ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខរាជរដ្ឋាភិបាលជំរុញការផ្សព្វផ្សាយក្បាច់​គុនខ្មែរឱ្យ​ទូលំទូលាយទាំងក្នុងប្រទេសនិងក្រៅប្រទេស

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានជំរុញការផ្សព្វផ្សាយក្បាច់គុនខ្មែរឲ្យបានទូលំទូលាយ ទាំងក្នុងប្រទេសនិងក្រៅ ប្រទេស ដើម្បីឱ្យក្បាច់គុនខ្មែរល្បីល្បាញនិងកូនខ្មែរបានស្គាល់ឡើង វិញនូវក្បាច់គុនមួយចំនួន…

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានជំរុញការផ្សព្វផ្សាយក្បាច់គុនខ្មែរឲ្យបានទូលំទូលាយ ទាំងក្នុងប្រទេសនិងក្រៅ ប្រទេស ដើម្បីឱ្យក្បាច់គុនខ្មែរល្បីល្បាញនិងកូនខ្មែរបានស្គាល់ឡើង វិញនូវក្បាច់គុនមួយចំនួន ដែលមាននៅសេស​សល់តែនៅតាមសហគមន៍។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ «អូឡាំពិក»​ នាព្រលប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្បាច់គុនខ្មែរយើងក៏មានការនិយមចូលចិត្តពីជនជាតិអាម៉េរិកដែរ ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«លោកគ្រូរី គាត់បើកក្លឹបនៅអាម៉េរិក អាម៉េរិកកាំងហាត់ក្បាច់គុនល្បុកត្តោយើងនៅក្រៅប្រទេសសូមជំរុញហ្វឹកហ្វឺនតទៅទៀត»។ សម្ដេចធិបតី ក៏បានជំរុញឱ្យបរទេសដែលធ្លាប់ហាត់ក្បាច់គុនខ្មែរហើយបាន សញ្ជាតិជាខ្មែរ ជួយផ្សព្វផ្សាយតទៅទៀត និងជំរុញឱ្យកងទ័ព កងយោធពលខេមរភូមិន្ទ ប៉ូលិស និងនិស្សិតតាមសាកលវិទ្យាល័យហាត់ក្បាច់គុនខ្មែរផងដែរ។

សម្ដេចបវរធិបតីបានសម្តែងក្តីសង្ឃឹមយ៉ាងដូច្នេះថា៖«ខ្ញុំសង្ឃឹមនឹងមានការជំរុញនៅក្នុងការប្រើប្រាស់ដាក់ឱ្យហាត់ក្បាច់គុនខ្មែរឱ្យ បានច្រើនតទៅទៀត ឯកឧត្តម ហង់ ជួនណារ៉ុន សាកលវិទ្យា ល័យមានក្លឹប មានអីហាត់ក្បាច់ គុនខ្មែរបន្ថែមទៀត ដើម្បីប្រើប្រាស់ឱ្យបា នច្រើនផ្សព្វផ្សាយឱ្យបានច្រើន ខ្ញុំមិនហាមឃាត់អ្នក ហាត់ក្បាច់គុនការ៉ាត់តេ តៃក្វាន់ដូទេ ខ្ញុំពីមុនក៏ធ្លាប់ហាត់ការ៉ាត់តេ និងតៃក្វាន់ដូដែរ»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យលោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជំរុញការហ្វឹកហាត់ ក្បាច់គុនបុរាណខ្មែរ ឱ្យបានច្រើនបន្ថែមទៀត នៅតាមក្លឹបរបស់សកលវិទ្យាល័យ ដើម្បី ជួយផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានច្រើន ។

សម្តេចធិបតី បានជំរុញឱ្យជួយផ្សព្វផ្សាយក្បាច់គុនខ្មែរ ទាំងក្នុងប្រទេសនិងក្រៅ ប្រទេ ស ដើម្បីឱ្យក្បាច់គុនខ្មែរល្បីល្បាញ និងកូនខ្មែរបានស្គាល់ឡើងវិញ នូវក្បាច់គុនមួយចំនួន ដែលមានតែនៅតាមសហគមន៍ ។

ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា «ការដាក់ឱ្យអនុវត្ត ដែលយើង ជំរុញ រុញទៅតាមកងទ័ព កងយុទ្ធពលខេមរភូមិន្ទ ខាងប៉ូលីស ខាងក្លឹប ខាងសាលារៀន សង្ឃឹមថា នឹងជំរុញនៅក្នុងការប្រើប្រាស់ ដាក់ឱ្យហាត់ក្បាច់គុនខ្មែរឱ្យបានច្រើនតទៅទៀត ឯកឧត្តម ហង់ ជួនណារ៉ុន សកលវិទ្យាល័យមានក្លឹបមានអី ហាត់ក្បាច់គុនខ្មែរថែមទៀត បន្តថែមទៀតដើម្បីប្រើប្រាស់ឱ្យបានច្រើន ផ្សព្វផ្សាយឱ្យបានច្រើន» ។

សម្តេចបវរធិបតី ក៏មិនហាមឃាត់ដែរ ចំពោះការហាត់ក្បាច់គុន ការ៉ាតេ តេក្វាន់ដូ ជាដើម តែសម្តេចចង់ឱ្យមានការបន្ថែម លើការហាត់ក្បាច់គុនបុរាណខ្មែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ