ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានអ្នកណាជួយចេញថ្លៃភ្លើងស្តុបទេ? ទំនងរកអ្នកចេញថ្លៃភ្លើងមិនបាន ទើបភ្លើងស្តុបនៅផ្សារ​សំរោងយ៉ោង​ មិនព្រមភ្លឺ

8 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ ទាំងពលរដ្ឋក្នុងខេត្តតាកែវនិងពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗដែលបានធ្វើដំណើរឆ្លងកាត់ខេត្តតាកែវតាមបណ្តោយផ្លូវជាតិលេខ២ចំណុចផ្សារសំរោងយ៉ោងឃុំត្រពាំងសាបស្រុកបាទីនាំគ្នាលាន់មាត់ថាចុះភ្លើងស្តុបនេះរៀបចំរួចរាល់យូរ​ណាស់ហើយម្ដេចបានជានៅងងឹតរហូតអញ្ចឹង។ ពលរដ្ឋបានលើកឡើងទៀតថានៅចំណុចភ្លើងស្តុបខាងលើគឺមានចរាចរណ៏មមាញឹកខ្លាំងណាស់រាល់ថ្ងៃព្រោះជាផ្លូវបំបែកជាបួនមានយានយន្តគ្រប់ប្រភេទដែរត្រូវឆ្លងកាត់ហើយក្នុងខេត្តតាកែវទាំងមូលទើបតែមានភ្លើងស្តុប២កន្លែងប៉ុណ្នោះ១គឺភ្លើងស្តុបនៅផ្សារ​អង្គតាសោម ស្រុកត្រាំកក់កំពុងដំណើរការាល់ថ្ងៃ២គឺភ្លើងស្តុបនៅផ្សារ​សំរោងយ៉ោងកំពុងងងឹតទាំងយប់ទាំងថ្ងៃ។ ពាក់ពន្ធ័ករណីខាងលើលោកភួន ឈីម ចៅហ្វាយស្រុកបាទីបានអោយដឹងថាភ្លើងស្តុបខាងលើពិតជារៀបចំយូរ​មកហើយមែនតែលោកមិនទាន់ហ៊ានបើកបំភ្លឺ ព្រោះស្រុករបស់លោក​មិនមានលុយចំណាយទៅលើថ្លៃភ្លើង។ លោកបន្តទៀតថា…

ខេត្តតាកែវ ៖ ទាំងពលរដ្ឋក្នុងខេត្តតាកែវនិងពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗដែលបានធ្វើដំណើរឆ្លងកាត់ខេត្តតាកែវតាមបណ្តោយផ្លូវជាតិលេខ២ចំណុចផ្សារសំរោងយ៉ោងឃុំត្រពាំងសាបស្រុកបាទីនាំគ្នាលាន់មាត់ថាចុះភ្លើងស្តុបនេះរៀបចំរួចរាល់យូរ​ណាស់ហើយម្ដេចបានជានៅងងឹតរហូតអញ្ចឹង។

ពលរដ្ឋបានលើកឡើងទៀតថានៅចំណុចភ្លើងស្តុបខាងលើគឺមានចរាចរណ៏មមាញឹកខ្លាំងណាស់រាល់ថ្ងៃព្រោះជាផ្លូវបំបែកជាបួនមានយានយន្តគ្រប់ប្រភេទដែរត្រូវឆ្លងកាត់ហើយក្នុងខេត្តតាកែវទាំងមូលទើបតែមានភ្លើងស្តុប២កន្លែងប៉ុណ្នោះ១គឺភ្លើងស្តុបនៅផ្សារ​អង្គតាសោម ស្រុកត្រាំកក់កំពុងដំណើរការាល់ថ្ងៃ២គឺភ្លើងស្តុបនៅផ្សារ​សំរោងយ៉ោងកំពុងងងឹតទាំងយប់ទាំងថ្ងៃ។

ពាក់ពន្ធ័ករណីខាងលើលោកភួន ឈីម ចៅហ្វាយស្រុកបាទីបានអោយដឹងថាភ្លើងស្តុបខាងលើពិតជារៀបចំយូរ​មកហើយមែនតែលោកមិនទាន់ហ៊ានបើកបំភ្លឺ ព្រោះស្រុករបស់លោក​មិនមានលុយចំណាយទៅលើថ្លៃភ្លើង។

លោកបន្តទៀតថា ស្រុកបានចំណាយលុយរាប់លានរៀលក្នុង១ខែៗទៅ​លើថ្លៃភ្លើងបំភ្លឺតាមផ្លូវសាធារណៈ ចុះបើអោយស្រុកចំណាយលើភ្លើងស្តុបទៀតគឺស្រុកមិនមានសមត្ថភាពទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ