ខេត្តបន្ទាយមានជ័យ ៖ ក្លឹបកម្សាន្តមួយកន្លែង ដែលបង្កប់ដោយគ្រឿងញៀ.ន និងល្បែងស៊ីសងស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវបានបង្ក្រាប ។
សមត្ថកិច្ចបានប្រាប់ថា នៅវេលាម៉ោង២ទាបភ្លឺត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះអនុវត្តតាមការណែនាំ និងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការ នគរបាលខេត្តបន្ទាយមានជ័យកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំ ដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះធ្វើការពិនិត្យភ្លាមៗ និងមានការសម្របសម្រួលពីរសំណាក់លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានចុះពិនិត្យមកដល់ទីតាំងផ្ទាល់តែម្តង ហើយនៅក្នុងការត្រួតពិនិត្យ និងឆែកឆេនោះឃើញថា មិនមានទូបាញ់ត្រីល្បែងស៊ីសងអ្វីឡើយ ។
សមត្ថកិច្ចបន្តប្រាប់ទៀតថា នៅវេលាម៉ោង៤ជាងកម្លាំងបានធ្វើការលបឆ្ម.ក់ និងបន្តឆែកឆេគ្រប់បន្ទប់ផ្សេងៗទៀតបានឃើញមានកន្លែងចងខ្សែមួយកន្លែងទៀត ។ ហើយ (ដាក់ស្លាក) ថា ហាមចូលនៅមាត់ទ្វារចូល និងមិនបើកភ្លើងនោះទេ ។
សមត្ថកិច្ច បានបញ្ជាក់ថា ដោយមានការសហការជាមួយសន្តិសុខនៅទីតាំងខាងលើរកឃើញប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់ យីហោរ dior និងឃាត់ខ្លួនបានចំនួនមនុស្សប្រាំបីនាក់ស្រីបួននាក់ និងសម្ភារៈវត្ថុតាងរួមមានកូនថង់ប្រើប្រាស់គ្រឿងញៀនមួយប្រើប្រាស់អស់និងបានបន្តធ្វើតេសទឹកនោមស្វែងរកសាធាតុញៀនលទ្ធផលវិជ្ជមាន+៤នាក់ អវិជ្ជមាន _ ៤ នាក់
បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សទាំងនោះនិងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសួរនាំចាត់ការតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ