ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មហា​ព្រឹត្តិការណ៍ WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំប្រទេស​រដូវ​កាល​ទី ​៤ ចំនួន ២០​ ទីតាំង សហការជាមួយ​ផលិតកម្ម ថោ​ន មក​ដល់​ឆាប់​ៗ​នេះ

6 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ កាលពីថ្ងៃ​ទី​ ២១ តុលា ឆ្នាំ ​២០២៣ មកនេះ នៅ​ផ្សារ​ទំនើប ជីប…

រាជធានីភ្នំពេញ​ ៖ កាលពីថ្ងៃ​ទី​ ២១ តុលា ឆ្នាំ ​២០២៣ មកនេះ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ថ្នាក់ដឹកនាំ​នៃ​ផលិតកម្ម ថោ​ន រួម​ទាំង​កំពូល​តារាចម្រៀង​ល្បី​ៗ និង​កីឡាករ កីឡា​ការ​នី​គុន​ខ្មែរ​មានឈ្មោះ​បោះ​សំឡេង​ជា​ច្រើន​រូប បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ផលិតកម្ម ថោ​ន ដើម្បី​នាំ​យក​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ធំ​ៗ​ពីរ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ «​មហា​ព្រឹ​តិ្ត​ការណ៍​ប្រគំ​តន្ត្រី​ទេសចរណ៍​ខ្នាត​យក្ស WURKZ TOUR CONCERT» និង «​មហា​ព្រឹត្តិការណ៍ WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​រដូវ​កាល​ទី​ ៤» ជូន​ទៅ​កាន់​ទស្សនិកជន​ទូ​ទាំង​ប្រទេស នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​។

ការ​ចុះ MoU សា​ជា​ថ្មី​ម្ដងទៀត​ជាមួយ​ផលិតកម្ម ថោ​ន ជា​ការ​ចាប់ដៃ​សហការ​ឆ្ពោះទៅ​រក​ភាព​រីក​ចម្រើន និង​ជោគជ័យ​សម្រាប់​ដៃគូ​ទាំង​ពីរ ក៏​ដូច​ជា​លើ​កម្ពស់​គុន​ខ្មែរ និង​សិល្បៈ​នៅ​ប្រទេស​កម្ពុជា​អោយ​កាន់តែ​រីកមុខ​មាត់ ​។ ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ចំណាយ​ថវិកា​ខ្ទង់លាន​ដុល្លារ បង្កើត​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ច្រើន​ជាងគេ​, ឧបត្ថម្ភ​ទាំងស្រុង​បញ្ជូន​កីឡាករ​ច្រើន​រូប​ទៅ​ប្រកួត​លើ​សង្វៀន​អន្តរជាតិ និង​រៀបចំ​មហា​ព្រឹ​តិ្ត​ការណ៍​ប្រដាល់​គុន​ខ្មែរ​ទេសចរណ៍ រួម​ជាមួយ​មហា​ព្រឹ​តិ្ត​ការណ៍​ប្រគំ​តន្ត្រី​ទេសចរណ៍​ខ្នាត​យក្ស​ពាសពេញ​ប្រទេស​កម្ពុជា​ច្រើន​ជាងគេ​ប្រចាំឆ្នាំ​ ។

ក្នុង​នោះ​ផង​ដែរ អ្នកឧកញ៉ា លាង ម៉េ​ង បាន​មាន​ប្រសាសន៍​ថា ខ្មែរ ប៊ែ​វើ​រី​ជី​ស ចាត់​ទុក​កីឡាករ​-​កីឡា​ការ​នី និង​សិល្បករ​-​សិល្បការ​នី ទាំងអស់​ដូច​ជា​ក្រុម​គ្រួសារ​តែ​មួយ ដោយ​ការ​បង្កើត​ឱកាស​និង​វេទិកា​ដល់​កីឡាករ​-​កីឡា​ការ​នី និង​សិល្បករ​-​សិល្ប​ការិនី ក្នុង​ការ​បង្ហាញ​សមត្ថភាព ហ្វឹកហាត់​បណ្តុះ​ជំនាញ និង​បន្ត​ផ្សព្វផ្សាយ​ពី​វប្ប​ធ​ម៍​ដ៏​អស្ចារ្យ ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ព្រមទាំង​សាធារណជន​ទូ​ទាំង​ប្រទេស និង​ពិភពលោក ឱ្យ​បាន​ស្គាល់​កាន់តែ​ច្បាស់ ​។

ដូច​គ្នា​នឹង​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស យើង​បាន​ប្រឹងប្រែង​ដុសខាត​សមត្ថភាព​ធនធានមនុស្ស​នៅ​បរទេស និង​ការ​វិនិយោគទុន​រាប់រយ​លាន​ដុល្លារ នាំ​យក​អ្វី​ដែល​ល្អ​បំផុត ទាំង​គ្រឿងចក្រ និង​គ្រឿងផ្សំ ដើម្បី​បំពេញ​តាម​ចក្ខុវិស័យ​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ធ្វើ​យ៉ាងណា​គ្រប់​ម៉ាក​ផលិតផល «Made In Cambodia» ផលិត​ចេញពី​រោងចក្រ​ស្តង់ដារ​អន្តរជាតិ​មួយ​នេះ ត្រូវ​តែ​មានការ​ទទួលស្គាល់​ពី​អ្នកជំនាញ និង​ស្ថាប័ន​អន្តរជាតិ​ ។

គួរ​បញ្ជាក់​ថា មហា​ព្រឹ​តិ្ត​ការណ៍​ប្រគំ​តន្ត្រី​ទេសចរណ៍ ​ខ្នាត​យក្ស WURKZ TOUR CONCERT» និង «​មហា​ព្រឹត្តិការណ៍ WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​រដូវ​កាល​ទី​ ៤» ដែល​រៀបចំ​ឡើង​ដោយ ផលិតកម្ម ថោ​ន ក្រោម​ការ​សហការ​ឧបត្ថម្ភ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​ធ្វើ​ដំណើរ​ទៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដើម្បី​នាំ​យក​នូវ​ភាព​សប្បាយ​រីករាយ និង​ទស្សនីយភាព ជូន​ប្រជាពលរដ្ឋ​ខ្មែរ បាន​កម្សាន្ត​សប្បាយ និង​បាន​ជួប​ផ្ទាល់​ជាមួយ​សិល្បៈករ សិល្បៈការ​នី កីឡាករ កីឡា​ការ​នី​នៅ​ក្នុង​ដួងចិត្ត ថែម​ទៀត​ផង ​។ ខ្មែរ ប៊ែ​វើ​រី​ជី​ស ម្ចាស់​ឧបត្ថម្ភ​វិស័យ​គុន​ខ្មែរ និង​វិស័យ​កីឡា​នានា​នៅ​កម្ពុជា ដំបូង​គេ និង​ច្រើន​ជាងគេ ​! គាំទ្រ​ខ្មែរ ប៊ែ​វើ​រី​ជី​ស លើកកម្ពស់​វិស័យ​កីឡា​គ្រប់​ប្រភេទ​នៅ​កម្ពុជា ​! ៕ អត្ថបទសហការ