ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​តាក់ស៊ី​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្រោយ​ជាប់​សង្ស័យ​ស.,,ម្លា.ប់​​.នារីជាសង្សា​រ​

9 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  អ្នក​រត់​តាក់ស៊ី​ម្នាក់ ​បើ​ទោះជា​បដិសេធ​មិន​ព្រម​ទ​ទួល​​ស្គាល់​ថា ខ្លួន​បាន​សម្លាប់​គូ​​ស្នេ​ហ៍​​ហេងស៊យ​ក្ដី​ក៏​ត្រូវ​លោកស្នងការ និង​លោក​ព្រះរាជអាជ្ញា ​សម្រេច​បញ្ជា​ឲ្យ​សមត្ថកិច្ច​​​ធ្វើការ​ឃាត់ខ្លួន​ដែរ ដោយ​យោង​លើ​វត្ថុ​តាង​ខ្លះ​ៗ និង​ស្លាកស្នាម​នានា​នៅ​លើ​ខ្លួន​ជន​រង​គ្រោះ ដែល​ផ្ទុយ​ពី​ការ​ផ្ដល់​ចម្លើយ​របស់​ជនសង្ស័យ​រូប​នេះ…

ខេត្តបាត់ដំបង​ ៖  អ្នក​រត់​តាក់ស៊ី​ម្នាក់ ​បើ​ទោះជា​បដិសេធ​មិន​ព្រម​ទ​ទួល​​ស្គាល់​ថា ខ្លួន​បាន​សម្លាប់​គូ​​ស្នេ​ហ៍​​ហេងស៊យ​ក្ដី​ក៏​ត្រូវ​លោកស្នងការ និង​លោក​ព្រះរាជអាជ្ញា ​សម្រេច​បញ្ជា​ឲ្យ​សមត្ថកិច្ច​​​ធ្វើការ​ឃាត់ខ្លួន​ដែរ ដោយ​យោង​លើ​វត្ថុ​តាង​ខ្លះ​ៗ និង​ស្លាកស្នាម​នានា​នៅ​លើ​ខ្លួន​ជន​រង​គ្រោះ ដែល​ផ្ទុយ​ពី​ការ​ផ្ដល់​ចម្លើយ​របស់​ជនសង្ស័យ​រូប​នេះ ​។  នេះ​បើ​យោង​សម្រង់​សម្ដី​សមត្ថកិច្ច​ដែល​បាន​សួរ
នាំ​ ។

​យោង​តាម​របាយ​ការណ៍​​សមត្ថកិច្ច  ការ​ស្លាប់​របស់​ស្ត្រី​ម្នាក់​ដែល​គេ​សង្ស័យ​ជា​អំពើ «​ឃាតកម្ម​» នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ ​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ កញ្ញា នៅ​ភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​ ។   ជនសង្ស័យ​ឈ្មោះ តឿ រ៉ុ​ង ភេទប្រុស​ អាយុ​៤៣​ឆ្នាំ មុខ​របរជាអ្នក​រត់​តាក់ស៊ី រស់នៅ​កន្លែង​កើតហេតុ ហើយ​ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​សង្កែ​ឃាត់ខ្លួន​ ។

​ដោយឡែក​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ម៉ៅ ស៊ី​ណាត អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ ។ ​បើ​តាម​សមត្ថកិច្ច​ថា ជនសង្ស័យ​និង​ស្ត្រី​រង​គ្រោះ គឺជា​គូ​​ស្នេ​ហ៍​​​ស្និទ្ធិ​​ស្នាល​ជាមួយ​គ្នា​យ៉ាង​ស៊ីជម្រៅ ​ដែល​តែង​ណាត់​ក្រេប​ចន្ទ​ទឹកឃ្មុំ​​ជា​ញឹកញាប់​នៅផ្ទះ​ខាង​ប្រុស​ ។  ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​យប់​កើតហេតុ អ្នក​រត់​តាក់ស៊ី​នោះ បាន​ផឹកស៊ី​ជាមួយ​គ្នីគ្នា​ក្នុងភូមិ​ហើយ​បាន​ព្យាយាម​ហៅ​ស្រី​ស្នេ​ហ៍​​ទៅ​ផឹក​ដែរ​ ។ ហើយ​នាង​ក៏​បាន​ទៅ​ដែរ រហូត​យប់​នោះ​ ពួក​គេ​នៅ​ដេក​ជាមួយ​គ្នា​នៅផ្ទះ​កើតហេតុ​(​ផ្ទះ​ខាង​ប្រុស​) ។ លុះ​ព្រឹក​ឡើង  ជនសង្ស័យ​ក៏​បាន​រាយ​ការ​ណ៍​ប្រាប់​បងប្អូន​ខាង​ស្រី និង​សមត្ថកិច្ច​ថា «​សង្សា​រខ្លួន​បាន​ចង.ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់ដេក​»​ ។

​ជុំវិញ​ករណី​នេះ កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​ពន្យល់​បន្ថែម​ពី​លោក ​កោ ស៊ុន​កាំ​ង នាយការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា នេះ តែ​លោក​មិន​លើក​ទូរស័ព្ទទេ ​។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក​ប្រធាន​កា​រិ​យ​ល័យ​ជំនាញ​រូប​នេះ​មិន​លើក​ទូរស័ព្ទ ​បំភ្លឺ​ជុំវិញ​ករណី​ព្រហ្មទណ្ឌ​ដែល​បាន​កើតឡើង​ ។

​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច មូលហេតុ​ដែល​លោក​កោ ស៊ុន​កាំ​ង មិន​ទម្លាប់​លើក​ទូរស័ព្ទ​អ្នកកា​សែត ដោយសារ​តែ​លោក​ប្រធាន​ការិយាល័យ​ជំនាញ​រូប​នេះ​គ្មាន​ជំនាញ​ មិនសូវ​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ពេល​មាន​បទល្មើស​ៗ​ម្ដង​ៗ ​។  តាម​ការ​សម្គាល់​លោក​ប្រធាន​ការិយាល័យ​រូប​នេះ តែង​ធ្វើ​ការងារ​ក្រៅ​អង្គភាព​ច្រើន​ជាង​ការងារ​ស្នូល​ក្នុង​អង្គ​ភាគ ​។ ដូច្នេះ ​ហើយ​ទើប​នាយ​កា​រិ​យា​ល័យកម្រិត​ធ្ងន់​ម្នាក់​នេះ​មិន​ដែល​ដឹង​រឿង​អ្វី​សោះ​ ។

​ដោយឡែក ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ លោក លឹ​ម ពុ​ទ្ធី​ឡា  ដែល​គេ​ដឹង​ថា លោក​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​ហេតុ​ផ្ទាល់​ដែរ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​ដែរ​ ជុំវិញ​ករណី​នេះ តាម​ទូរស័ព្ទ​។  ប៉ុន្តែ​អធិការ​នគរបាល​ស្រុក​សង្កែ លោក យុ​ត តុង​ហូ បាន​ប្រាប់​ថា  ក្រោយ​កើតហេតុ និង​ក្រោយ​ពី​មន្ត្រី​បច្ចេកទេស​ពិនិត្យ​លើ​សាកសព និង​សួរនាំ​បឋម​លើ​បុរស​ជា​គូ​​ស្នេ​ហ៍​ដោយ​លើ​វត្ថុ​តាង​មួយ​ចំនួន និង​ស្លាកស្នាម​លើ​ជន​រង​គ្រោះ  ដែល​គេ​សង្ស័យ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​ស្ត្រី​រង​គ្រោះ លោកស្នងការ និង​តំណាង​អយ្យការ​ ក៏​បាន​សម្រេច​ឲ្យ​មន្ត្រី​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ ដែល​គូ​​ស្នេ​ហ៍​​​ស្ត្រី​រង​គ្រោះ ជា​បណ្ដោះអាសន្ន ដើម្បី​សួរនាំ​បន្ត​ ។

​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ស្ត្រី​រង​គ្រោះ បើ​តាម​សម្រង់​សម្ដី​សមត្ថកិច្ច​ដែល​ទ​ទួល​ព័​ត៌​មាន​បឋម​ពី​ជនសង្ស័យ​ដែល​រាយ​ការ​ណ៍​​ដំបូង ជនសង្ស័យ​បាន​រាយ​ការ​ណ៍​ថា «​គូ​ស្នេ​ហ៍​ខ្លួន បាន​ចង.ក​សម្លាប់​ខ្លួន​ភ្ជាប់​នឹង​ស​សរ​ជញ្ជាំង​នៅ​ក្នុង​បន្ទប់ដេក​ជាមួយ​ខ្លួន ដោយ​ប្រើ​កន្សែងពោះគោ​ព​ណ៌​ក្រហម​»​ ។ ​ក្រោយ​ទ​ទួល​ដំណឹង​នេះ សមត្ថកិច្ច​ជំនាញ និង​មន្ត្រី​មូលដ្ឋាន​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សាកសព​ ។

​មន្ត្រី​បាន​និយាយ​ថា នៅ​ក្នុង​បន្ទប់​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ស្ថិត​ក្នុង​រង្វង់​ចំណង​កន្សែងពោះគោ​ព​ណ៌​​ក្រហម  ភ្ជាប់​នឹង​ស​សរ​ជញ្ជាំង ដែល​មាន​កម្ពស់​ប្រហែល​០១​ម៉ែត្រ​ពី​ការ៉ូ​ក្បែរ​គ្រែ​ដេក ​។   ប៉ុន្តែ​គេ​ពិនិត្យ​ឃើញ​មាន​ស្លាកស្នាម​ដែល​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៍​ និង​សង្ស័យ​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ «​ឃាតកម្ម​» គឺ​គេ​ពិនិត្យ​ឃើញ​មាន​ស្នាម​រឹត​.កដោយ​ខ្សែ​ ។  ត្រង់​ចំណុច​នេះ មន្ត្រី​ជំនាញ​ហាក់​ដាក់​ការ​សង្ស័យ និង​ធ្វើការ​សន្និដ្ឋាន​បឋម​ថា ស្ត្រី​រង​គ្រោះ​អាច​ត្រូវ​ជន​ដៃដល់​ប្រើ​ខ្សែរឹត​.ក​សម្លាប់​ជា​មុន ទើប​ប្រើ​ល្បិច​យក​សាកសព​ទៅ​ចង​ភ្ជាប់​ស​សរ​ផ្ទះ ដោយ​ប្រើប្រាស់កន្សែងពោះគោ​ ។

​មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បើ​ពិនិត្យ​លើ​ចំណង​កន្សែងពោះគោ និង​កម្ព​ស់​ចំណង​ស្ត្រី​រង​គ្រោះ​មិន​អាច​ស្លាប់​ដោយការ​​ធ្វើ​អត្តឃាត​បែប​នេះ​ទេ​ ។  ការ​ស្លាប់​នេះ អាច​ត្រូវ​ជន​ដៃដល់​សម្លាប់​រួច​ហើយ ទើប​យក​សាកសព​ទៅ​ចង​នឹង​ចំណង​កន្សែងពោះគោ​ ។

​ព្រឹ​ត្តិហេតុ​ដែល​កើតឡើង​មុន​ពេល​ស្ត្រី​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​បន្ទប់ដេក​ជាមួយ​គូ​​ស្នេ​ហ៍​ បើ​តាម​ប្រភព​ខ្លះ​នៅ​កន្លែង​​កើតហេតុ​បាន​ឲ្យ​ដឹង​ថា  គូ​​ស្នេ​ហ៍​​រវាង​ស្ត្រី​រង​គ្រោះ​ជាមួយ​អ្នក​រត់​តាក់ស៊ី​នេះ ត្រូវ​គេ​សង្កេត​ឃើញ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស្តិទ្ធិ​​ស្នាល​មាន​រយៈពេល​យូរ​ក្រែល​ហើយ ​។ ប្រភព​បាន​បញ្ជាក់​ទៀតថា  នៅ​យប់​នោះ មុន​ពេល​កើតហេតុ គេ​ឮ​សំឡេង​ស្ត្រី​រង​គ្រោះ និង​អ្នក​រត់​តាក់ស៊ី​មានការ​ឈ្លោះប្រកែក​គ្នា​ពេល​ចូល​ក្នុង​បន្ទប់ ក្រោយ​បញ្ចប់​ការ​ផឹកស៊ី​ ។  ហើយ​នៅ​ព្រឹក​ឡើង​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា «​សង្សារ​កំណាន់ចិត្ត​អ្នក​រត់​តាក់ស៊ី​បាន​ចង.ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​បាត់​ទៅ​ហើយ​ ។

​ត្រង់​ចំណុច​នេះ បើ​តាម​លោក​យុ​ត តុង​ហូ អធិការ​ស្រុក​សង្កែ​បាន​ប្រាប់​ថា ក្រោយ​ត្រូវ​ឃាត់ខ្លួន​អ្នក​រត់​តាក់ស៊ី​ម្នាក់​នេះ​យក​ទៅ​សាកសួរ ស្ទើរ​ពេញ​មួយ​ថ្ងៃ​ហើយ ជន​នេះ​មិន​ព្រម​សារភាព​ទ​ទួល​ស្គាល់​ថា  ខ្លួន​បាន​ឈ្លោះប្រកែក​គ្នា​នៅ​យប់​កើតហេតុ​នោះ​ទេ ហើយ​ក៏​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​គូ​​សង្សា​រដែរ​ ។  ប៉ុន្តែ​ស្រប​ពេល​នោះ ម​ន្ត្រីជំនាញ​ក៏​បាន​ឆែក​រក​ឃើញ​ភស្ដុ​តាង​ខ្លះ ដែល​ភាគី​ទាំង​០២ បាន​ប៉ះ​ពាក្យ​សម្ដី​គ្នា​តាម​រយៈ​សារ​ជា​សំឡេង​ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម ដែល​គូរ​ស្នេ​ហ៍​​ទាំង​០២​បាន​ឆ្លង​ឆ្លើយ​គ្នា​នៅ​មុន​ថ្ងៃ​កើតហេតុ​ ។

​លោក តុង ​ហូ បាន​បញ្ជាក់​ថា  បើ​តាម​ការ​ស្ដាប់​ខ្លឹមសារ​នៃ​សារ​ជា​សំឡេង​តាម​តេ​ឡេ​ក្រាម​នោះ  ជនសង្ស័យ ​ហាក់​មានការ​ប្រចណ្ឌ​ទៅ​លើ​គួស្នេ​ហ៍​​របស់​ខ្លួន  ហើយ​បាន​ព្យាយាម​ហៅ​នាង​ឲ្យ​មក​ជួប ខណៈ​ដែល​ខ្លួន​កំពុង​ផឹកស៊ី​នៅផ្ទះ​ ។  លោក​អធិការ​បាន​បន្ថែម​ថា ពេល​លុះ​នាង​មក​ដល់​ក៏​ផឹក​ស៊ី​ជុំ​គ្នា តែ​នាង​ផឹក​បាន​ត្រឹម០២​កំប៉ុង​ក៏​ចូល​ដេក​ក្នុង​បន្ទប់ ហើយ​បន្តិច​ក្រោយមក ​ខាង​ប្រុស​ក៏​ចូល​ដេក​ដែរ លុះ​ព្រឹក​ឡើង​ក៏​មានរឿង​ភ្ញាក់ផ្អើល​ថា  សង្សា​រខ្លួន​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់ដេក ​។

​លោក យុ​ត តុង​ហូ បញ្ជាក់​ទៀត​ថា  ម​ន្ត្រី​ជំនាញ​បាន​ធ្វើការ​សួរនាំ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ហើយ តែ​ជនសង្ស័យ​រូប​នេះ  មិន​ឆ្លើយ​សារភាព​ទេ បើ​ទោះជា​មន្ត្រី​ជំនាញ​បាន​បង្ហាញ​ភស្ដុ​តាង​ខ្លះ​ៗ និង​សារ​ជា​សំឡេង​ដែល​ជន​នេះ​ បាន​ប៉ះ​ទ​ង្កិ​ច​គ្នា​ជាមួយ​ស្ត្រី​រង​គ្រោះ​ឆ្លង​ឆ្ល​យ​តាម​តេ​ឡេ​ក្រាម មុន​ពេល​ថ្ងៃ​កើតហេតុ​ក្ដី​ ។   ប៉ុន្តែ​បើទោះ​ជា​ជន​នេះ​​បដិសេធ​មិន​ទ​ទូល​ស្គាល់​កំហុស​ក្ដី តែ​ពេល​នេះ ​លោកស្នងការ និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​សម្រេច​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​ ដើម្បី​សួរនាំ​បន្ត និង​ចាត់ការ​តាម​នីតិវិធី​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ