ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ អធ្យាស្រ័យឲ្យលោកហៃ វណ្ណា និងសង្ឃឹមអ្នកផ្សេងនឹងផ្តាច់ខ្លួនចេញពីមេក្រុមជ្រុលនិយមចូលរួមកសាងប្រទេស

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រី​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អធ្យាស្រ័យ​ដល់ លោក​ហៃ វ​ណ្ណា និង​សង្ឃឹមថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រី​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អធ្យាស្រ័យ​ដល់ លោក​ហៃ វ​ណ្ណា និង​សង្ឃឹមថា អ្នក​ផ្សេង​ទៀត​ផ្តាច់ខ្លួន​ចេញពី​មេក្រុម​ជ្រុលនិយម​មក​ចូលរួម​កសាង​ប្រទេស ។ ការ​អធ្យាស្រ័យ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​លោក ហៃ វ​ណ្ណា បាន​ប្រកាស​សារភាព​កំហុស​របស់​ខ្លួន និង​សុំ​ទោស​សម្តេច និង​ថ្នាក់ដឹកនាំ​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ខុស​កន្លង​មក ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ យ៉ាង​ដូច្នេះ​ថា​៖« ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា​ខ្ញុំ សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ លោក​ហៃ វ​ណ្ណា ដែល​បាន​ធ្វើការ​សូម​អភ័យទោស​ចំពោះ​ការ​ខុសឆ្គង​របស់​ខ្លួន កាលពី​ថ្ងៃ​១៨ សីហា​២០២៤ និង​បាន​ប្រកាស​ផ្តាច់ខ្លួន​ចេញពី​ក្រុមប្រឆាំង​ជ្រុលនិយម​មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណ​ប្រជាជន និង​នាំ​យកចំណេះ​ដឹង​ដើម្បី​ចូលរួម​កសាង​ប្រទេស​ជាតិ​វិញ​» ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា​៖« ខ្ញុំ​ក៏​សូម​ការ​យោគយល់​អា​ធ្យា​ស្រ័យ ពី​សំណាក់​បងប្អូន​ជនរួមជាតិ​ដែល​ខឹងសម្បា​ចំពោះ​លោក ហៃ វ​ណ្ណា​កន្លង​មក និង​បញ្ចប់​ការ​ខឹងសម្បា​នេះ ដើម្បី​ចាប់ដៃ​គ្នា​កសាង​អនាគត​របស់ កម្ពុជា ។ ខ្ញុំ​សង្ឃឹមថា បងប្អូន​ផ្សេង​ទៀត​នឹង​យក​គំរូ​តាម​លោក​ហៃ វ​ណ្ណា ដោយ​ផ្តាច់ខ្លួន​ចេញពី​មេក្រុម​ជ្រុលនិយម​មក​ចូលរួម​កសាង​ប្រទេស ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា សូមកុំ​ធ្វើ​នយោបាយ​ដង្ហែ​ស​.​ព​មេក្រុម​ប្រឆាំង​ជ្រុលនិយម​ចូល​រណ្តៅ ព្រោះ​ខ្លួន​គេ​ជួយ​ខ្លួន​មិន​បាន​ផង​ថែម​ទាំង​ចោលស្រុក​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ