប់បញ្ចូលសិស្សនោះ បានធ្លាក់ចុះមកនៅត្រឹម ១៧.៦%…
ប្រទេសចិន ៖ អត្រាអត់ការងារធ្វើសម្រាប់យុវជនអាយុចាប់ពី ១៦ ដល់ ២៤ឆ្នាំ នៅក្នុងប្រទេសចិន ដោយមិនរាប់បញ្ចូលសិស្សនោះ បានធ្លាក់ចុះមកនៅត្រឹម ១៧.៦% កាលពីខែកញ្ញា បើធៀប ១៨.៨% កាលពីខែសីហា បន្ទាប់ពីកើនឡើងខ្ពស់ក្នុងរយៈពេលពីរខែជាប់គ្នា។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
ភាពអត់ការងារធ្វើក្នុងចំណោមយុវជន និងនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ នៅក្នុងប្រទេសចិនបានកើនឡើងពី ១៣.២% ក្នុងខែមិថុនា ដល់ ១៧.១% ក្នុងខែកក្កដា ដោយសារតែនិស្សិតប្រហែល ១២លាននាក់ចូលទៅក្នុងទីផ្សារការងារ ក្រោយបញ្ចប់ការសិក្សា មុនពេលតួលេខកាលពីខែសីហាបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីការិយាល័យស្ថិតិជាតិសម្រេចចិត្តប្តូរវិធីសាស្ត្រធ្វើស្ថិតិរបស់ខ្លួន ដោយមិនរាប់បញ្ចូលចំនួនសិស្សក្នុងខែធ្នូ ឆ្នាំ២០២៣។
ភាពអត់ការងារធ្វើរបស់យុវជនចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ២១.៣% នៅក្នុងខែមិថុនា កាលពីឆ្នាំមុន ដែលជំរុញឱ្យប្រទេសចិនបញ្ឈប់ការចេញផ្សាយគំរូស្ថិតិដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់របស់ខ្លួន រហូតទាល់តែមានការប្តូរផ្លាស់ណាមួយត្រូវបានធ្វើឡើង។
ក្រុមមន្ត្រីចិន កាលពីថ្ងៃសុក្រសប្តាហ៍មុន បានបង្ហាញពីទំនុកចិត្តថា សេដ្ឋកិច្ចប្រទេសចិនក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី ២ ពិភពលោក នឹងបន្តស្ថិរភាព និងការស្ទុះងើបឡើងវិញ តាមរយៈនិន្នាការដែលបានកើតឡើងកាលពីខែកញ្ញាកន្លងទៅ ខណៈដែលការលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននេះ កើតឡើងក្រោយការចេញផ្សាយតួលេខកំណើនសេដ្ឋកិច្ចគួរឱ្យខកចិត្ត ពោលចំនួន ៤.៦% សម្រាប់ត្រីមាសទី៣។ តួលេខកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទី៣នេះ គឺទាបជាងត្រីមាសទី២ ដែលមាន ៤.៧%៕
ចែករំលែកព័តមាននេះ