ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​មហា​ក្ស​ត្យ​ នឹង​យាង​ព្រះរាជ​ពិធី​សម្ពោធ​វិមាន​រដ្ឋ​ធម្ម​នុ​ញ្ញា ​នៅ​ថ្ងៃ​ទី​២៤ កញ្ញា

20 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​បាន​ជ្រាប​ថា នៅ​​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ព្រះរាជ​ពិធី​សម្ពោធ…

រាជធានីភ្នំពេញ ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​បាន​ជ្រាប​ថា នៅ​​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ព្រះរាជ​ពិធី​សម្ពោធ ​វិមាន​រដ្ឋធម្មនុញ្ញ ស្ថិត​នៅ​ទីតាំង សួនច្បារ​ ខាងលិច​ វិមាន​ឯករាជ្យ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ និង​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ក្រោមព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់ព្រះករុណា ​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ។

ដើម្បី​ឱ្យ​ព្រះរាជ​ពិធី​សម្ពោធ​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ អាជ្ញា​ធរមាន​សមត្ថកិច្ច​ នឹង​ធ្វើការ​បញ្ចៀស​ចរាចរ​ជា​បណ្តោះអាសន្ន ចំពោះយានយន្ត​គ្រប់​ប្រភេទ នៅ​តំបន់​ជុំវិញ​វិមាន​ឯករាជ្យ កំណាត់​មហាវិថី​ព្រះ​សុរា​ម្រឹត កំណាត់​មហាវិថី​ព្រះ​សីហ​នុ (​ពី​ស្តុ​ប​វត្ត​លង្កា រហូត​ដល់​ស្តុ​ប​នាគ​បាញ់​ទឹក​) និង​កំណាត់​មហាវិថី​ព្រះ​នរោត្តម (​ពី​ផ្លូវ​លេខ​២៤០ រហូត​ដល់ រង្វង់​មូល​វិមាន​ឯករាជ្យ និង​ពី​រង្វង់​មូល​វិមាន​ឯករាជ្យ រហូត​ដល់​ផ្លូវ​លេខ​២៩៤) ចាប់ពី​វេលា​ម៉ោង ០៥:០០​នាទី​ព្រឹក​ រហូត​ដល់​បញ្ចប់​ព្រះរាជ​កម្មវិធី​ ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​កំណាត់​មហាវិថី​ខាងលើ ដោយ​ក្ដី​អនុគ្រោះ ​។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ រដ្ឋបាល​ខណ្ឌ​បឹង​កេងកង រដ្ឋបាល​ខណ្ឌចំការមន និង​អាជ្ញាធរ​ពាក់ព័ន្ធ គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ