ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា ! កូនខ្មែរម្នាក់នេះបំបែកកំណត់ត្រាថ្មីឈ្នះមេដាយ ៦គ្រឿងពីការប្រកួតម៉ូតូទឹកពានរង្វាន់ពិភពលោក

1 អាទិត្យ មុន
  • ភ្នំពេញ

ប្រវត្តិសាស្ត្រ​បំបែក​កំណត់​ត្រា​ថ្មី ហើយ​ក៏​ជា​ការ​លើក​មុខមាត់​កម្ពុជា ក្រោយ​អត្ត​ព​លិ​ក សាលី ហ្វី​លី​ន ដែល​ជា​កីឡាករ​ដ៏​លេចធ្លោ​ឈ្នះ​មេដាយ​៦​គ្រឿង និង​បាន​លើក​បញ្ហា​ទង់ជាតិ​កម្ពុជា លើក​ទឹកដី​សហរដ្ឋអាមេរិក​យ៉ាង​សង្ហា​មុតមាំ​នោះ ។ ជា​ការ​ពិត…

ប្រវត្តិសាស្ត្រ​បំបែក​កំណត់​ត្រា​ថ្មី ហើយ​ក៏​ជា​ការ​លើក​មុខមាត់​កម្ពុជា ក្រោយ​អត្ត​ព​លិ​ក សាលី ហ្វី​លី​ន ដែល​ជា​កីឡាករ​ដ៏​លេចធ្លោ​ឈ្នះ​មេដាយ​៦​គ្រឿង និង​បាន​លើក​បញ្ហា​ទង់ជាតិ​កម្ពុជា លើក​ទឹកដី​សហរដ្ឋអាមេរិក​យ៉ាង​សង្ហា​មុតមាំ​នោះ ។

ជា​ការ​ពិត អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​កីឡាករ លោក សាលី ហ្វី​លី​ន ឈ្នះ​មេដាយ​រហូត​ដល់​៦​គ្រឿង​ម្នាក់ឯង ក្នុង​នោះ​មាន (​មាស​៤ និង​ប្រាក់​២) ដែល​ជា​ការ​បំបែក​កំណត់​ត្រា​ចាស់​ខ្លួន​លោក​ផ្ទាល់​ពោល​កាលពី​ឆ្នាំ​មុន​លើ​ទឹកដី​អា​មេ​រិ​ក​ជា​គ្នា​នេះ រូប​លោក​ឈ្នះ​មេដាយ​៥​គ្រឿងក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ទឹក​ពិភពលោក​មួយ​នេះ ។

គួរ​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ព្រឹត្តិការណ៍ Water Jet World Series 2024 នេះ កម្ពុជា​បាន​ដណ្តើម​បាន​មេដាយ​រហូត​ដល់​១០​គ្រឿង​ដោយ​ដណ្តើម​បាន​មេដាយ (​មាស​៦ ប្រាក់​៣ និង​សំរឹទ្ធ​១) ដែល​ធ្វើ​អោយ​មុខមាត់​កម្ពុជា​កាន់តែ​ល្បី​សុះសាយ​នៅ​លើ​ទីលានប្រយុទ្ធ​ម៉ូតូ​ទឹក​ពានរង្វាន់​ពិភពលោក នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​ទឹកដី​សហរដ្ឋអាមេរិក ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព លោក សាលី ហ្វី​លី​ន ដែល​ជា​កីឡាករ​វ័យក្មេង​បាន​បំបែក​កំណត់​ត្រា​ចំពោះ​ខ្លួន​លោក​លើ​ពាន់រង្វាន់​៦​គ្រឿង​នេះ លោក​ថា ពិតជា​រំភើប​រីករាយ​ជា​ខ្លាំង​ដែល​លោក​បាន​ឈ្នះ និង​បាន​បង្ហាញ​ទង់ជាតិ​កម្ពុជា​នៅ​លើក​ទឹកដី​សហរដ្ឋអាមេរិក ។

អត្ត​ព​លិ​ក​លោក សាលី ហ្វី​លី​ន​បន្ត​ថា ការ​ប្រកួត​ម៉ូតូ​ទឹក​នេះ គឺ​មិន​ងាយស្រួល​នោះ​ទេ​មាន​គេ​បុក​ប៉ះ​ជា​រឿង​ធម្មតា ដោយនៅ​វគ្គ​មួយ​នោះ លោក​ថា ចង់​បោះបង់​ការ​ប្រកួត​ព្រោះ​មាន​ម៉ូតូ​របស់​កីឡាករ​មួយទៀត​បាន​បុក​ចំ​ម៉ូតូ​ទឹក​របស់​លោក​ដែល​ធ្វើ​អោយ​លោក​របួស​ជើង តែ​អ្វី​ដែល​ជា​សំណាងល្អ គឺ​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត ។

ត្រង់​ចំណុច​នេះ សបញ្ជាក់​អោយ​ឃើញ​ថា អត្ត​ព​លិ​ក​កម្ពុជា​មិនមែន​គ្រាន់តែ​ទៅ​ប្រកួត​តែ​មួយ​មុខ​នោះ​ទេ គឺ​ប្រកួត​ដើម្បី​មិត្តភាព​ជ័យ​ជំនះ ការ​តស៊ូ​លះ​លង់​សាច់ឈាម​ក្នុង​ការ​ប្រកួត ដើម្បី​ទទួល​មេដាយ និង​មុខ​បង្ហាញ​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ។ គិត​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៤ អត្ត​ព​លិ​ក​កម្ពុជា ទាំង​៥​រូប ដែល​កម្ពុជា​បា​នប​ញ្ចូ​ន​ទៅ​ប្រកួត គឺ​ដណ្តើម​បាន​មេដាយ​១០​គ្រឿង ជូន​ជាតិ​មាតុភូមិ ក្នុង​នោះ​កីឡាករ​សាលី ហ្វី​លី​ន ទទួល​បាន​មេដាយ​ដល់​ទៅ​៦​គ្រឿង ដែល​ជា​ការ​បំបែក​កំណត់​ចំពោះ​ខ្លួន​លោក​ផ្ទាល់​ដែល​ឈ្នះ​ការ​ពី​កន្លង​ទៅ​។

ជា​ចុង​ក្រោយ កីឡាករ សាលី ហ្វី​លី​ន សូម​អរគុណ​ទៅ​ដល់​ពុក​ម៉ែ​បងប្អូន​តែងតែ​នៅ​ក្បែរ​លោក​ចាំ​គាំទ្រ​លោក​គ្រប់ពេលវេលា លោក​សង្ឃឹម​ថាបើ​មានការ​ប្រកួត​នៅ​ថ្ងៃ​ខាង​មុខ​តទៅ​ទៀត នោះ​រូប​លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​មុខ​ម៉ាត​ប្រទេស​ជាតិ ៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ