ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ម្នាក់នៅ​សាលា​បឋម​សិក្សា​គំរូ​ក្រុង មាន​ជំងឺគ្រុនឈាម មក​ប្រលង​បាក់ឌុប​ ទាំង​សេរ៉ូម​ជាប់​នឹង​ដៃ

6 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​មណ្ឌល​ប្រលង​សញ្ញាបត្រ​បឋម​សិក្សា​ទុតិយភូមិ​នៃ​សាលា​បឋម​សិក្សា​គំរូ​ក្រុង មាន​បេក្ខជន​ម្នាក់ កើត​ជំងឺគ្រុនឈាម ភ្ជួរ​សេរ៉ូម​ចូល​មក​ប្រឡង នៅ​ថ្ងៃ​ទី​៨ ខែតុលា​នេះ ។ លោក…

ខេត្តកំពង់ឆ្នាំង ៖ នៅ​មណ្ឌល​ប្រលង​សញ្ញាបត្រ​បឋម​សិក្សា​ទុតិយភូមិ​នៃ​សាលា​បឋម​សិក្សា​គំរូ​ក្រុង មាន​បេក្ខជន​ម្នាក់ កើត​ជំងឺគ្រុនឈាម ភ្ជួរ​សេរ៉ូម​ចូល​មក​ប្រឡង នៅ​ថ្ងៃ​ទី​៨ ខែតុលា​នេះ ។

លោក សឹម ប្រឹ​ម ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ដែរ​ថា បេក្ខជន​ឈ្មោះ ផ​ល្លី វិសិដ្ឋ ភេទ​ប្រុស បន្ទប់​លេខ​15 លេខ​តុ​365 មណ្ឌល​ប្រឡង​សាលា​បឋម​សិក្សា​គំរូ ក្រុង បាន​កើត​ជំងឺគ្រុនឈាម មក​ប្រឡង​ទាំង​ភ្ជួរ​សេរ៉ូម នៅ​ជាប់​នឹង​ដៃ ។ សូម​ឱ្យ​ក្មួយ​ប្រឡង​ជាប់​ដោយ​ជោគជ័យ និង​រលូន​ទៅ​មុខ ។

សូម​បញ្ជាក់​ថា បេក្ខជន​ទាំងអស់ មុន​ចូល​មណ្ឌល​ប្រឡង​ត្រូវ​បាន​ពិនិត្យ​យ៉ាង​តឹង​រឹង​ហ្មត់ចត់ និង​មានការ​ចូលរួម​សង្កេតការណ៍​ពី​ក្រុមការងារ អ​.​ប​.​ព​. ព្រមទាំង​មានការ​ចូលរួម​សម្របសម្រួល​ពី​កងកម្លាំង​សមត្ថកិច្ច​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ