ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​បង្ហាញ​វត្តមាន​បេក្ខជន​មាន​បញ្ហា​សុខ​ភាព​ក្នុង​ដំណើរការ​ប្រឡង​នៅ​ថ្ងៃ​ទី​១​នេះ​

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ បាន​បង្ហាញ​ពី​វត្តមាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ក្នុង​អំឡុង​ដំណើរ​សំ​ណេ​រការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិសម័យ​ប្រឡង ០៨ តុលា ២០២៤​ មាន​២៥​ករណី​ ។…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ បាន​បង្ហាញ​ពី​វត្តមាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ក្នុង​អំឡុង​ដំណើរ​សំ​ណេ​រការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិសម័យ​ប្រឡង ០៨ តុលា ២០២៤​ មាន​២៥​ករណី​ ។

យោង​តាម​បណ្ដាញ​សង្គម​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​នៅ​រសៀល​ថ្ងៃ​ទី០៨ ខែតុលា ​ឆ្នាំ ២០២៤​​បាន​លើក​ឡើង​ថា​ នៅ​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​នេះ មាន​បេក្ខជន​ចំនួន២៥​នាក់ ករណី​គ្រុនឈាម​៣​ករណី មក​ពី​ខេត្តស្ទឹងត្រែង ខេត្ត​កែប ខេត្តឧត្តរមានជ័យ ខេត្តកំពត ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្ត​ត្បូង​ឃុំ ខេត្ត​ប៉ៃលិន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ និង​សន្តិសុខ ០១​រូប ខេត្តកំពង់ចាម ដែល​មាន​បញ្ហា​សុខភាព​នៅ​ក្នុង​ដំណើរ​សំ​ណេ​រការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ០៨ តុលា ២០២៤​។

ក្នុង​នោះ​ បេក្ខជន​មួយ​ចំនួន បាន​បន្ត​ការ​ប្រឡង​ឡើង​វិញ​ក្រោម​ការ​យកចិត្តទុកដាក់​មើលថែ​ពី​ក្រុម​គ្រូពេទ្យ បន្ទាប់​ពី​មាន​អាកា​រៈ​ធូរស្រាល និង​បេក្ខជន​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។

ក្រសួង​អប់រំ យុវជន និង​កីឡា ជំរុញ​លើក​ចិត្ត​ឱ្យ​បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ សម្រាក និង​បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់​ប្រកបដោយ​អនាម័យ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ការ​ប្រឡង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ