ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​រាជធានី​ភ្នំពេញ ធ្វើ​ទស្សនកិច្ច​នៅ​បង្គោល​ដែន​លេខ​៦៥ ឡា​ប៉ា​ខេ ព្រំដែន​កម្ពុជា​-​វៀតណាម

2 ខែ មុន

ខេត្ត​មណ្ឌល​គី​រី ៖ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សូម​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន…

ខេត្ត​មណ្ឌល​គី​រី ៖ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សូម​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​កម្ពុជា និង​បន្ត​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដោយ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន នៃ​ខេត្ត​ទាំង​៤ និង​តំបន់​ផ្សេង​ទៀត នឹង​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​រីក​ចម្រើន​ដូច​គ្នា ។

ការ​លើក​ឡើង​បែប​នេះ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ឯកឧត្ដម និង​លោក​ជំទាវ ដឹកនាំ​មន្ត្រីរាជការ​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជិត​៥០០​នាក់ ចុះ​ធ្វើ​ទស្សនកិច្ច​នៅ​បង្គោល​ដែន​លេខ​៦៥ ឡា​ប៉ា​ខេ (​កម្ពុជា​-​វៀតណាម​) ក្នុងភូមិ​អូ​អាម ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌល​គី​រី ពោល​គឺ​ក្រោយ​ឯកឧត្ដម និង​លោក​ជំទាវ បាន​ដឹកនាំ​ប្រតិភូ​សាលា​រា​ធានី​ភ្នំពេញ ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​កងទ័ព​ជួរ​មុខ នៅ​បញ្ជាការដ្ឋាន​កងពលធំ​អន្តរាគមន៍​លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​៩ កងពលតូច​អន្តរាគមន៍​លេខ​១២៨ និង​កង​នគរបាល​ជាតិ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៧៩៣ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហារ និង​ភូមិសាស្ត្រ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​២២ កញ្ញា ម្សិល​ម៉ិ​ញ ។

ឯកឧត្ដម ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា កាលដែល​ឯកឧត្ដម​ដឹកនាំ​មន្ត្រីរាជការ ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​មក​ពិនិត្យ​មើល​បង្គោល​ព្រំដែន លេខ​៦៥ ឡា​ប៉ា​ខេ​នេះ គឺ​ក្នុង​គោលបំណង ដើម្បី​អោយ​មន្ត្រី​ទាំងអស់ បានឃើញ​ពី​ស្ថានភាព​ព្រំដែន ពិតប្រាកដ គឺ​មិន​មានការ​រំកិល ឬ​រំលោភ​យក​ដី ដូច​ការ​ញ៉ុះ​ញ៉ុ​ង​ពី​ក្រុម​ជ្រុលនិយម​ឡើយ​។ ក្រោយ​ពី​បានឃើញ​ពី​ស្ថានភាព​ពិត​ជាក់ស្តែង​ហើយ សូម​បងប្អូន​យក​ទៅ​ផ្សព្វផ្សាយ​ត​គ្នា ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​រាជធានី​ភ្នំពេញ ថា ព្រំដែន​កម្ពុជា ត្រូវ​បាន​ថែទាំ​យ៉ាង​គត់មត់ បូរណៈភាព​ទឹកដី ត្រូវ​បាន​រក្សា​បាន​យ៉ាង​ល្អ​ប្រសើរ ក្នុង​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​ធិ​បតី​។ នេះ​ជា​សារ​មួយ សូម​ផ្ញើ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ និយាយ​ដោយឡែក ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ តែបើ​និយាយ​ជា​រួម សូម​អោយ​ប្រជាពលរដ្ឋ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ជំនឿ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​សម្ដេច​ធិ​បតី​។ រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​អតីត​នាយក​រដ្ឋមន្ត្រី គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជា​នីតិ​ការ​ទី​៧ នៃ​រដ្ឋសភា ដែល​បន្ត​ដឹកនាំ​ដោយ​សម្ដេច​ធិ​បតី បាន​ថែទាំ​យ៉ាង​គត់មត់ នៅ​ទឹកដី និង​បូរ​ណា​ភាព​ទឹកដី ដោយ​ចាប់ពី​ថ្ងៃ​រំដោះ ៧​មក​រា រហូត​ដល់​បច្ចុប្បន្ន​នេះ ទឹកដី​កម្ពុជា មិន​ទាន់​បាត់​មួយ​មី​លី​ម៉ែត្រ​ណា​ឡើយ ។

ឯកឧត្ដម​បន្ត​ថា សម្តេច​ទាំង​ទ្វេ បាន​ដក​អាវុធ​ចេញពី​សត្រូវ ធ្វើ​កិច្ច​ការងារ​ដោយ​ជំ​ហ៊ាន​បោះ​ទៅ​មុខ ក្នុង​ការ​អភិវឌ្ឍ​ជូន​ជាតិ​មាតុភូមិ មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ នៅ​ក្នុង​តំបន់​ណាមួយ ដាច់​ឯក​កោ​ដោយ​មិន​មានការ​អភិវឌ្ឍ​នោះ​ទេ សុំ​មានការ​ជឿជាក់ និង​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា​។​អ្វី​ដែល​សំខាន់ គឺ​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា រួមចិត្ត​តែ​មួយ ឯកភាព ជា​ឯក​ច្ឆ័​ន​ការពារ​ឱ្យ​ខាន​តែ​បាន នូវ​សន្តិភាព ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ សន្តិភាព​ជា​តម្លៃ​សារវន្ត ដែល​មិន​អាច​បាត់បង់​បាន​ទេ ចង់បាន​ការ​អភិវឌ្ឍ ត្រូវ​ថែទាំ​សន្តិភាព​នេះ អោយ​បាន​រឹង​មាំ ស្ថិត​ថេ ទៅ​ថ្ងៃ​អនាគត ដើម្បី​យុវជន​របស់​យើង​ស្គាល់​នូវ​ភាព​សុខសាន្ត និង​ការ​រីក​ចម្រើន ។

ឯកឧត្ដម​អភិបាល​រាជធានី​បន្ត​ថា ការ​ខិតខំ​ប្រឹងប្រែង​បោះបង្គោល​ព្រំដែន សម្តេច​យល់​ច្បាស់​ណាស់​ថា បោះបង្គោល​ព្រំដែន ដើម្បី​ធ្វើ​ឱ្យ​កន្លែង​ព្រំដែន​នេះ ជា​តំបន់​អភិវឌ្ឍន៍​។ ប្រទេស​មាន​ប្លង់​រឹង កាលណា​បោះបង្គោល​ព្រំដែន​ហើយ បាន​ន័យ​ថា ប្រទេស​មាន​ប្លង់​រឹង ដូច​ផ្ទះ​យើង ដី​យើង មាន​ប្លង់​រឹង អ​ញ្ចឹ​ង​មិន​អាច​រំលោភ​បាន​ទៀត​ទេ នៅ​ពេល​យើង​មាន​បង្គោល​ព្រំដែន​ពិតប្រាកដ​។ នេះ​ជា​មោទនៈភាព​របស់​ជាតិខ្មែរ ដែល​បាន​បាត់បង់​សន្តិភាព​ជាង​៥០០​ឆ្នាំ​កន្លង​មក ។

ឯកឧត្ដម ឃួ​ង ស្រេង ក៏​បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួម​គ្នា​ជា​ធ្លុង​មួយ រក្សា​សន្តិភាព​អោយ​បាន​គង់​វង់ ដើម្បី​អោយ​កម្ពុជា​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ