ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​នាយឧត្តមសេនីយ៍​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​ជាប់​ដង​ទន្លេមេគង្គ

1 ថ្ងៃ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​: ក្នុង​ដំណើរ​ការងារ រសៀល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស…

ខេត្ត​ត្បូងឃ្មុំ​: ក្នុង​ដំណើរ​ការងារ រសៀល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អមដំណើរ​ដោយ ឯកឧត្តម គន់ រ​ត្ន័​មុនី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ អភិបាលស្រុក​ត្បូងឃ្មុំ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ត្បូងឃ្មុំ នៃ​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ហក់​ឡើងជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​ទឹកទន្លេ​ហូរ​ចូល​គ្រប់​ច្រកល្ហក ជា​ពិសេស​ទឹក​ជន់​លេច​តំបន់​ទំនាប ស្ថានភាព​នេះ​បណ្តាល​ឱ្យ​កើត​មាន ឧបទ្ទវហេតុ​មួយ​ចំនួន ខូចខាត​ផ្ទះ​សម្តែង ផលដំណាំ ស្ថិត​នៅ​ភូមិ​ទួល​ខ្សាច់ ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

យោង​តាម លោក សេង សុខ​ឃឿ​ន អភិបាលស្រុក​ត្បូងឃ្មុំ បាន​រាយការណ៍​ជូន ឯកឧត្ដម​ទេស​រដ្ឋមន្ដ្រី​ជ្រាប​ថា ពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​មក​កាន់​ទីទួល​សុវត្ថិភាព​មាន​ចំនួន ១,១៨១​គ្រួសារ ស្មើរ​នឹង ៤,០២៥​នាក់ និង​សត្វពាហនៈ​ចំនួន ១,៧៤៦​ក្បាល មក​ស្នាក់​នៅ​លើ​ទីទួល​សុវត្ថិភាព​ចំនួន ១១​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ត្បូងឃ្មុំ ។

ក្នុង​ឱកាស​ក្នុង​ឱកាស​ចុះ​ពិនិត្យ​និង​សួរសុខទុក្ខ​ពលរដ្ឋ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ន​បាន​នាំ​យក​ការ​សួរសុខទុក្ខ​ផ្តាំផ្ញើ​ពី​សំណាក់ សម្តេច​មហា​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បន្ត​ឱ្យ​បងប្អូន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ធ្វើ​ដំណើរ​តាម​ទូក ពិសេស​កូន​ក្មេង សត្វ​ចិញ្ចឹម ប្រព័ន្ធ​ភ្លើងអគ្គិសនី ជៀសវាង​មាន​គ្រោះថ្នាក់ ដោយ​យថាហេតុ​កើតឡើង​ណាមួយ​ផង​ដែរ​។

សូម​បញ្ជាក់​ថា​កន្លង​ទៅ​ថ្មី​ៗ​នេះ​នាង​ឧត្តមសេនីយ៍​គន់ គី​ម អមដំណើរ​ដោយ​ប្រតិភូ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម​ផង​ដែរ​។​បើ​តាម​របាយការណ៍​របស់​ប្រធាន​មន្ទីរ​ធនធានទឹក​និង​អូ​តូ​និយម​ខេត្តកំពង់ចាម​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​ថ្ងៃ​ទី​១​តុលា​ឆ្នាំ​២០២៤​នេះ ទឹកបាន​ស្រក​ចុះ​ប្រមាណ​ជិត​៣​តឹក​ឯណោះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ