ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ឡើង​ទួល​គេ​ចា.ក់​បេតុង​កាត់​ទទឹង​ផ្លូវ​ដួល​ហៀរ​សាំង​ឆាបឆេះ​ម៉ូតូ​​ខ្ទេ.ច

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ពេល​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ឡើង​ទួល​គេ​ចាក់​កាត់​ទទឹង​ផ្លូវ​ដើម្បី​ការពារ​កុំអោយ​អ្នក​បើករថយន្ត​និង​ម៉ូតូ​បើក​លឿន​ បណ្តាល​អោយ​ដួល​ហោះ​ទៅ​មុខ​អូស​ជា​ច្រើន​ម៉ែត្រ​ចេញ​អណ្តាតភ្លើង ស្របពេលម៉ូតូ​ហៀរ​សាំង​ បណ្តាល​ឱ្យ​ឆាបឆេះ​ម៉ូតូ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​យក​បំពង់​​ពន្លត់អគ្គីភ័យ​មក​ជួយ​បាញ់​ពន្លត់​ដែរ ​តែ​មិន​រលត់​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ខ្ទេច​អស់ទាំង​ស្រុង ​។ ​ចំណែកឯ​អ្នក​ជិះ​រង​របួសស្រាល​។ ហេតុការណ៍​ខាងលើនោះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ពេល​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ឡើង​ទួល​គេ​ចាក់​កាត់​ទទឹង​ផ្លូវ​ដើម្បី​ការពារ​កុំអោយ​អ្នក​បើករថយន្ត​និង​ម៉ូតូ​បើក​លឿន​ បណ្តាល​អោយ​ដួល​ហោះ​ទៅ​មុខ​អូស​ជា​ច្រើន​ម៉ែត្រ​ចេញ​អណ្តាតភ្លើង ស្របពេលម៉ូតូ​ហៀរ​សាំង​ បណ្តាល​ឱ្យ​ឆាបឆេះ​ម៉ូតូ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​យក​បំពង់​​ពន្លត់អគ្គីភ័យ​មក​ជួយ​បាញ់​ពន្លត់​ដែរ ​តែ​មិន​រលត់​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ខ្ទេច​អស់ទាំង​ស្រុង ​។ ​ចំណែកឯ​អ្នក​ជិះ​រង​របួសស្រាល​។

ហេតុការណ៍​ខាងលើនោះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃ​ទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង​អម​ផ្លូវជាតិ​លេ​៤​ នៅ​ត្រង់​ចំណុច​មុខ​អនុ​វិទ្យាល័យ​ហ៊ុន​សែន​ ជម្ពូ​វ័​ន្ត ក្បែរ​ស្ពាន​អាកាស​ថ្មើ​ជើង ក្នុងភូមិ​ជម្ពូ​វ័​ន្ត​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើក​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ​ស៊េរី​ឆ្នាំ​២០១៥ ​ព​ណ៍​ខ្មៅ​ តាម​បណ្តោយ​ផ្លូវ​បេតុង​អម​ផ្លូវជាតិ​លេខ​៤​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ ។​ លុះ​ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​បុក​ឡើង​ទួល​គេ​ចាក់​កាត់​ទទឹង​ផ្លូវ​ដើម្បី​ការពារ​កុំអោយ​អ្នក​បើករថយន្ត​និង​ម៉ូតូ​បើក​លឿន ​បណ្តាល​អោយ​ដួល​ហោះ​ទៅ​មុខ​អូស​ជា​ច្រើន​ម៉ែត្រ​ចេញ​អណ្តាតភ្លើង​ហៀរ​សាំង​ឆាបឆេះ​ម៉ូតូ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​យក​បំពុង​ពន្លត់អគ្គីភ័យ​មក​ជួយ​បាញ់​ពន្លត់​ដែរ​តែ​មិន​រលត់​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោ​ន្ធៅ​ខ្ទិច​អស់ទាំង​ស្រុង​។​ចំណែកឯ​អ្នក​ជិះ​រង​របួសស្រាល​។

តាម​ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ​ម្នាស់​ម៉ូតូ​បាន​ហៅ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មក​ដឹក​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ