រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថាកំណាត់ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)សម្រេចបាន៦៥,៨៥% ខណៈគ្រោងបញ្ចប់ការសាងសង់ នៅឆ្នាំ២០១៥ខាងមុខ ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ថា នៅក្នុងសប្តាហ៍នេះ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) បានបង្កើនសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក ខណៈដែលភ្លៀងនៅតំបន់នោះក៏បានថមថយច្រើនដែលផ្តល់ឱកាសសម្រាប់ការងារការដ្ឋាន ។
អ្នកនាំពាក្យបានបញ្ជាក់ថា ៖«បើគ្មានការប្រែប្រួលទេ ការងារអ៊ុត ACនឹងត្រូវបញ្ចប់នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះហើយដែលជាវឌ្ឍនភាពខ្សែផ្លូវដ៏សំខាន់ និងមានសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម» ។ លោកបានបញ្ជាក់បន្ថែមថា ៖ បញ្ជាក់ជូនជ្រាបថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាព៦៥,៨៥% ហើយគិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៤នេះ» ៕
ចែករំលែកព័តមាននេះ