រាជធានីភ្នំពេញ ៖ កុមារមិនបានកើតមកដោយភាពចាស់ទុំខាងផ្លូវអារម្មណ៍ ឬការគ្រប់គ្រងដែលល្អប្រសើរនោះទេ ។ គេត្រូវការបទពិសោធន៍ និងពេលវេលា ដើម្បីទៅដល់ទីនោះ ។ ជាការពិតផ្នែកនៃខួរក្បាលដែលជួយមនុស្សម្នាក់ធ្វើការសម្រេចចិត្តបានល្អ មិនត្រូវបានអភិវឌ្ឍពេញលេញរហូតដល់អាយុ ២៥ ឆ្នាំ ឬច្រើនជាងនេះ ។ ដូច្នេះអំឡុងពេលនេះពួកគេនឹងសាកល្បងរឿងរ៉ាវជាច្រើន ហើយក៏នឹងអាចធ្វើការសម្រេចចិត្តមិនល្អមួយចំនួនផងដែរ ។ មិនងាយស្រួលទេក្នុងការរក្សាភាពស្ងប់ស្ងាត់ និងធ្វើចិត្តឱ្យត្រជាក់ នៅពេលកូនធ្វើខុស រករឿង ឬមិនស្តាប់បង្គាប់ជាដើម ។ ប៉ុន្តែជាទូទៅឪពុកម្តាយគួរតែជៀសវាងកំហុសក្នុងការដាក់វិន័យទាំងនេះ ៖
១. កុំស្រែក កុំជេរកូន ៖ ការបាត់បង់អារម្មណ៍ស្ងប់មិនល្អសម្រាប់មនុស្សគ្រប់គ្នាឡើយ ។ វាធ្វើជាគំរូមិនល្អសម្រាប់របៀបដែលកូនរបស់អ្នកគួរដោះស្រាយជម្លោះ ហើយតើអ្នកធ្លាប់កត់សំគាល់ទេថា អ្នកនឿយហត់ប៉ុនណាទេ ?
២. វា.យដំកូន ៖ ការវា.យដំអាចមានឥទ្ធិពលអវិជ្ជមានយូរអង្វែង ។ ការស្រាវជ្រាវបង្ហាញថា ក្មេងដែលត្រូវគេវាយទំនងជាឆាប់ឆេវឆាវក្នុងជីវិតនៅពេលពួកគេធំឡើង ។
៣. ការដាក់ទណ្ឌកម្មជ្រុលពេក ៖ ត្រូវប្រាកដថា អ្នកមិនបានធ្វើបាបកូន ឬដាក់ទណ្ឌកម្មជ្រុលហួសហេតុពេកនោះទេ ។ ប្រសិនបើអ្នកធ្វើកំហុសមួយក្នុងចំណោមកំហុសទាំងនេះ ចូរទទួលស្គាល់កំហុសទាំងនេះ ។ ឧទាហរណ៍ អ្នកអាចនិយាយថា ប៉ាមានអារម្មណ៍មិនល្អ ហើយប៉ាមិនគួរស្រែកដាក់កូនទេ ។ ប៉ាសុំទោសចំពោះរឿងនោះ ។
វិធីសាស្ត្រប្រៀនប្រដៅកូនប្រកបដោយប្រសិទ្ធភាព ៖
ក. ទុកឱ្យផលវិបាកធ្វើការ ៖ កុមាររៀនពីផលវិបាកធម្មជាតិ ប្រសិនបើពួកគេមិនខំសិក្សា ពួកគេនឹងធ្វើមិនបានល្អក្នុងការធ្វើតេស្ត និងផលវិបាកដែលអនុវត្តដោយឪពុកម្តាយ ។ ប្រសិនបើកូនមិនជួយធ្វើការងារផ្ទះ ពួកគេមិនអាចចេញក្រៅលេងជាមួយមិត្តភក្តិបានទេ ។
ខ. ផ្តល់ផលវិបាកដោយស្ងប់ស្ងាត់ មេត្តាធម៌ និងភ្លាមៗ ៖ អ្នកអាចតឹងរ៉ឹងជាមួយនឹងការដាក់ផលវិបាកចំពោះកូន ហើយនៅតែអាចបង្ហាញការយល់ចិត្ត និងសន្តានចិត្តល្អ ។
គ. កុំខ្លាចក្នុងការកំណត់ ៖ តើកូនរបស់អ្នកមិនធ្វើកិច្ចការផ្ទះមែនទេ ? ដូច្នេះកុំឱ្យពួកគេលេងទូរសព្ទ ឬមើលទូរទស្សន៍ អ្នកត្រូវដកសិទ្ធិរបស់ពួកគេចេញ ។ នៅពេលដែលពួកគេចាប់ផ្តើមបង្ហាញថា ពួកគេអាចទទួលខុសត្រូវម្តងទៀត ពួកគេគួរទទួលបានទូរសព្ទរបស់ពួកគេមកវិញ ។
ឃ. ជ្រើសរើសការឈ្លោះរបស់អ្នក ៖ កុំឈ្លោះជាមួយកូននឹងរឿងរ៉ាវតូចតាច ។
ង. សរសើរអាកប្បកិរិយាល្អ ៖ ការកត់សម្គាល់ និងកោតសរសើរនៅពេលដែលក្មេងៗធ្វើរឿងត្រឹមត្រូវនឹងជំរុញពួកគេឱ្យធ្វើម្តងទៀត ។ សារៈសំខាន់នៃការធ្វើជាគំរូ គឺកូនតែងតែមើលអ្នក ហើយវិធីដ៏ល្អបំផុតដើម្បីលើកទឹកចិត្តឱ្យមានអាកប្បកិរិយាល្អ គឺបង្ហាញកូនរបស់អ្នក ។ សកម្មភាពមានប្រសិទ្ធភាពខ្លាំងជាងពាក្យដែលអ្នកនិយាយ ។ នៅពេលអ្នកធ្វើខុស សូមទទួលស្គាល់ ហើយប្រើជាមេរៀនបង្រៀនកូនរបស់អ្នក ៕ ប្រភព ៖ strong4life
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនបើកវគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៤ ខែវិចិ្ឆកា ឆ្នាំ ២០២៤ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ។ កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចាប់ទទួលចុះឈ្មោះ ចូលរៀនរៀងរាល់ថ្ងៃ ។ សាលារៀនផ្តល់ជូនអាហាររូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា ការធានារ៉ាប់រងគ្រោះ ថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ