ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ជាបណ្ដោះអាសន្ន សង្ស័យជាប់ពាក់ព័ន្ធករណីរំលោ.ភសម្លា.ប់សិស្សវិទ្យាល័យអន្លង់ត្នោតស្រុកក្រគរម្នាក់ ។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សេប យ៉ា អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅបណ្ដោះអាសន្នក្នុងរោងមើលក្របី ក្បែរកន្លែងកើតហេតុ ទីលំនៅបច្ចុប្បន្នភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
គួររំលឹកថា កាលពីថ្ងៃទី២៣ ៩ ២០២៤ វេលាម៉ោង១២និង៥នាទីចំណុចត្រពាំងសម្រែ ស្ថិតភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធ៍សាត់ មានករណីរំលោភសម្លាប់ក្មេងស្រីម្នាក់ ។
ជនរងគ្រោះ មានអាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩D នៃវិឡាល័យអន្លងត្នោតស្រុកក្រគរ។
តាមការបំភ្លឺរបស់ឈ្មោះ ផេម ផាន អាយុ៦៦ឆ្នាំ ត្រូវជាឪពុកបានប្រាប់អោយដឹងថា កូនរបស់បានដេញគោទៅឃ្វាលនៅចំណុចខាងលើដូចសព្វមួយដង នៅក្នុងចំការស្វាយចន្ទីចម្ងាយប្រហែល២០០ម៉ែត្រ។ វេលាម៉ោង៥ល្ងាចពុំឃើញកូនដេញគោត្រឡប់មកវិញទេ មានការសង្ស័យក៏នាំគ្នាទៅរកមើល។ រហូតដល់ម៉ោង១២នឹង៥នាទី ស្រាប់តែប្រទះឃើញសពកូនបានស្លាប់បាត់ហើយ នៅចំណុចចំការស្វាយចន្ទីហើយក៏ផ្ដល់ដំណឹងដល់អាជ្ញាធរតែម្ដង។
តាមការពិនិត្យសាកសពរបស់គ្រូពេទ្យកោសល្យវិច្ឆ័យ និង នគរបាលបច្ចេកទេសខេត្ត ឃើញផ្នែកប្រដាប់ភេទមានដាច់រលាត់មានទឹកកាម ហើយនៅផ្នែកកមានស្នាមរបួសជាំ។
តាមការសន្និដ្ឋានរបស់ជំនាញ សាកសពស្លាប់ដោយអំពើរំលោភសម្លាប់ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២២. ៩. ២០២៤ វេលាម៉ោងប្រហែល១២ថ្ងៃត្រង់។
បន្ទាប់ពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាបណ្ដោះអាសន្ន ដើម្បីសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕
ចែករំលែកព័តមាននេះ