រាជធានីភ្នំពេញ ៖ ដើម្បីអបអរសាទរខួប២០ឆ្នាំ នៃការគ្រងរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី រាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រដាសប្រាក់សន្លឹក២០ម៉ឺនរៀល (២សែនរៀល) ។
យោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាបានរៀបរាប់ពីលក្ខណៈសម្គាល់នៃធនប័ត្រអនុស្សាវរីយ៍ ប្រភេទ២០០០០០រៀលថាអនុលោមទៅតាមអនុក្រឹត្យលេខ២៣១ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ស្តីពីការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ ប្រភេទ២០០០០០ រៀល ក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា សូមប្រកាសផ្សាយជាសាធារណៈនូវលក្ខណៈ សម្គាល់នៃធនប័ត្រអនុស្សាវរីយ៍នេះមានដូចខាងក្រោម ៖ លក្ខណៈទូទៅ ៖ ទំហំធនប័ត្របណ្តោយ១៧០ មម ទទឹង៧៦ មម ។
ពណ៌ចម្បង គឺពណ៌ត្នោត ពណ៌ទឹកក្រូច និងពណ៌ផ្កាឈូក ។ ថ្ងៃខាងមុខ ផ្ទៃកណ្តាល ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះវររាជមាតា ដែលផ្ទៃខាងក្រោយត្រូវបានតែងលំអដោយក្បាច់ចម្លាក់ជាប្រពៃណី ព្រមជាមួយអក្សរពីរសែនរៀល» នៅខាងក្រោម ។ ខាងឆ្វេងមានលេខ២០០០០០ នៅពីលើ ព្រមទាំងហត្ថលេខារបស់អគ្គទេសាភិបាលកិត្តិយស អគ្គទេសាភិបាល និងអគ្គបេឡា ខិតមកក្រោមមានរូបចម្លាក់នាគមួយគូនៅប្រាសាទបន្ទាយសំរែក្នុងខេត្តសៀមរាប ។
ផ្នែកខាងស្តាំ ខាងលើមានអក្សរធនាគារជាតិនៃកម្ពុជា« ខិតមកក្រោមមានលេខមាលា បោះពុម្ពដោយទឹកខ្មៅពណ៌ក្រហម និងនៅពីក្រោមនោះមានលេខ – ២០០០០០ – និង 200000 និងមានអក្សរ» អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់ នៅគែមខាងក្រោម ។ នៅគែមខាងស្តាំនៃក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះ ឃើញមានលេខ 200000 ។ ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ខារនៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ 200000 ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមជាមួយបន្ទះហូឡូក្រាមទំហំ ១០ មម កាត់ ទទឹងផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោម ។ នៅជ្រុងខាងក្រោម មានគំនូសបន្ទាត់សម្រាប់ផ្ទេ ផ្ទៀង ផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក ។
ធនាគារជាតិបានរៀបរាប់ទៀតថា ផ្ទៃខាងខ្នងផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ យាល័ក្ខណ៍ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រឿង ព្រះមហាក្សត្រ និងមានអក្សរ ពីរសែនរៀល នៅពីក្រោម និងអក្សរ Congra ngratulations on the 20th Anniversary of the Coronation of His Majesty Preah Bat Samdech ech Preah Boromneath NORODOM SIHAMONI (29 Octob ctober 2004-29 October 2024 )* នៅតែម តែមក្រដាសប្រាក់ ។
ផ្នែកខាងស្តាំ ត្រូវបានរំលេចឡើងនូវរូបភាពប្រាសាទបាយ័នក្នុងខេត្តសៀមរាប និងមានលេខ ២០០០០០- នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាព ទំហំ ៣ មម នៅផ្នែកខាងឆ្វេង ។ នៅជ្រុងជ្រុងលើខាងស្តាំមានលេខ 200000 ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ។
ផ្នែកខាងឆ្វេង ខាងលើមានអក្សរ ធនាគារជាតិនៃកម្ពុជា និងអក្សរ – NATIONAL BANK OF CAMBODIA ខិតមកក្រោមមានចារឹកអក្សរ អបអរសាទរខួប ២០ឆ្នាំ នៃការគ្រង រាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី (២៩ តុលា ២០០៤-២៩ តុលា ២០២៤) ព្រមទាំងលេខ 2024 នៅពីក្រោមនោះ ។ នៅគែមខាងឆ្វេងនៃក្រដាស ប្រាក់មានរូបភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលឆ្លុះឃើញលេខ * 200000 ។
ធនាគារជាតិបានប្រកាសថាចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀល ត្រូវបានដាក់ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយ កន្លងមក ។ សាធារណជនគ្រប់រូប ត្រូវពិនិត្យ សម្គាល់ធនប័ត្រថ្មីនេះឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការភ័ន្តច្រឡំ៕
ចែករំលែកព័តមាននេះ