ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្តាយប្រើកូនឱ្យ​ជួយ​ស្រាវខ្សែភ្លើងអំពូលបិទតូបលក់ដូរ កាន់ប៉ះចំមុខតំណរ ​ឆ.ក់យ៉ាងរន្ធ.ត់

11 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានជួយស្រាវខ្សែភ្លើងអំពូលម្ដាយ ដើម្បីបិទតូបលក់ដូរពេលយប់ ហើយជាអកុសលកាន់ប៉ះចំមុខតំណរខ្សែភ្លើង បណ្ដាលឲ្យឆក់រងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពហុព្យាបាលសុខ កែវ ដើម្បីសង្រ្គោះបន្ទាន់ ។…

​រាជធានី​ភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានជួយស្រាវខ្សែភ្លើងអំពូលម្ដាយ ដើម្បីបិទតូបលក់ដូរពេលយប់ ហើយជាអកុសលកាន់ប៉ះចំមុខតំណរខ្សែភ្លើង បណ្ដាលឲ្យឆក់រងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពហុព្យាបាលសុខ កែវ ដើម្បីសង្រ្គោះបន្ទាន់ ។ ប៉ុន្តែដោសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេកគ្រូពេទ្យគ្មានលទ្ធភាពព្យាបាល ក៏បានបញ្ជូនបន្តទៅកាន់មន្ទីពេទ្យជាតិតេជោសន្តិភាព ហើយនៅតែមិនអាចសង្រ្គោះបានដដែល ទីបំផុតក្មេងប្រុសរូបនេះបានស្លាប់បាត់បង់ជីវិតគួរឲ្យសោកស្ដាយបំផុត ។

ឧប្បត្តិហេតុខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១០យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅក្នុងផ្សារត្រពាំងពោធិ៍ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ថា ក្មេងប្រុសរងគ្រោះខាងលើនោះឈ្មោះទិត សុផានិត អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិក្នុងកើតហេតុ នៅមុនពេលជួបគ្រោះអកុសលកើតឡើង ស្រ្តីជាម្ដាយបានប្រើឲ្យកូនប្រុសរូបនេះជួយស្រាវខ្សែអំពូលភ្លើងចេញពីកន្លែងលក់ដើម្បីបិទតូប ។ ខណៈនោះសង្ស័យកាន់ប៉ះចំមុខតំណរ ទើបបណ្ដាលឲ្យឆក់រងរបួសធ្ងន់ធ្ងរ ដួលដេកនៅនឹងកន្លែងតែម្ដង ហើយភ្លាមៗនោះ ក្រុមគ្រួសារបានដឹកបញ្ជូនទៅកាន់មន្ទីរពហុព្យាបាល​មួយកន្លែង​ ដើម្បីសង្រ្គោះបន្ទាន់ ។

ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ពេលនោះដោសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបគ្រូពេទ្យឯកជនខាងលើមិនអាចជួយបសន រួចក៏បានបញ្ជូនបន្តទៅកាន់មន្ទីពេទ្យជាតិតេជោសន្តិភាពវិញ ។ ប៉ុន្តែអ្វីៗនៅតែមិនអាចវិលទៅរកសភាពដើមបានឡើយ គ្រូពេទ្យនៅទីនោះក៏មិនអាច​ជួយ​សង្រ្គោះបានដែរ ហើយទីបំផុតក្មេងប្រុសរូបនោះក៏បានស្លាប់បាត់បង់ជីវិតគួរឲ្យសោកស្ដាយបំផុត ។ ក្រោយមកក្រុមគ្រួសារដឹកយកសពទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តត្រពាំងឈូក ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ