ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ចេញវស្សាមានប្រវត្តិរឿងទាក់ទិនព្រះពុទ្ធផ្ទាល់

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី១៧ តុលា ២០២៤ ជាថ្ងៃបុណ្យ​ចេញ​វស្សា​ ។ បុណ្យនេះមាន​ប្រវត្តិ​ជាប់​ទាក់ទង​ទៅ​នឹង​រឿងព្រះពុទ្ធ​អង្គ​ផ្ទាល់​តែ​ម្តង​…

រាជធានីភ្នំពេញ ៖ ថ្ងៃ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី១៧ តុលា ២០២៤ ជាថ្ងៃបុណ្យ​ចេញ​វស្សា​ ។ បុណ្យនេះមាន​ប្រវត្តិ​ជាប់​ទាក់ទង​ទៅ​នឹង​រឿងព្រះពុទ្ធ​អង្គ​ផ្ទាល់​តែ​ម្តង​ ។

ដំណើរ​រឿង​និទានថា​ ពេល​មួយព្រះពុទ្ធ​ទ្រង់​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រៃមាសនៅ​ឯ​ឋាន​តា​វ​តឹ​ង្ស​សួគ៌ ាជា​កន្លែង​ដែល​ព្រះពុទ្ធ​ទ្រង់​សម្តែង​ព្រះ​អភិធម្ម​ទេសនាប្រោស​ព្រះ​នាង​មាយា (​ដែល​ត្រូវជា​ព្រះ​មាតា​របស់​ព្រះ​អង្គ​) និង​ពួក​ទេវតា​ដទៃ​ទៀត​ ។

នៅ​ពេល​ចេញ​វស្សា ព្រះ​អង្គ​ក៏​យាងចុះ​មក​កាន់​ឋានមនុស្ស​លោក​វិញ ដោយ​មានការ​ទទួល​ស្វាគមន៍​ និង​បដិសណ្ឋារកិច្ចយ៉ាង​សប្បាយ​រីករាយ​ក្រៃ​លែង​ ។ រឿង​នេះ​បាន​កើតឡើង​៧​ឆ្នាំ បន្ទាប់​អំពី​ព្រះពុទ្ធ​ទ្រង់​បាន​ត្រាស់​ដឹង​ ។

ពិធី​យ៉ាង​អធិកអធម​នេះប្រារព្ធ​ឡើង​ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍ដ៏​សំខាន់​នេះ​ ។ កន្លែង​ទ្រង់​យាងចុះ​នោះ​ឈ្មោះ«ក្រុង​សង្ក​ស្ស​:» ស្ថិត​នៅ​ខាងជើង​ប្រទេស​ឥណ្ឌា​ ។ ក្នុង​ពេល​ធ្វើបុណ្យ​ចេញ​វស្សា​ ជា​ទូទៅ​នៅ​ពេល​ល្ងាច​ ឬ​យប់​ថ្ងៃ​១៥​កើត ខែអស្សុជ ភិក្ខុសង្ឃ​ដែល​គង់​ចាំ​វស្សា អស់​ត្រីមាសក្នុង​អាវាស​ណាមួយ ត្រូវ​ជួបជុំ​គ្នា​ក្នុង​ព្រះ​វិហារ ដើម្បី​នមស្សការ​ព្រះ​រតនត្រ័យ និង​សម្តែង​អាបត្តិ​ ។

ពុទ្ធបរិស័ទ​និមន្ត​ព្រះសង្ឃ​សម្តែងធម៌​ទេសនា «រឿង​ព្រះ​វេស្សន្តរ» គឺជា​រឿង​ព្រះ​ពោធិ​សត្វ ដែល​យោនយកកំណើត​ក្នុង​ជាតិ​ចុង​ក្រោយ​បង្អស់​ដើម្បី​បំពេញ​ទានបារមី​ ។

ទេសនា​មហា​ជាត​កត្រូវ​យក​មក​សម្តែង​ជូន​ពុទ្ធបរិស័ទ​ជាទីសណ្តាប់​នៅ​ក្នុង​ថ្ងៃ​១៥​កើត​នេះ​ផង​ដែរ ​។ ព្រឹក​ឡើង ពុទ្ធបរិស័ទ​យក​ស្រាក់​បាយ សម្ល​ និង​ចង្ហាន់​ ផ្សេង​ៗ​មក​ឈរ​តម្រៀប​គ្នា​ជា​ជួរ​រង់ចាំ​ដាក់​បាត្រ​ព្រះសង្ឃ​ដែល​ព្រះនេត្រ​ដាក់ចុះ​ និង​កាន់​ទ្រ​នូវ​បាត្រ និមន្ត​សន្សឹម​ៗ​តាម​ជួរ​សប្បុរសជន ដើម្បី​ទទួល​ចង្ហាន់​បិណ្ឌ​បាត្រ ប្រកបដោយ​សេចក្តី​មេត្តា​ និង​កាយវិការ​ស្រគត់ស្រគំ​សមរម្យ​ ។

បន្ទាប់​មក​សប្បុរសជន​ទាំងអស់​នាំ​គ្នា​ទៅ​ជួបជុំ​នៅក្នុង​សាលា​ធំ ជា​កន្លែង​ដែល​ពុទ្ធបរិស័ទ​ប្រារព្ធ​ពិធី ​ផ្សេង​ៗ ដើម្បី​សមាទាន​និច្ចសីល​ ឬ​ឧបោសថសីល ស្តាប់​ព្រះសង្ឃ​សម្តែង​ធម្មទេសនា និង​ធ្វើ​សមាធិ​ ។ កម្មវិធី​ប្រជាប្រិយ​ ផ្សេង​ៗ ត្រូវ​បាន​យក​មក​សម្តែង​និង​អប់រំ​ប្រជាពលរដ្ឋ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ