ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​វិធី​លាង​ស៊យ​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំងនេះ​សម្រាប់​ខែតុលា

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចង់​ដឹង​អត់ បងប្អូន​ដែល​មាន​តួ​រាសី​ឆុង​ក្នុង​ខែតុលា​នេះ តើ​ត្រូវ​នឹង​ឆ្នាំ​ណា​ខ្លះ ហើយ​ត្រូវធ្វើ​បែប​ណា ដើម្បី​កាត់​ស៊យ​បាន​ខ្លះ​នោះ សូម​តាមដាន​ទាំងអស់​គ្នា​ដូច​ខាងក្រោម​នេះ ។ អ្នកគ្រូ…

រាជធានី​ភ្នំពេញ ៖ ចង់​ដឹង​អត់ បងប្អូន​ដែល​មាន​តួ​រាសី​ឆុង​ក្នុង​ខែតុលា​នេះ តើ​ត្រូវ​នឹង​ឆ្នាំ​ណា​ខ្លះ ហើយ​ត្រូវធ្វើ​បែប​ណា ដើម្បី​កាត់​ស៊យ​បាន​ខ្លះ​នោះ សូម​តាមដាន​ទាំងអស់​គ្នា​ដូច​ខាងក្រោម​នេះ ។

អ្នកគ្រូ ហុងស៊ុយ ដ៏​ល្បី​មួយ​រូប​មានឈ្មោះ​ថា ណា​លី បាន​និយាយ​នៅ​ក្នុង​វី​ដេ​អូ​មួយ​ កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សម្រាប់​បងប្អូន​ដែល​មាន​ច ក្នុង​តួ​រាសី បើចៀ​សបាន​ថ្ងៃ​ទី​១៣ ខែតុលា មិន​គួរ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​នោះ​ទេ ឬ​អ្នកមាន​រោង​ក្នុង​តួ​រាសី ។ បើ​ក្បែរ​ផ្ទះ​បើចៀ​សបាន​ក្នុង​ចន្លោះ​ម៉ោងរោង ឬ​ម៉ោង​ច (​ម៉ោង​រោង​៧​ដល់​ម៉ោង​៩​ព្រឹក​) និង​ល្ងាច​ម៉ោង​៧​ល្ងាច​ដល់​ម៉ោង​៩​ល្ងាច ។ ប៉ុន្តែ​បើ​ករណី​ចាំបាច់​ត្រូវ​តែ​ចេញ គាត់​អា​ច​ពាក់​ខោអាវ​ ធាតុមាស និង​ធាតុទឹក (ពណ៌​អាវ​ស ខោ​ខ្មៅ អាវ​ស ខោ​ប្រផេះ​) បាន ដើម្បី​ការពារ​គាត់​មួយ​ផ្នែក ។

អ្នកគ្រូ ណា​លី បាន​បន្ត​ថា បើសិន​មានធុរៈ​ទៅ​ខេត្ត បើ​អាច​លើក​បាន​ លើក​សិន​ទៅ ថ្ងៃ​ទី​១៣ ខែតុលា​នេះ ។ ថ្ងៃ​មួយទៀត ​គឺ​២៥ តុលា ក៏​ឆុង​ដែរ ប៉ុន្តែ​នៅ​ខ្សោយ​ជាង​ថ្ងៃ​១៣ តុលា ។​ អីចឹង​អ្វី​ដែល​ត្រូវ​ប្រយ័ត្ន​ គឺ​ថ្ងៃ​១៣​ តុលា និង​៦​វិច្ឆិកា ត្រូវ​ប្រយ័ត្ន​ដូច​គ្នា បើសិន​មាន​រោង​ក្នុង​តួ​រាសី​ គួរតែពាក់អាវ​ពណ៌​ស លាយ​ជាមួយ​ខោ​ខ្មៅ ឬ​មួយ​ពណ៌​ប្រផេះ​លាយ​ជាមួយ​ទឹកប៊ិច​ក៏​បាន (​ប្រើ​លាយ​ជាមួយ​គ្នា​ជាមួយ​ធាតុមាស និង​ធាតុទឹក​) ដើម្បី​ជា​អាវ​ក្រោះ​ការពារ​ដែល​ឆុង​នោះ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកគ្រូ បាន​បញ្ជាក់​ថា ដូច្នេះ​ថ្ងៃ​ទី​១៣ និង​៦​វិច្ឆិកា មិន​គួរ​ចេញដំណើរ​ផ្លូវ​ឆ្ងាយ​ទេ តែ​មិនមែន​បាន​ន័យ​ថា មិន​ទៅ​ធ្វើការ​នោះ​ទេ ឧ​ហរ​ណ៍​ថា ថ្ងៃ​ទី​១៣​ នោះ​ជា​ថ្ងៃអាទិត្យ​តើ អ៊ីចឹង​ថ្ងៃអាទិត្យ​បងប្អូន​ ទៅ​លេង​ខេត្ត ចឹ​ង​យល់​ល្អ​យើង​កុំ បើចៀ​សបាន​ក៏​ចៀស​ទៅ ជា​ពិសេស​រឿង​ដែល​កើតឡើង​ចន្លោះ​ម៉ោង​រោង និង​ម៉ោង​ច (​ម៉ោង​រោង​៧​ព្រឹក​ដល់​៩​ព្រឹក​) (​ម៉ោង​ច​៧​ល្ងាច ​ដល់​៩​ល្ងាច​) ដូច្នេះ​អ្នក​ដែល​ឆុង​ប្រយ័ត្ន ។ ហើយ​បើ​ប៉ះ​ទិស​ឆុង​ហើយ​ពិបាក​គេច​ហើយ ដល់​ឧស្សាហ៍​លាង​ស៊​យ ។

បន្ថែម​ពី​នេះ​ទៀត អ្នកគ្រូ បាន​បន្ត​ថា អ៊ីចឹង​អ្នក​ដែល​មាន​ច និង​រោង​ក្នុង​តួ​រាសី គួរតែ​លាង​ស៊យ​ចេញ​សិន យ៉ាង​ហោច​ណាស់ ១​អាទិត្យ​លាង​ម្តង​ក៏​បាន​ដែរ កាត់​បន្ថយ​ការ​ឆុង ។ លាង​ស៊យ​អំបិល លាយ​ជាមួយ​ទឹក ត្រាំ​ជើង​លាង​ចេញ​ទៅ ឬ​ស្ក្រា​ប់​អំបិល​ក៏​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ