ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ពពលករ៤នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងទឹក​​ដីថៃ ត្រូវបានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី

9 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ សពពលករខ្មែរចំនួន៤នាក់ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងទឹកដីថៃត្រូវបានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវប្រទេសថៃនិងអាជ្ញាធរមានសមត្តកិច្ចថៃប្រគល់ជូនសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី ។ គួររំលឹកថា ពលករ​ខ្មែរ​៤​នាក់​ស្លា​.​ប់ រីឯ​ថៃ​៤​នាក់​របួសធ្ងន់​ស្រាល ក្នុង​សោ​.​ក​នាដកម្ម​ឡាន​មេខ្យល់​ថៃ​បុ​.​ក​ជាមួយ​ឡាន​ថៃ​បើក​ជា​លក្ខណៈ​គ្រួសារ​ក្បែរ​ព្រំដែន លោកឧត្តមសេនីយ៍ទោ ពេជ្រ…

ខេត្ត​បន្ទាយមានជ័យ ៖ សពពលករខ្មែរចំនួន៤នាក់ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងទឹកដីថៃត្រូវបានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវប្រទេសថៃនិងអាជ្ញាធរមានសមត្តកិច្ចថៃប្រគល់ជូនសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី ។ គួររំលឹកថា ពលករ​ខ្មែរ​៤​នាក់​ស្លា​.​ប់ រីឯ​ថៃ​៤​នាក់​របួសធ្ងន់​ស្រាល ក្នុង​សោ​.​ក​នាដកម្ម​ឡាន​មេខ្យល់​ថៃ​បុ​.​ក​ជាមួយ​ឡាន​ថៃ​បើក​ជា​លក្ខណៈ​គ្រួសារ​ក្បែរ​ព្រំដែន

លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា.ថៃប្រាប់ថាថា៖សាកសពពលករខ្មែរចំនួន៤នាក់ក្នុងនោះមានក្មេងប្រុសម្នាក់ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ស្លាប់ក្នុងទឹកដីថៃ ត្រូវបានមន្ត្រីអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវប្រទេសថៃនិងមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា.ថៃបានសហការជាមួយអាជ្ញាធរមានសមត្តកិច្ចថៃប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមបរពៃណីយ៍កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅច្រកទ្វារអន្តរជាតិភ្នំដី ខេត្តបាត់ដំបង។

លោកបានបញ្ជាក់ថា សពជនរងគ្រោះ​ទាំង៤នាក់ខាងលើរួមមាន ១-ឈ្មោះ ផុន សុផាន ភេទប្រុសអាយុ២៤ឆ្នាំ ២-ឈ្មោះ ផុន សុផាត ភេទប្រុស អាយុ២០ឆ្នាំ ៣-ឈ្មោះ ផាត សុភុត ភេទប្រុសអាយុ២ឆ្នាំ (ត្រូវជាកូនប្រុសឈ្មោះ ផុន សុផាន)ដែលរស់នៅភូមិក្រមុំមូល ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប និង៤-ឈ្មោះ អ៊ុត សុខម៉េង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ​ភូមិសារ៉ាកូ ឃុំសារ៉ាកូ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅភូមិសាស្គ្រស្រុកខ្លងហាត ខេត្តស្រៈកែវប្រទេសថៃ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តថៃដឹកពលករខ្មែរក្នុងគោលដៅទៅកាន់ខេត្តចណាក់បូរី បានបុកជាមួយរថយន្តថៃមួយគ្រឿងទៀត​​ជិះ​ជា​លក្ខណៈគ្រួសារ បណ្តាលឱ្យ​ស្លាប់៤នាក់ ក្នុងនោះមានក្មេងម្នាក់ពលករខ្មែរនិងជនជាតិថៃរបួសធ្ងន់ស្រាល៥នាក់ត្រូវបានសង្គ្រោះ។

លោកបានបញ្ជាក់ថា ក្រោយមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តថៃបុកគ្នា បណ្តាលឱ្យ​ពលករខ្មែរ៤នាក់ត្រូវបានស្លាប់ ហើយមន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវប្រទេសថៃនិងមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា.ថៃ បានសហការជាមួយអាជ្ញាធរមានសមត្តកិច្ចថៃបញ្ជូនសាកសពពលករខ្មែរតាមច្រកទ្វារអន្តរជាតិភ្នំដីដើម្បីអោយសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ