រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ មន្ត្រីសមត្ថកិច្ចរូបណា ដែលមានក្បាលពោះធំជ្រុល និងមិនអនុញ្ញាតឲ្យចេញធ្វើការនៅខាងក្រៅទៀតនោះទេ ។ នេះបើតាមអ្នកនាំពាក្យរបស់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤យ៉ាងដូច្នេះថា៖«ចាប់ពីពេលនេះទៅ មន្ត្រីមានក្បាលពោះធំជ្រុល មិនឱ្យចេញធ្វើការខាងក្រៅទៀតទេ! ជាពិសេសការងារចរាចរណ៍ និងប្រតិបត្តិការនានា» ។
បើតាមអ្នកនាំពាក្យដដែលបានលើកឡើងទៀតថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានឲ្យអង្គភាព ត្រូវរៀបចំកម្លាំងមានក្បាលពោះធំ ឱ្យធ្វើការក្នុងការិយាល័យ ។ អ្នកចង់ចេញក្រៅ ឬបើមានតម្រូវការចេញប្រតិបត្តិការការងារខាងក្រៅ ត្រូវតែហាត់ប្រាណឱ្យមើលទៅសមរម្យ ៕
ចែករំលែកព័តមាននេះ