រាជធានីភ្នំពេញ ៖ រថយន្តបូមលូទឹកស្អុយមួយគ្រឿងបានស្រុតផ្លូវផុងជាប់ទៅមុខលែងរួច ខណៈពេលដែលបើកបរអែបខាងឈប់ទិញទឹកសុទ្ធនិងភេសជ្ជៈផឹក។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី១៦ ខែតុលាឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវលេខ ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្តបូមលូដែលជាប់ផុតនោះម៉ាក KIA ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ ៣E-៧៦៨៣ បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណឡើយ ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុរថយន្តបានបើកបរមកពីបូមលូនៅក្បែរមន្ទីរពេទ្យកុមារជាតិ ហើយបើកយកទៅចាក់ចោល ដោយធ្វើដំណើរតាមផ្លូវលេខ២៣០ ក្នុងទិសដៅពីលិចទៅកើត លុះពេលធ្វើដំណើរ អ្នកបើកបរបានអែបខាងផ្នែកខាងស្តាំដៃ ដើម្បីចូលទិញទឹកសុទ្ធនិងភេសជ្ជៈហើយក៍ស្រុតផ្លូវផុងជាប់កង់ទៅមុខលែងរួច ។
ក្រោយពេលកើតហេតុ អាជ្ញាធរនិងសមត្ថកិច្ចក៍បានចុះទៅកន្លែងកើតហេតុចាត់ចែងយករថយន្តទៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីដោះស្រាយសងការខូចខាត ៕
ចែករំលែកព័តមាននេះ