ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខៗ​ឡើងដើមឈើ​កម្ពស់​ជិត​១០​ម៉ែត្រ​ ​​​ម្តាយ​អង្វរ​ជិតកន្លះម៉ោងទើប​ព្រមចុះវិញទាំងទឹកភ្នែក​​

10 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ម្នាក់​ឡើងដើមឈើ​កម្ពស់​ជិត​១០​ម៉ែត្រ ​ដែកគាត់​អាច​មានជំងឺបាក់​ទឹកចិត្ត​ ទន្ទឹម​ម្តាយ​បានអង្វ​រ.ក​កូន​សុំ​ចុះ​វិញ​ ដែលហេតុការណ៍នេះ បង្ក​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤​ ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ម្នាក់​ឡើងដើមឈើ​កម្ពស់​ជិត​១០​ម៉ែត្រ ​ដែកគាត់​អាច​មានជំងឺបាក់​ទឹកចិត្ត​ ទន្ទឹម​ម្តាយ​បានអង្វ​រ.ក​កូន​សុំ​ចុះ​វិញ​ ដែលហេតុការណ៍នេះ បង្ក​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤​ ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ
​ប៉ែ​ត​។

បើតាមអ្នក​ឃើញ​ហេតុការណ៍​ប្រាប់​ថា​ ​មាន​បុរស​ម្នាក់​ឡើងដើមឈើ​កម្ពស់​ជិត​១០​ម៉ែត្រ​បម្រុង​លោតចុះក្រោម បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ។ ​ហើយ​ភ្លាម​ៗ​ ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​អាច​ជា​ម្តាយ​បាន​អង្វ​រ.ក​អោយ​ចុះ​វិញ​រយៈពេល​ជិត​ក​ន្លះ​ម៉ោង ​ទើបព្រម​ចុះ​ពីលើ​ចុងឈើ​ដោយ​សុវត្ថិភាពវិញ។

​​​បុរសរូបនេះ ​មាន​អាយុប្រមាណ​ជិត​៣០​ឆ្នាំ​ ​​មានមុខ​របរ​លក់​ចេកអាំង មានទីលំនៅ​ក្នុង​​​ភូមិ​កើតហេតុ​ខាងលើ​។ បើតាមស្ត្រី​​ចំណាស់​​ជា​ម្តាយ​បាន​ប្រាប់ឱ្យដឹងដែរថា ​កូនប្រុស​របស់​គាត់ ​គឺជា​មនុស្ស​ល្អ​ រកស៊ី​ចិញ្ចឹម​ម្តាយ​ មិន​ដែល​ទំនេរ​រុញ​រទេះ​ដើរ​លក់​ចេកអាំង​ និង​ដំឡូង​ពងមាន់​ពង​ទា​រាល់ថ្ងៃ​ ។ តែ​រយៈពេល​២​ទៅ​៣​ថ្ងៃនេះ​ ឃើញ​សភាព​ស្ងៀម​​ស្ងាត់​ មិន​និយាយ​ស្តី​រក​អ្នក​ណា​ដើរ​អង្គុយ​ភ្លឹក​ៗ ​ដូច​ជា​គ្មាន​ស្មារតី​ក្នុង​ខ្លួន​ ហើយ​និយាយ​​ប្លែក​ៗ​ទៀត ។

គាត់បន្តថា ស្រាប់តែ​ថ្ងៃនេះ កូនបានឡើង​ទៅលើចុងឈើ​បម្រុង​លោត​ចុះ​ទៅ​វិញ​ ទើប​គាត់​ដឹង​បាន​មក​អង្វ​រកូនប្រុស​ចុះ​វិញ​ មានអី​និយាយ​គ្នា​បាន ​តើ​បើ​កូន​ស្លាប់​ម្តាយ​អ្នក​ណា​មើលថែ​ និង​រក​ចិញ្ចឹម​អង្វ​រ.ក​ រយៈជិត​ក​ន្លះ​ម៉ោង​ ទើប​ចុះ​រត់មក​អោប​ម្តាយ​ទាំង​ទឹកភ្នែក​នាំ​ទៅ​ផ្ទៈ​វិញ ​។


អ្នក​ជិតខាង​បាន​បញ្ជាក់​ថា​ បុរស​ម្នាក់​នេះ​ជា​មនុស្ស​ល្អ ​ចេះ​គិត​ពី​គ្រួសារ​រក​ចិញ្ចឹម​ម្តាយ​ចំណាស់​ដោយ​ដើរ​លក់​ចេកអាំង ​និង​ពងមាន់​ទា​រាល់ថ្ងៃ​មិន​ដែល​សម្រាក តែ​មិនដឹង​មូលហេតុ​ស្រាប់តែ​ឡើងដើមឈើ​​ទៅវិញ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ