ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរ៤នាក់ស្លា.ប់ រីឯថៃ៤នាក់របួសធ្ងន់ស្រាល ក្នុងសោ.កនាដកម្មឡានមេខ្យល់ថៃបុ.កជាមួយ​ឡានថៃបើកជាលក្ខណៈគ្រួសារ​ក្បែរ​ព្រំ​ដែន

7 ម៉ោង មុន

ខេត្ត​បន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន៤នាក់បានស្លា.ប់បាត់បង់ជីវិត ចំណែកជន​ជាតិថៃ១​គ្រួសារ​បានរងរបួសធ្ងន់ស្រាលចំនួន៤នាក់ ​នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្តមេខ្យល់ថៃដឹកពលករខ្មែរ​បើកលឿនបុកជាមួយរថយន្តថៃបើកបរជាលក្ខណៈគ្រួសារក្បែព្រំដែន ។ ហេតុការណ៍ខាងលើនេះ​​បាន​កើតឡើង​កាលពី​ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅភូមិប្រាំបី…

ខេត្ត​បន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន៤នាក់បានស្លា.ប់បាត់បង់ជីវិត ចំណែកជន​ជាតិថៃ១​គ្រួសារ​បានរងរបួសធ្ងន់ស្រាលចំនួន៤នាក់ ​នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្តមេខ្យល់ថៃដឹកពលករខ្មែរ​បើកលឿនបុកជាមួយរថយន្តថៃបើកបរជាលក្ខណៈគ្រួសារក្បែព្រំដែន ។

ហេតុការណ៍ខាងលើនេះ​​បាន​កើតឡើង​កាលពី​ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅភូមិប្រាំបី ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ។

ប្រភព​ព័ត៌មានថៃបានផ្សាយថា មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្បែរ​ព្រំដែន ដោយរថយន្តមេខ្យល់ថៃដឹកពលករខ្មែរបុកជាមួយ​រថយន្តថៃជិះ​ជាលក្ខណៈគ្រួសារ ​បណ្តាល​ឱ្យ​មានអ្នកស្លាប់ចំនួន៤នាក់ដែលស្គាល់អត្តសញ្ញាណជាពលករខ្មែរ និងរងរបួសធ្ងន់ស្រាល៤នាក់ជា​ជនជាតិថៃដែលកើតឡើងក្បែរព្រំដែនច្រកខៅឌីន ដែលឈមច្រកភ្នំដី ។

ប្រភពព័ត៌មានថៃបានផ្សាយបន្តថា មូលហេតុគ្រោះដែលបង្ក​ឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង អាចបណ្តាលមកពី​មេខ្យល់ថៃបានដឹកពលករខ្មែរដែលលួចឆ្លងដែនដោយខុសច្បាប់ ចេញពីព្រំដែន ដែលមេខ្យល់ថៃបម្រុងនាំទៅរកការងារធ្វើ លុះ​នៅពេលបើកបរលឿនគេចពីតម្រួតតាមបន្ទាត់ព្រំដែន ទើបបណ្តាលឱ្យ​បុកជាមួយរថយន្តថៃមួយគ្រឿងទៀត​ជិះ​ជាលក្ខណៈគ្រួសារ ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​​រថយន្តមេខ្យល់​ថៃ​ដឹកពលករខ្មែរក្រឡាប់ធ្លាក់ផ្លូវចូលចំការអំពៅ បណ្តាលឱ្យ​ស្លាប់ចំនួន​៤នាក់ដែលគេស្គាល់អត្តសញ្ញាណជាពលករខ្មែរ និងភាគី​រថយន្តម្ខាងទៀតរបួសធ្ងន់ស្រាល៤នាក់មានក្មេងម្នាក់ដែលជនជាតិថៃបើកបរលក្ខណៈគ្រួសារ ។

សពពលករខ្មែរដែលលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើតាមរយៈមេខ្យល់ខ្មែរនិងថៃដែលចេញពីច្រកភ្នំដីត្រូវបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្រោយពី​កម្លាំងសមត្តកិច្ចជំនាញពិនិត្យរួច​ហើយ ​នឹង​រៀបចំនីតិវិធីតាមរយៈអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ​ប្រទេស​ថៃ ដឹកជញ្ជូនសាកសពមកច្រកទ្វារ​ព្រំដែន ដើម្បីប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ