ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡងបាក់ឌុបព្រឹកថ្ងៃទី១ ប្រព្រឹត្តទៅដោយរលូន ខណៈបេក្ខ ជនអវត្តមាន២១២២នាក់ និងមានបញ្ហាសុខភាព១៤នាក់

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ដឹង​ថា ក្នុង​ដំណើរការ​សំ​ណេ​រ​នា​ព្រឹក​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ដឹង​ថា ក្នុង​ដំណើរការ​សំ​ណេ​រ​នា​ព្រឹក​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ខណៈ​មាន​បេក្ខជន​អវត្តមាន​សរុប​២១២២​នាក់ ក្នុង​នោះ​ស្រី​៨១៨​នាក់ និង​មាន​បញ្ហា​សុខភាព​១៤​នាក់ ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​៨ តុលា ឆ្នាំ​២០២៤ ក្រសួង​អប់រំ​បាន​គូសបញ្ជាក់​ថា ក្នុង​ដំណើរការ​សំ​ណេ​រ នា​ព្រឹក​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ០៨ តុលា ២០២៤ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ឡើយ ។ នៅ​ព្រឹក​នេះ បេក្ខជន​ប្រឡង​ចំនួន​ពីរ​មុខ​វិជ្ជា គឺ​ប្រវត្តិវិទ្យា និង​ជីវវិទ្យា (​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​) ផែនដី និង​បរិស្ថានវិទ្យា និង​ប្រវត្តិវិទ្យា (​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​) ។

ក្រសួង​អប់រំ​បាន​គូសបញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា ៖«​ព័ត៌មាន​សរុប​ម៉ោង​ទី​១ នៅ​ម៉ោង​ទី​១ បេក្ខជន​អវត្តមាន​សរុប​២១២២​នាក់ ស្រី​៨១៨​នាក់ ត្រូវជា​១,៥៥% នៃ​ចំនួន​បេក្ខជន​សរុប ១៣៧០៤០​នាក់ ក្នុង​នោះ​បេក្ខជនស្វៃរិន​អវត្តមាន​១៧១០​នាក់ ។ បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន​១៤​នាក់ ក្នុង​នោះ​បេក្ខជន​៤​នាក់ ត្រូវ​បាន​ដាក់​ឱ្យ​ប្រឡង​នៅ​បន្ទប់​ដាច់​ដោយឡែក ។

បេក្ខជន​រងគ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​៤ នាក់ និង​បាន​ទទួល​ការ​សម្របសម្រួល​ពី​អាជ្ញាធរ ដើម្បី​បាន​មក​ចូល​ប្រឡង ។ បេក្ខជន​មាន​ជំងឺគ្រុនឈាម​ចំនួន​២​នាក់ និង​បាន​ទទួល​ការ​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ប្រចាំ​មណ្ឌល​» ។

ក្រសួង​បន្ថែម​ថា នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ មានដំណើរ​ការ​ល្អ មាន​សភាព​ស្ងប់ ស្ងាត់ និង​របៀបរៀបរយ​ល្អ ព្រមទាំង​អនុវត្ត​តាម​សេចក្ដីណែនាំ​ប្រតិបត្តិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ការ​យកចិត្តទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​សំណាក់​គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស​គណៈកម្មការ​អប្បមាទ​ទូ​ទាំង​ប្រទេស​ជំនួយការ​អប្បមាទ​ទូ​ទាំង​ប្រទេស ប្រធាន អនុប្រធាន​មណ្ឌល គណៈ​ក​ម្មា​ការ​កណ្ដាល គណៈ​ក​ម្មា​ការ​ត្រួតពិនិត្យ​អគារ គណៈ​កម្ម ការ​អនុរក្ស ព្រមទាំង​មានការ​ចូលរួម​សហការ​ពី​អង្គភាព​ប្រ​ឆាំ​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មន្ត្រី​សុខាភិបាល អាជ្ញាធរ​ដែនដី និង​កងកម្លាំង មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ