ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ក្រុង​តា​ខ្មៅ ឃាត់ខ្លួន​ប្រុស​ស្រី​០៧​នាក់ ជា​មុខសញ្ញា​លួច​យ៉ាង​សកម្ម និង​ប្រើប្រាស់​គ្រឿងញៀ.ន

1 ថ្ងៃ មុន

ខេត្តកណ្ដាល ៖ កម្លាំង​អធិការ​ក្រុង​តា​ខ្មៅ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៤​នេះ បាន​ឃាត់ខ្លួន​ប្រុស​ស្រី​០៧​នាក់ ជា​មុខសញ្ញា​លួច និង​ប្រើប្រាស់​គ្រឿងញៀន​។…

ខេត្តកណ្ដាល ៖ កម្លាំង​អធិការ​ក្រុង​តា​ខ្មៅ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៤​នេះ បាន​ឃាត់ខ្លួន​ប្រុស​ស្រី​០៧​នាក់ ជា​មុខសញ្ញា​លួច និង​ប្រើប្រាស់​គ្រឿងញៀន​។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​នៅ​ចំណុច​បន្ទប់​ជួល នៅ​ភូមិ​កំពង់​សំណាញ់ ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច បានអោយ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​អោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ ត្រូវ​តែ​អនុវត្ត​តាម​គោលការណ៍​នយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ធ្វើ​យ៉ាងណា ត្រូវ​តែ​បង្ក្រាប​រាល់​បទល្មើស និង​ការពារ​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។

លោក យី វណ្ណ​ដា អធិការ​ង​ក្រុង​តា​ខ្មៅ បានអោយ​ដឹង​ថា លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​មូលដ្ឋាន និង​បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​០៧​នាក់ ជា​មុខសញ្ញា​លួចយ៉ាង​សកម្ម និងពាក់ព័ន្ធ​ករណី​សម្រួល​ឲ្យ​ប្រើប្រាស់ និង​រក្សា​ទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ។

ជាក់ស្តែង ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​ដែរ នគរបាល​ក្រុង​តា​ខ្មៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ រួម​មាន ៖
១. ឈ្មោះ វិ ដា​រ៉ា​គី​ន​ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ រត់​ម៉ូតូឌុប (​មាន​សារធាតុ​ញៀន​)
២. ឈ្មោះ សៀ​ក វាសនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​ធ្វើ​ចុងភៅ​ហាង គុយ​អេ​ង​ពីរ (​មាន​សារធាតុ​ញៀន​)
៣. ឈ្មោះ ហុង រ​ដ្ឋា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ ចុងភៅ (​មាន​សារធាតុ​ញៀន​)
៤. ឈ្មោះ តឿន បញ្ញា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​ជាង​ផ្សា​ដែក (​មាន​សា​ធាតុ​ញៀន​)
៥. ឈ្មោះ រ៉ា ស្រី​លី​ន ភេទ​ស្រី អាយុ​១៦​ឆ្នាំ សញ្ជាតិ​ខ្មែរ​រស់នៅ ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល មុខរបរ​នៅផ្ទះ (​មាន​សារធាតុ​ញៀន​)
៦. ឈ្មោះ អ៊ុ ផា​វិ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​តា​ពៅ​សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​នៅផ្ទះ (​មាន​សារធាតុ​ញៀន​) ។
និង​៧. ឈ្មោះ ហែម វី​យោ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​មេការ​គ្រប់គ្រង​មើល​ខុស​ត្រូវ​បន្ទប់​ជួល ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ ករណី​សម្រួល​អោយ​ប្រើប្រាស់ និង​រក្សា​ទុក​ខុសច្បាប់ នូវ​សា​ធាតុ​ញៀន ។

សមត្ថកិច្ច ដកហូត​បាន វត្ថុ​តាង ៖ ម្សៅ​ក្រាម​ព​ណ៏​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​០១​កញ្ចប់ ទម្ងន់​០,២០​ក្រាម​, ទូរ​សព្ទ​ចំនួន​០១​គ្រឿង ម៉ាក​OPPO ព​ណ៏​ខៀវ​, ម៉ូតូ​ម៉ាក Honda Dream ព​ណ៏​ខ្មៅ សេរី​ឆ្នាំ​២០០៦ ឡើង​តែម​២០២១ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AA-0439 ចំនួន​០១​គ្រឿង និង​ដែកកេះ ព​ណ៏​ក្រហម ចំនួន​០១ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំងអស់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី នៃ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ