ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលអាហារ​ទាំងនេះ​ជួយបង្កើនកម្រិតគ្រាប់​ឈា.មផ្លាកែត

5 ម៉ោង មុន

អាហារមួយចំនួនអាចជួយបង្កើនកម្រិតនៃកោសិកាគ្រាប់ឈាមផ្លាកែតគួរឱ្យកត់សម្គាល់។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីអាហារដែលជួយបង្កើនកម្រិតគ្រាប់ឈាមផ្លាកែត ៖ ១-ល្ហុង ជាជម្រើសនៃផ្លែឈើដ៏ប្រសើរបំផុតមួយសម្រាប់ទទួលទាននៅពេលកម្រិតនៃគ្រាប់ឈាមផ្លាកែតចុះទាប។ ២-ផ្លែទទឹម មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម,…

អាហារមួយចំនួនអាចជួយបង្កើនកម្រិតនៃកោសិកាគ្រាប់ឈាមផ្លាកែតគួរឱ្យកត់សម្គាល់។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីអាហារដែលជួយបង្កើនកម្រិតគ្រាប់ឈាមផ្លាកែត ៖

១-ល្ហុង

ជាជម្រើសនៃផ្លែឈើដ៏ប្រសើរបំផុតមួយសម្រាប់ទទួលទាននៅពេលកម្រិតនៃគ្រាប់ឈាមផ្លាកែតចុះទាប។

២-ផ្លែទទឹម

មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម, ប្រឆាំងការរលាកក្នុងរាងកាយ និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ព្រមទាំងជួយបង្កើនកម្រិតនៃកោសិកាគ្រាប់ឈាមផ្លាកែតថែមទៀត។

៣-ល្ពៅ

ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A ដែលជួយគាំទ្រដល់ការអភិវឌ្ឍផ្លាកែត និងគ្រប់គ្រងប្រូតេអ៊ីនដែលត្រូវបានផលិតដោយកោសិការាងកាយ។ ការគ្រប់គ្រងកោសិកាប្រូតេអ៊ីនបានត្រឹមត្រូវ គឺសំខាន់ណាស់សម្រាប់ការបង្កើនបរិមាណនៃផ្លាកែតក្នុងឈាម។

៤-អាហារសម្បូរទៅដោយវីតាមីន C

ការទទួលទានអាហារសម្បូរវីតាមីន C ជាប្រចាំអាចជួយធ្វើឱ្យការផលិតផ្លាកែតក្នុងរាងកាយកាន់តែមានលក្ខណៈប្រសើរឡើង។ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយទប់ស្កាត់ការបំផ្លាញផ្លាកែតពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូររួមបញ្ចូលអាហារសម្បូរវីតាមីន C ដូចជាក្រូច ក្រូចឆ្មារ គីវី ម្ទេសផ្លោក ស្ពៃពួយឡេង និងប្រូខូលីក្នុងរបបអាហារប្រចាំថ្ងៃ។

៥-បន្លែបៃតង

មានផ្ទុកសម្បូរទៅដោយវីតាមីន K ដែលអ្នកគួរទទួលទាននៅពេលកម្រិតនៃផ្លាកែតចុះទាប។ កំឡុងពេលរបួស រាងកាយធ្វើឱ្យប្រូតេអ៊ីនមានភាពសកម្មដើម្បីជម្រុញការបង្កើតកំណកឈាមនិងបញ្ឈប់ការហូរឈាម។ ប្រូតេអ៊ីនទាំងនេះពឹងផ្អែកលើវីតាមីន K ដើម្បីបញ្ចេញសកម្មភាព។ ដូច្នេះហើយទើបនៅពេលកម្រិតនៃផ្លាកែតធ្លាក់ចុះទាប អ្នកចាំបាច់ត្រូវបង្កើនការទទួលទានបន្លែបៃតង។

៦-ទឹកដោះគោ

ជាប្រភពដ៏ប្រសើរនៃកាល់ស្យូម វីតាមីន D សារធាតុ folate និងវីតាមីន K។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺកង្វះវីតាមីន K អាចបណ្ដាលឱ្យឈាមមិនងាយកកនិងអាចបង្កជាការហូរឈាមធ្ងន់ធ្ងរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានទឹកដោះគោជាប្រចាំ ឬរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីពង្រឹងសុខភាពឆ្អឹង ព្រមទាំងធ្វើឱ្យបរិមាណនៃផ្លាកែតកាន់តែមានលក្ខណៈប្រសើរឡើង។

៧-អាហារសម្បូរវីតាមីន B12

កង្វះវីតាមីន B12 គឺមិនត្រឹមតែបង្កើនហានិភ័យនៃបញ្ហាពងបែកក្នុងមាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏បណ្ដាលឱ្យប្រព័ន្ធភាពស៊ាំរាងកាយអន់ខ្សោយ ហើយបរិមាណនៃផ្លាកែតចុះទាបផងដែរ។ ការរួមអាហារសម្បូរវីតាមីន B12 ក្នុងរបបអាហារប្រចាំថ្ងៃ គឺល្អណាស់សម្រាប់បង្កើនកម្រិតនៃផ្លាកែត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ