ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Vietjet និង Castlelake ចុះ​អនុស្សរណៈ ​នៃ​ការ​យោគយល់​ សម្រាប់​យន្តហោះ Airbus ចំនួន ៤​ គ្រឿង តម្លៃ ៥៦០ លាន​ដុល្លារ​

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី ៤ ខែតុលា ឆ្នាំ ២០២៤ ថ្ងៃនេះ ក្រុមហ៊ុន Vietjet…

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី ៤ ខែតុលា ឆ្នាំ ២០២៤ ថ្ងៃនេះ ក្រុមហ៊ុន Vietjet និង Castlelake ដែល​ជា​អ្នកគ្រប់គ្រង​ការ​វិនិយោគ​ជំនួស​សកល ​ដែល​មាន​ឯកទេស​ក្នុង​ការ​វិនិយោគ ​លើ​ទ្រព្យសកម្ម​ដែល​មានបទពិសោធន៍​ជិត ២០ ឆ្នាំ​ក្នុង​ការ​វិនិយោគ ជួលនិង​សេវាកម្ម​យន្តហោះ​បាន​ផ្លាស់​ប្តូរ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា (MOU) ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​យន្តហោះ​ចំនួន ៤ គ្រឿង​ដែល​មាន​តម្លៃ ៥៦០ លាន​ដុល្លារ​អា​មេ​រិ​ក ​។ ពិធី​អនុស្សរណៈ ​នៃ​ការ​យោគយល់​គ្នា នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​របស់​អគ្គលេខាបក្ស និង​ជា​ប្រធាន​រដ្ឋ​វៀតណាម លោក To Lam នៅ​វេទិកា​ធុរកិច្ច​វៀតណាម​-​អៀរ​ឡង់​ ។

ជា​ផ្នែក​មួយ​នៃ MOU នេះ Castlelake មាន​បំណង​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​យន្តហោះ Airbus A321neo ទំនើប​ថ្មី​ចំនួន ៤ ក្រោម​ការ​បញ្ជា​ទិញ​ដែល​មាន​ស្រាប់​របស់​ក្រុមហ៊ុន Vietjet ជាមួយ​ក្រុមហ៊ុន Airbus ។ យន្តហោះ​ទាំងនេះ​នឹង​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​នៅ​ឆ្នាំ ២០២៤ ​។ ប្រតិបត្តិការ​ដែល​បាន​រំពឹង​ទុក​នេះ​ធ្វើ​ឡើង​តាម​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ដែល​ត្រូវ​បាន​បញ្ចប់​ក្នុង​ឆ្នាំ ២០២៣ សម្រាប់​យន្តហោះ Airbus A321neo ចំនួន ៣ គ្រឿង និង​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ទាក់ទង​នឹង​កង​នាវា​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ក្រុមហ៊ុន Vietjet ។

លោក Chris Buckley ជា​ប្រធាន​ផ្នែក​ដៃគូ​និង​ពាណិជ្ជកម្ម​អាកាសចរណ៍​នៅ Castlelake បាន​មាន​ប្រសាសន៍​ថា​ ៖ «Castlelake រីករាយ​បន្ត​ការ​កសាង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន Vietjet និង​គាំទ្រ​ដល់​បេសកកម្ម​របស់ Vietjet ក្នុង​ការ​ផ្តល់​សេវាកម្ម​អាកាសចរណ៍​ពិសេស​តាម​សេវា​ភតិសន្យា​ហិរញ្ញវត្ថុ​របស់​យើង​ ។ យើង​ទន្ទឹងរង់ចាំ​ក្នុង​ការ​បន្ត​ប្រតិបត្តិការ​នេះ និង​ស្វែងរក​ឱកាស​បន្ថែម​ទៀត​ដើម្បី​ពង្រីក​អាជីវកម្ម​ជាមួយ Vietjet នា​ពេល​អនាគត​»​ ។

លោក Dinh Viet Phuong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Vietjet បាន​មាន​ប្រសាសន៍​ថា ​៖ «​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​នេះ​ស្រប​តាម​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Vietjet ដើម្បី​ពង្រីក​កង​នាវា និង​បណ្តាញ​ហោះហើរ​ជាស​កល​។ គាំទ្រ​ដោយ​ការ​ផ្តល់​ហិរញ្ញប្បទាន​អន្តរជាតិ ក្រុមហ៊ុន Vietjet បន្ត​ផ្តល់​នូវ​ការ​ហោះហើរ​ប្រកបដោយ​សុវត្ថិភាព ផាសុកភាព និង​សន្សំ​សំចៃ​លើ​យន្តហោះ​ថ្មី​ទំនើប​ដោយ​ភ្ជាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​ពិភពលោក​ដ៏​គួរ​ឱ្យ​រំភើប ​។ សេវាកម្ម​របស់​យើង​មិន​ត្រឹមតែ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជម្រុញ​កំណើនសេដ្ឋកិច្ច និង​ជម្រុញ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ប្រទេស និង​ទ្វីប​នានា​»​ ។

បច្ចុប្បន្ន​ក្រុមហ៊ុន Vietjet ប្រតិបត្តិការ​យន្តហោះ​ជាង ១០០ គ្រឿង រួម​ទាំង​យន្តហោះ​ជំនាន់​ទំនើប សន្សំ​សំចៃ​ប្រេង និង​សុវត្ថិភាព​បំផុត​នៅ​លើ​ពិភពលោក ដូច​ជា A320, A321ceo, A321neo – A321neo ACF, និង A330​ ។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ប្តេជ្ញា​ការពារ​បរិស្ថាន និង​ប្រសិទ្ធភាព​ប្រេងឥន្ធនៈ​ដោយ​មាន​គោលដៅ​សម្រេច​បាន​នូវ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សូន្យ​ត្រឹម​ឆ្នាំ ២០៥០​ ។ ក្រុមហ៊ុន Vietjet បាន​ដឹក​ជញ្ជូន​អ្នកដំណើរ​ជាង ២០០ លាន​នាក់​ដែក​ក្នុង​នោះ​មាន​រួម​មាន​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​លើក​ដំបូង​រាប់​លាន​នាក់ ​។

ជាមួយនឹង​យន្តហោះ​ថ្មី ក្រុមហ៊ុន Vietjet នឹង​ពង្រីក​បណ្តាញ​ហោះហើរ​របស់​ខ្លួន​បន្ថែម​ទៀត​ទាំង​ក្នុង​ប្រទេស​វៀតណាម និង​អន្តរជាតិ​ ។ បច្ចុប្បន្ន​ក្រុមហ៊ុន Vietjet ដំណើរការ​ជើងហោះហើរ​ត្រង់​រវាង​ខេត្តសៀមរាប និង​ទីក្រុង​ហាណូយ​ដែល​ជាទី​ក្រុង​សម្បូរ​វប្ប​ធ​ម៍​របស់​ប្រទេស​វៀតណាម​ដែល​មាន​ប្រវត្តិ​ជាង ១០០០ ឆ្នាំ​។ អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​កម្ពុជា​ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​កា​រត​ភ្ជាប់​យ៉ាង​ទូលំទូលាយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ទៅ​កាន់​គោលដៅ​ជា​ច្រើន​នៅ​អាស៊ី និង​អូស្ត្រាលី ​។

Castlelake ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៥ បាន​វិនិយោគ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ទៅ​លើ​យន្តហោះ​ជាង ៦៥០ ប្រភេទ​ផ្សេង​ៗ​គ្នា ហើយ​បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ប្រមាណ ២០០ ដែល​លាតសន្ធឹង​ជាង ៦០ ប្រទេស​ជុំវិញ​ពិភពលោក ​។

អំពី ក្រុមហ៊ុន Vietjet ៖
ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet មិន​ត្រឹមតែ​បាន​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​ក្នុង​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ត្រួសត្រាយ​ផ្លូវ​ទូ​ទាំង​តំបន់ និង​ជុំវិញ​ពិភពលោក​ផង​ដែរ​ ។ ដោយ​ផ្តោត​លើ​ការ​គ្រប់គ្រង​តម្លៃ ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ការ​អនុវត្ត ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ចំពោះ​សកម្មភាព​ទាំងអស់ និង​ឈានមុខ​គេ ក្រុមហ៊ុន Vietjet ផ្តល់​នូវ​ឱកាស​ហោះហើរ​ជាមួយនឹង​ការ​សន្សំ​សំចៃ និង​តម្លៃ​សមរម្យ ព្រមទាំង​សេវាកម្ម​ចម្រុះ​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ ។

ក្រុមហ៊ុន Vietjet គឺជា​សមាជិក​ពេញលេញ​នៃ​សមាគម​ដឹក​ជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ជាមួយនឹង​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​សុវត្ថិភាព​ប្រតិបត្តិការ​របស់ IATA (IOSA)​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ធំ​ជាងគេ​របស់​វៀតណាម ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ទទួល​បាន​ចំណាត់​ថ្នាក់ខ្ពស់​បំផុត​សម្រាប់​សុវត្ថិភាព​ជាមួយនឹង​ផ្កាយ ៧ ដោយ​គេហទំព័រ​សុវត្ថិភាព និង​ចំណាត់ថ្នាក់​ផលិតផល​តែ​មួយ​គត់​របស់​ពិភពលោក airlineratings.com និង​បាន​ចុះបញ្ជី​ជា​ក្រុមហ៊ុន អាកាសចរណ៍​មួយ ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​ទាំង ៥០ របស់​ពិភពលោក​សម្រាប់​ហិរញ្ញវត្ថុ និង​ប្រតិបត្តិការ​ប្រកបដោយ​សុខភាព​ល្អ​ដោយ​ទស្សនាវដ្តី Airfinance Journal ជា​ច្រើន​ឆ្នាំ​ជាប់​ៗ​គ្នា​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តម្លៃ​ទាប​ល្អ​បំផុត​ដោយ​ស្ថាប័ន​ល្បី​ៗ​ដូច​ជា Skytrax, CAPA, Airline Ratings និង​ជា​ច្រើន​ទៀត​ ៕ អត្ថបទសហការ