ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​ពី​គេ​! សុ​ភ័​ក្រ កុ​សុ​ម៉ា និង​គូស្នេហ៍​តុបតែង​ជា​តួ​យក្សល្ខោន​​សម្រាប់​ថត Pre-wedding

13 ម៉ោង មុន
  • ភ្នំពេញ

ប្លែក​ពី​អ្នក​សិ​ល្បៈ​ឯទៀត​ តារាចម្រៀង​នាង សុ​ភ័​ក្រ កុ​សុ​ម៉ា និង​គូស្នេហ៍​ បាន​ធ្វើការ​តុបតែង​ខ្លួន​ជា​តួអង្គ​ល្ខោនបាសាក់ និង​តួយក្ស​សម្រាប់​រូបភាព​មុន​អាពាហ៍ពិពាហ៍ (Pre-wedding) ថត​នៅ​ក្នុង​បរិវេណ​ប្រាសាទបុរាណ​ខ្មែរ ។…

ប្លែក​ពី​អ្នក​សិ​ល្បៈ​ឯទៀត​ តារាចម្រៀង​នាង សុ​ភ័​ក្រ កុ​សុ​ម៉ា និង​គូស្នេហ៍​ បាន​ធ្វើការ​តុបតែង​ខ្លួន​ជា​តួអង្គ​ល្ខោនបាសាក់ និង​តួយក្ស​សម្រាប់​រូបភាព​មុន​អាពាហ៍ពិពាហ៍ (Pre-wedding) ថត​នៅ​ក្នុង​បរិវេណ​ប្រាសាទបុរាណ​ខ្មែរ ។

ដ្បិត​រូបភាព​ទាំង​អស់នោះ​មើលទៅ​ប្លែក និង​រៀង​អស់សំណើច​បន្តិច​មែន ប៉ុន្តែ​រូបភាព​របស់​ពួក​គេ​ទាំងនោះ​បាន​បង្កប់​នូវ​អត្ថន័យ ជាមួយនឹង​ការ​ចូលរួម​លើក​ស្ទួយ​ដល់​វិស័យ​សិ​ល្បះ​ល្ខោនបាសាក់​ផង​ដែរ ។ សុ​ភ័​ក្រ កុ​សុ​ម៉ា បាន​បង្ហោះ​រូបភាព​ខាងលើ​ តាម​បណ្តាញ​សង្គម​កាលពី​ពេល​ថ្មី​ៗ​ដោយ​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រយ៉ា​ង​ខ្លី​ថា ណា​ថា​យក្ស​កាច យក្ស​ក៏​ចេះ​ស្វី​ត​ដែរ ក្នុង​ពេល​ដែល​តារា​ស្រី​រូប​នេះ​ក៏​បាន​បញ្ជាក់​បន្ថែម​តាម​រយៈខំ​មិន​ពីក្រោម​ថា រយៈ​ពេល​២​ឆ្នាំ ដែល​យើង​ទាំង​ពីរ​រង់ចាំ​គ្រង​ឈុត​​ល្ខោនបាសាក់​ក្នុង​ថ្ងៃ​ថត Pre-wedding របស់​យើង ។

យ៉ាងណា ​បើ​ទោះបីជា​រូបភាព Pre-wedding របស់ សុ​ភ័​ក្រ កុ​សុ​ម៉ា និង​គូស្នេហ៍​នា​ពេល​នេះ​មើលទៅ​ខុស​ប្លែក​ពី​គេ​មែន រូបភាព​ទាំង​អស់នោះ​ក៏​ទទួល​បានការ​ស​សើរ​ផង​ដែរ​ពី​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ ក្នុង​ពេល​ដែល​ពួក​គេ​ចាត់​ទុក​សកម្មភាព​របស់​តារា​ស្រី​រូប​នេះ​គឺ​កំប្លែង​បែប​សិ​ល្បះ​ខ្មែរ ។

តារាចម្រៀង​នាង សុ​ភ័​ក្រ កុ​សុ​ម៉ា បាន​ស្វែងរក​គូស្នេហ៍ នឹង​ត្រៀម​ដឹក​ដៃ​គ្នា​ចូល​រោងការ​នា​ពេល​ខាង​មុខ ក្នុង​ពេល​ដែល​ដំណឹង​មួយ​នេះ​បាន​ធ្វើ​អោយ​មិត្តភក្តិ​ក្នុង​សិ​ល្បះ និង​ប្រិ​យ​មិត្ត​គាំទ្រ​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​ចំពោះ​រូប​នាង ។

មហាជន ជា​ពិសេស​ បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល ក្នុង​ពេល​ដែល​គេ​បានឃើញ សុ​ភ័​ក្រ កុស​ម៉ា បាន​បញ្ចេញ​នូវ​វី​ដេ​អូ​ប​បង្ហោះ​តាម​បណ្តាញ​សង្គម​បង្ហាញ​ពី​សកម្មភាព​គូស្នេហ៍​របស់​នាង​បាន​រៀបចំ​កម្មវិធី​បែប​ព​ន្ញា​ក់​អារម្មណ៍ សុំ​នាង​រៀប​ការ ។ តាម​រយៈ​វី​ដេ​អូ​នោះ
សុ​ភ័​ក្រ កុស​ម៉ា បាន​សម្តែង​ការ​ភ្ញាក់ផ្អើល និង​រំភើប​រហូត​ហូរ​ទឹកភ្នែក ក្នុង​ពេល​ដែល​ឃើញ​គូស្នេហ៍​របស់​នាង​រៀបចំ​ពិធី​មួយ​នេះ និង​បាន​លត់​ជង្គង់​សុំ​នាង​រៀប​ការ​នៅ​មុខ​មិត្ត​ភ​ក្រ័​ជា​ច្រើន​របស់​នាង ជា​ពិសេស​នោះ​ក៏​មាន​វត្តមាន​ម្តាយ​របស់​នាង​ផង​ដែរ ។

វី​ដេ​អូ​មួយ​នេះ ​បាន​ធ្វើ​អោយ​មហាជន​មើល​ហើយ​រំភើប និង​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​ចំពោះ​តារា​ស្រី​រូប​នេះ​ដែល​បាន​រក​ឃើញ​គូស្នេហ៍​ពិតប្រាកដ ខ​ណះ​ពេល​កន្លង​មក​នាង​ហាក់​មិន​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​ណា​ម្នាក់​នោះ​ឡើយ ។ ជាមួយនឹង​ការ​បង្ហោះ​រយះ​វី​ដេ​អូ​នេះ​ដែរ សុ​ភ័​ក្រ កុស​ម៉ា ក៏​បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា សុំ​ទោស​ផង Fan អាយ​ដល​សុំ​មាន​ប្តី​មុន​ហើយ​ណា៎ ។ នាង​បញ្ជាក់​ថា ២០១៧ បង​មក​សុំ​អាយ​ដល​ថត ២០២៤​បង​មក​ម្តងទៀត តែ​មក​សុំ​អាយ​ដល​រៀប​ការ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ