ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់​​បាន​ក្រុម​.ដ៏.ទំ.នើ.ង.​​៤​នាក់ ​ក្រោយ​ធ្វើ​សកម្មភាព.​វា.យ.​បំ.ផ្លា.ញ.​ម៉ូតូ​​

13 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ក្មេង​ទំនើង​បាន​ជិះ​ម៉ូតូ​ចេញពី​វត្ដ ហើយ​បើក​ឆាកប្រយុទ្ធ​គ្នា​នៅ​តាម​ផ្លូវ​សា​ធារណៈ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ប​សេដ្ឋ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​០៤​នាក់​ភ្លាម​ៗ​ ក្រោយ​ក្រុម ជន​បង្ក​ហិង្សា​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ដោយ​ប្រើ​ដាវ និង​ដែក​បំពង់​ទីប នៅ​ចំណុច​លើ​ផ្លូវ​កៅស៊ូ…

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ក្មេង​ទំនើង​បាន​ជិះ​ម៉ូតូ​ចេញពី​វត្ដ ហើយ​បើក​ឆាកប្រយុទ្ធ​គ្នា​នៅ​តាម​ផ្លូវ​សា​ធារណៈ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ប​សេដ្ឋ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​០៤​នាក់​ភ្លាម​ៗ​ ក្រោយ​ក្រុម ជន​បង្ក​ហិង្សា​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ដោយ​ប្រើ​ដាវ និង​ដែក​បំពង់​ទីប នៅ​ចំណុច​លើ​ផ្លូវ​កៅស៊ូ កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុងភូមិ​ធ្លក ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវ​បាន​អ្នក​និយម​លេង​បណ្ដាញ​សង្គម តិ​តុ ថតរូប​បង្ហោះ​ជា​សា​ធា​រណៈ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ច​ន សុ​ភី​ត អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ ថា​មាន​ក្រុម​ក្មេង​ទំនើង ០១​ក្រុម មាន​បក្ខពួក​ជា​ច្រើន​នាក់​បាន​ធ្វើ​សកម្មភាព​វាយ​បំផ្លាញ​ទ្រព្យសម្បត្ដិ [​ម៉ូតូ​] របស់​ជន​រង​គ្រោះ​ដែល​ធ្វើ​ដំណើរ​ចេញ​មក​ពី​វត្ដ ជាក់ស្ដែង​ក្រោយ​បើក​ឆាកប្រយុទ្ធ​ប្រមាណ​ជា​៤៥​នាទី ត្រូវ​បាន​កំលាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ចំនួន ០៤​នាក់​ហើយ​បក្សពួក​មួយ​ចំនួន​កំពុង​រត់គេច​ខ្លួន​។

លោក ច​ន សុ​ភិត អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ត​ថា ក្រុម​ក្មេង​ទំនើង​ដែល​ឃាត់​បាន ទី​០១-​ឈ្មោះ ឆ​ន សុខលាភ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទី​០២-​ឈ្មោះ លី​ម សម្បត្តិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ស្យា ឃុំ​គិរី​វ័​ន្ត ស្រុក​ភ្នំស្រួច ទី​០៣-​ឈ្មោះ វ៉ា​ត ផល្លា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ទី​០៤-​ឈ្មោះ ខួ​ន សា​រ៉ា​ក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ប្រ​ស្រុក ស្រុក​ភ្នំ
ស្រួច ។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រុម​ក្មេង​ទំនើង​បាន​ធ្វេ​ី​សកម្មភាព​កាប់​ម៉ូតូ​វាយ​បំបែក​បណ្តាល​ឲ្យ​ខូចខាត​ក្បាំង​ម៉ូតូ​ផ្នែក​ខាង​មុខ កុង​ទ័​រ​ម៉ូតូ​ចង្កៀង​មុខ កាប់​ដាច់​កន្ទុយ​ម៉ូតូ​ផ្នែក​ខាងក្រោយ​ជាប់​ផ្លា​ក​លេខ ព្រមទាំង​បំបែក​ស្តុ​ប​ក្រោយ​និង​កន្លែង​ផ្សេង​ៗ​ទៀត​។

បច្ចុប្បន្ន​ សមត្ថកិច្ច​នគរបាល​បាន​បញ្ជូន​មុខសញ្ញា​ទាំង​៤​នាក់ ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ