នាយឧត្តមសេនីយ៍ សៅ សុខា បានបង្កើតគណៈកម្មការចុះស្រាវជ្រាវករណីបុរសចិនម្នាក់ស្លា.ប់មានស្លាកស្នាមពេញខ្លួន
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអោយដឹងថា នៅថ្ងៃទី៩ ខែតុលា…
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអោយដឹងថា នៅថ្ងៃទី៩ ខែតុលា…
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអោយដឹងថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញអត្ថបទព័ត៌មានមួយពាក់ព័ន្ធនឹងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលសរសេរថា “ប្រភពពីខេត្តប៉ៃលិន បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មេការកាស៊ីណូ ញូវហ្វ័រធូណា បាននាំខ្លួនជនរងគ្រោះ ជនជាតិចិនឈ្មោះ Zhou Chunhua អាយុ៣៦ឆ្នាំ តាមរថយន្ត Alphard ពណ៌ស ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយចោទប្រកាន់ថា ជនរងគ្រោះជំពាក់លុយពួកគេ។ ក្នុងអំឡុងពេលនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន មានមន្ត្រីកងរាជអាវុធហត្ថខេត្តមួយរូបឈ្មោះ សុផល បានទូរសព្ទទៅស្ដ្រីខ្មែរម្នាក់ ជាប្រពន្ធជនរងគ្រោះឱ្យយកលុយចំនួន ២ម៉ឺនដុល្លារ មក ដើម្បីដោះស្រាយរឿងប្តី។ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មេការកាស៊ីណូ បានឱ្យបក្ខពួកទៅដឹកជនរងគ្រោះពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ត្រលប់ទៅកាស៊ីណូវិញ។ ប៉ុន្តែដោយជនរងគ្រោះរងរបួសធ្ងន់ធ្ងរពីការធ្វើទារុណកម្ម ជនរងគ្រោះក៏បានស្លាប់” ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជម្រាបជូនថា ៖
១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងលោកអនុសេនីយ៍ទោ ផូរ៍ សុផល នាយការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៩ជាងពេលយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មានខាងកាស៊ីណូ ដឹកមនុស្សម្នាក់មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ហើយបានប្រាប់ថា ជនជាតិចិននេះ ជាបុគ្គលិករបស់ក្រុមហ៊ុន បានលួចលុយក្រុមហ៊ុន ខាងក្រុមហ៊ុនមកដាក់ពាក្យបណ្ដឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយសារពេលយប់មិនមានអ្នកបកប្រែ មន្ត្រីនគរបាលយុត្តិធម៌មិនទាន់បានទទួលពាក្យបណ្ដឹង ហើយបុគ្គលជនជាតិចិននោះ ត្រូវបានរក្សាទុកសម្រាកក្នុងបន្ទប់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន។ លុះព្រឹកឡើងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជំនាញបានរកអ្នកបកប្រែ ហើយសួរបុគ្គលនោះអំពីដំណើរហេតុមួយហ៊ាន បានដឹងថា មិនមែនជាករណីលួចទេ គឺជាការជំពាក់ប្រាក់ ដូច្នេះមន្ត្រីជំនាញ ក៏មិនទទួលពាក្យបណ្ដឹងពីក្រុមហ៊ុនទេ ព្រោះការជំពាក់ប្រាក់ជារឿងរដ្ឋប្បវេណី បន្ទាប់មកមន្ត្រីជំនាញ បានទំនាក់ទំនងខាងក្រុមហ៊ុនកាស៊ីណូ ឱ្យមកយកបុគ្គលជនជាតិចិននោះទៅវិញ ។
២-បុគ្គលឈ្មោះ Zhou Chunhua ពេលមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន មិនមានស្នាមរបួស និងមិនបានធ្វើទារុណកម្ម ហើយនៅពេលប្រគល់ជូនទៅខាងក្រុមហ៊ុនកាស៊ីណូវិញ ក៏មិនមានរបួសធ្ងន់ធ្ងរទេ។ (សូមភ្ជាប់ជាមួយរូបថតជនរងគ្រោះ)
៣-ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីនេះ ទាំងអង្គហេតុ ទាំងការអនុវត្តនីតិវិធី និងក្រមសីលធម៌ វិជ្ជាជីវៈ ។ កងរាជអាវុធហត្ថ ស្នើសុំស្ដ្រីដែលជាប្រពន្ធរបស់ជនរងគ្រោះ និងបុគ្គលពាក់ព័ន្ធ សហការជាមួយនឹងមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីអនុវត្តនីតិវិធីករណីខាងលើនេះ។
យោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមដោយសំណេរ យ៉ាងដូច្នេះថា ៖ «ប្រភពពីខេត្ត ប៉ៃលិន បានអោយដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មេការកាសីណូ ញូវហ្វ័រធូណា បាននាំខ្លួនជនរងគ្រោះជនជាតិចិនឈ្មោះ Zhou Chunhua អាយុ ៣៦ឆ្នាំ តាមរថយន្ត Alphard ពណ៌ស ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយចោទប្រកាន់ថា ជនរងគ្រោះជំពាក់លុយពួកគេ ។ ក្នុងអំឡុងពេលនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន មានមន្ត្រីកងរាជអាវុធហ្ថខេត្តមួយរូបឈ្មោះ សុផល បានទូរសព្ទទៅស្ត្រីខ្មែរម្នាក់ ជាប្រពន្ធជនរងគ្រោះ អោយយកលុយចំនួន ២ម៉ឺនដុល្លារមក ដើម្បីដោះស្រាយរឿងប្ដី ។
នៅថ្ងៃទី១៦ សីហា ឆ្នាំ២០២៤ មេការកាស៊ីណូ បានអោយបក្ខពួកទៅដឹកជនរងគ្រោះពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ត្រលប់ទៅកាស៊ីណូវិញ ។ ប៉ុន្តែដោយជនរងគ្រោះរងរបួសធ្ងន់ធ្ងរពីការធ្វើទា.រុណកម្ម ជនរងគ្រោះក៏បានស្លា.ប់ ។
បន្ទាប់ពីជរងគ្រោះស្លា.ប់ សមត្ថកិច្ចខេត្តប៉ៃលិន បានចុះត្រួតពិនិត្យសាកស.ព និងវាយតម្លៃថា ជនរងគ្រោះមិនមែនស្លា.ប់ ដោយសារការធ្វើទា.រុណកម្មទេ ហើយការស៊ើបអង្កេតហាក់ដូចធ្វើមិនអស់ពីសមត្ថភាព ។ បន្ទាប់មក ក៏បញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ។
ដោយគ្មានសង្ឃឹមថា សមត្ថកិច្ចខេត្តប៉ៃលិន អាចរកយុត្តិធម៌ ជូនប្ដីគាត់បាន ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងជាថ្មី នៅ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសុំអោយបើកការស៊ើបអង្កេតឡើងវិញ ទោះបីពេលនេះជនល្មើសរត់គេចខ្លួនអស់ក៏ដោយ ។ ករណីនេះ សមត្ថកិច្ចគួរពង្រីកការស៊ើបអង្កេត តែអស់លោកមួយចំនួន ហាក់ដូចជាចង់បិទបាំងករណីឃា.តកម្មនេះណាស់ ។
សូមបញ្ជាក់ថា កាស៊ីណូ ញ៉ូវហ្វ័រធូណាយ មានទីតាំងស្ថិតនៅជិតផ្សារព្រំ សង្កាត់ស្ទឹងកាច់ ខេត្តប៉ៃលិន» ។
លោក ផែង វណ្ណៈ បានបន្តថា «ឃើញរូបរាងស.ពជនរងគ្រោះ ទោះបីក្មេងថ្នាក់ទី១ មិនបានរៀនជំនាញពិនិត្យសាកស.ព ឬជំនាញ កោសល្យវិច័យ ក៏ដឹងថា ជាស្លាកស្នាមធ្វើទា.រុណកម្ម ឬប្រើហិ.ង្សាដែរ ។ ប៉ុន្តែមន្ត្រីនគរបាលខេត្ត ប៉ៃលិនបែរជាធ្វើរបាយការណ៍ថា ជនរងគ្រោះស្លា.ប់ ដោយដួលខ្លួនឯងបោកក្បាលទៅលើឥដ្ឋការ៉ូ មិនមែនស្លា.ប់ដោយសារការធ្វើទា.រុណកម្មទេ ។ លោកសង្ស័យមន្ដ្រីពិនិត្យសាកស.ពឈឺភ្នែក ឬភ្នែកឡើងបាយ ទើបមើលមិនឃើញស្លាកស្នាមធ្វើទា.រុណកម្ម ?» ។
លោក ផែង វណ្ណៈ បានបន្ថែមថា ៖ «សូមអរគុណលោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដែលបានយល់ព្រម អនុញ្ញាតិអោយមន្ដ្រីនគរបាលយុត្តិធម៌ពីក្រសួងមហាផ្ទៃ ចុះទៅសហការស្រាវជ្រាវករណីធ្វើទា.រុណកម្មលើជនជាតិចិនបណ្ដាលឲ្យស្លា.ប់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តប៉ៃលិន ។ សូមអរគុណ ហ្វេសប៊ុក ដែលបានទម្លុះទម្លាយភាពរាំងស្ទះការងារស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះ ។ ចង់ផ្ដាំទៅលោកស្នងការខេត្តប៉ៃលិន លោក សេង សុគន្ធ និងលោក កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន មេត្តាឈប់បិទបាំងភូតភរ ឬធ្វើតាមបញ្ជាថៅកែកាស៊ីណូ សម័យនេះហើយ លាក់មិនជិតទេ គួរតែយកតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់អោយអនុវត្តន៍អោយបានត្រឹមត្រូវ ដើម្បីការពារសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់សង្គម ជូនដល់ប្រជាពលរដ្ឋ» ៕
ចែករំលែកព័តមាននេះ